២យ៉ាង​ បង្ហាញ​ពីមនុស្ស​ដែលខ្លាំងលើវិស័យ​ទំនាក់ទំនងសាធារណៈ

តើគុណលក្ខណៈអ្វីខ្លះសម្រាប់បុគ្គសាធារណៈដែល​ត្រូវមកផ្សាយ​ផលិតផលឬសេវាកម្មឱ្យក្រុមហ៊ុនអ្នក?

ពិតណាស់ បណ្តាញសង្គម បាននឹងកំពុង​ផ្លាស់ប្តូរឧស្សាហកម្ម PR Public Relation  យ៉ាងខ្លាំង។ កន្លងមក បណ្តាអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុនពាណិជ្ជកម្មនានា​ និយមផ្ញើអ៊ីមែលទៅហៅអ្នកសារព័ត៌មាន ទស្សនាវដ្តី មកចូលរួម​ញាំកាហ្វេនិងចែកអាំងប៉ាវ ដើម្បីជាថ្នូរនឹងសន្លឹក​ព័ត៌មាន​ដែលសរសេរ​សរសើរផលិតផល​និងសេវាកម្មខ្លួន។ ប៉ុន្តែ ឥឡូវនេះ Comment ពីអតិថិជន ទើប​ជាPRដ៏មាន​ប្រសិទ្ធិភាព​អាចបណ្តាលឱ្យក្រុមហ៊ុននិមួយៗ បានលុយ​ឬខាតបង់ រាប់លានដុល្លារក្នុងរយៈពេលត្រឹម​ពីរបីនាទី។

គុណសម្បត្ដិ២យ៉ាង​ដែលចាំបាច់និងសែន ចាំបាច់ សម្រាប់អ្នកទំនាក់ទំនង​សាធារណៈដ៏ល្អម្នាក់នៅក្នុងយុគសម័យឌីជីថល។

ទីមួយ ពួកគេមានចំណេះដឹង
កុំរើស​យកមនុស្ស​ដែលល្បីលើfb ឬIGដែលទន្ទេញ​ដូចសេក ច្រេកៗ​ដូចកញ្ចែ តែមិនមាន​គុណតម្លៃពិតនៃចំណេះ​ជំនាញ ក្នុងការ​ផ្សព្វផ្សាយចេញ។ មនសុ្ស​ជាច្រើនមកហើយបានខកចិត្ត​ដោយស៊ីញ៉ែកុងត្រាខុស​ ដែលពេញមួយ​ឆ្នាំ​សត្វសេកមិនអាចនាំសារបាន​ឡើយបានត្រឹមពិរោះ​មានគេមើលច្រើន​តែមិនមាន​គេចង់ទិញប្រើ ឬមិនមានគេឱ្យតម្លៃម៉ាកសញ្ញានោះ។ អ្នកPRខ្លាំង​ត្រូវតែពូកែនិង​មាន​ការចាប់អារម្មណ៍ខ្ពស់ តាមដានលឿន ពីអ្វីៗដែលកំពុងកើតឡើងនៅក្នុងឧស្សាហកម្មរបស់ផលិតផលនោះមិនថា​បច្ចេកវិទ្យា ទំនោរយុវវ័យ និង​នារីៗដែលជាអ្នកប្រើប្រាស់។ល។

ពួកគេមានជំនាញ​ទំនាក់ទំនង​ដែល​អាច​រក្សាបច្ចុប្បន្នភាពអំពីព្រឹត្តិការណ៍បច្ចុប្បន្ន និងនិន្នាការបច្ចុប្បន្នដែលអាចជះឥទ្ធិពលដល់ឧស្សាហកម្មដែលពួកគេធ្វើការផ្សព្វផ្សាយ​ឱ្យ។

សម្រាប់ហេតុផលនេះអ្នកគួរតែស្វែងរកអ្នកដែលមានបទពិសោធន៍ ដោយប្រើឧបករណ៍ស្រាវជ្រាវ​សង្គមលឿ​ន ហើយ​ដែលមាន​គេគោរព​ជាជាង​គេ​Likes ។

២ រហ័ស បត់បែន ច្នៃ​ប្រឌិត​

ដោយសារតែមានរឿងជាច្រើនកើតឡើងនៅលើបណ្តាញសង្គមរៀងរាល់ពីរបីនាទី ដូច្នេះ មាតិកាដដែលៗមិនមែនជាអ្វី​ដែលអាចវាយយកទីផ្សារបានឡើ់យ។ អ្នកផ្សាយឡានទំនើបមួយ​ជាមួយ​មនុស្ស​ដែលសង្គមជាន់ខ្ពស់មិនឱ្យតម្លៃ​តើ​អ្នកកលក់ជាមួយអ្នកណា?  អ្នកគ្រប់គ្រងការិយាល័យទីផ្សារ នឹង​មានវិបត្តិយីហោដ៏ធំប្រសិនពួកគេ​ខ្ជីខ្ជាក្នុងការរើស​អ្នកតំណាង​ឬបុគ្គលសាធារណៈរបស់ខ្លួន។

មនុស្ស​សាធាឬណៈ ម្នាក់ចាំបាច់ត្រូវតែជាអ្នកស្រាវជ្រាវដ៏ល្អដើម្បីទំនាក់ទំនងឱ្យបានត្រឹមត្រូវនិងមានសិទ្ធិអំណាចលើប្រធានបទមួយច្បាស់លាស់ មិនចេះតែទន្ទេញ ។ មិនថាពួកគេស្គមធាត់​ស ខ្មៅ ការស្រាវជ្រាវនិងជំនាញវិភាគជាចំណេះ​ដ៏រឹងមាំសម្គាល់អ្នកទំនាក់ទំនង​សាធារណៈដ៏ខ្លាំង​ម្នាក់ជាងអ្នកណាៗទាំងអស់។

ពួកគេមិនត្រឹមតែច្បាស់ ប៉ុន្តែអាចផ្លាស់ប្តូរយុទ្ធសាស្ត្រ ១៨០ ដឺក្រេនៅពេលមាន​ហានីភ័យ។ ការមានប្រតិកម្មរហ័សរហួន គឺជាគុណសម្បត្ដិសំខាន់បំផុតមួយ ដែលអ្នកជំនាញផ្នែកទំនាក់ទំនង​សាធាឬណៈ ដែលស្ថិតក្រោមសម្ពាធអាច​ធ្វើឱ្យ​យីហោមួយ​នៅតែខ្ពស់បាន។ ពួកគេ មិនត្រឹមតែអាចនិយាយមិនមើល ថែមទំាង​អាចសរសេរខ្លីៗ ងាយយល់​ចាក់ដោត លើបណ្តាញនានា។ ក្រុមហ៊ុនជាច្រើនបានរើសយកតារាដែលមាន​រូបរាងស្អាត​ប៉ុន្តែនាង​ផុសរូបជាមួយ​Caption ដែលគ្មាន​ខ្លឹមសារ ហើយ​រូបនោះ​បង្អួតតែរាងកាយ​នាង មិនមែន​គុណតម្លៃ​នៃផលិតផល​របស់អ្នកឡើយ។ PR ជា​វិជ្ជាជីវៈមួយដែលទាមទារជានិច្ច សម្រាប់គំនិតថ្មីៗនិងភាពច្នៃប្រឌិតអាចដែល​ជាជំនាញដ៏សំខាន់ដើម្បីនាំគ្រប់គ្នា​ឱ្យព្រមជឿ​តាម ។

ស្រស់