អ្នកវិភាគថា ពូទីន ត្រូវដូរប្រើ​ផែនការB ស្តីពីវិបត្តិនៅអ៊ីរ៉ង់

កាសែត The Moscow Times ថ្ងៃ៨មករានេះ​បានបរិយាយ ការស្លាប់របស់ Qassem Soleimani ថា​​អាចបង្ខំឱ្យមានការផ្លាស់ប្តូរធំមួយ​ក្នុងនយោបាយរុស្ស៊ី។

បទវិភាគ​សរសេរថា ប្រធានាធិបតី វ្លាឌីមៀរ​ពូទីន នឹងមិនគាំទ្រ ចំពោះ​ការប៉ុនប៉ងណាមួយ របស់អ៊ីរ៉ង់ ក្នុងការសងសឹកនោះឡើយ ប៉ុន្តែថា​រុស្សី​ នឹងត្រូវមានប្រតិកម្ម ប្រសិនបើអ៊ីរ៉ង់សងសឹកហើយបើ​ស្ថានភាពនោះអាច​គម្រាមកំហែង​ធំ​ ។

យោងតាម Kremlin.ru ឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani ដែលត្រូវបានសម្លាប់ដោយយន្តហោះគ្មានមនុស្សបើក របស់សហរដ្ឋអាមេរិកនាទីក្រុងបាកដាត ត្រូវបានគេជឿជាក់ថា ធ្លាប់​ជំរុញ ឱ្យ​ប្រធានាធិបតីរុស្ស៊ី ធ្វើអន្តរាគមន៍ផ្នែកយោធានៅក្នុងប្រទេសស៊ីរីកាល​ឆ្នាំ ២០១៥ ។

ទោះយ៉ាងណា សារព័ត៌មាន​ដដែល​វិភាគថាមរណភាពរបស់សូឡេនី មានសក្តានុពល ក្នុងការផ្លាស់ប្តូរគំនិត​របស់ពូទីននៅក្នុងជម្លោះពិភពលោក។

ការអត្ថាធិប្បាយមួយ​អំពីវិបត្តិ​ក្រោយមរណភាព របស់សូឡីម៉ានីវីរជន​អ៊ីរ៉ង់ ក្រសួងការពារជាតិរុស្ស៊ីបានកោតសរសើរចំពោះការចូលរួមវិភាគទាន ដែលមិនអាចប្រកែកបាន របស់បុរសនោះ ក្នុងការកម្ចាត់ក្រុមរដ្ឋឥស្លាមនៅស៊ីរី។

កាសែតរុស្សី និយាយថា​ពូទីនអាចត្រូវដូរទៅប្រើ​ Plan​ Bក្រោយ​វិបត្តិមរណភាព ឧត្តមសេនីយ៍អ៊ីរ៉ង់ Soleimani ។

ក្រសួងនេះបានផ្តល់កិត្តិយសដល់សពចំពោះស្នាដៃ ដែលបានរៀបចំការតស៊ូប្រដាប់អាវុធជាមួយ ISIS ជាយូរមកហើយ មុនពេលដែលសហរដ្ឋអាមេរិកបានបង្កើតសម្ព័ន្ធភាពប្រឆាំង ISIS របស់ខ្លួន។

ជាការពិត ប្រសិនបើវាមិនមែនសម្រាប់អ្វីដែលហៅថាអ៊ីរ៉ង់អ័ក្សនៃការតស៊ូ រួមបញ្ចូលទាំងកងជីវពលហេសបូឡា នៅលីបង់ និងក្រុមប្រដាប់អាវុធក្នុងតំបន់ផ្សេងទៀតនោះ វានឹងគ្មានន័យអ្វីទំាងអស់ សម្រាប់ប្រទេសរុស្ស៊ីក្នុងជម្លោះស៊ីរីទេ។

សមាជិកព្រឹទ្ធសភារុស្ស៊ី ហៅការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់កំពូលរបស់អ៊ីរ៉ង់ ថា​សេណារីយ៉ូនយោបាយ​ដ៏អាក្រក់បំផុត ដែល​បង្កជា​ការ​ប៉ះទង្គិចគ្នាថ្មីរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។

អ្នកវិភាគខ្លះបានអះអាងថា វាតែងតែផ្តល់ផលប្រយោជន៍ដល់ប្រទេសរុស្ស៊ី ក្នុងការកំណត់តួនាទីអ៊ីរ៉ង់នៅស៊ីរី ពីព្រោះវិមានក្រឹមឡាំង គ្មានការគ្រប់គ្រងលើអ៊ីរ៉ង់ឬហេសបូឡាទេ។ ទឡ្ហីករណ៍នោះទោះជាយ៉ាងណាសន្មត់ថា រុស្ស៊ីចង់គ្រប់គ្រង។

សម្រាប់លោកពូទីនមិនដែលចង់ធ្វើជាម្ចាស់នៃវិបត្តិនៅស៊ីរីនោះទេ ប៉ុន្តែជាការជំរុញកម្លាំងដែលមានឆន្ទៈពិចារណា លើផលប្រយោជន៍សេដ្ឋកិច្ចនិងយោធារបស់រុស្ស៊ីនៅចំពោះមុខសហរដ្ឋអាមេរិក។

នោះមានន័យថារក្សាបាននូវឋានៈបច្ចុប្បន្ន និងពីទីក្រុងមូស្គូដែលជាអ័ក្សនៃការតស៊ូមិនមែនគ្រាន់តែរបបអាសាដឡើយ។

ទោះយ៉ាងណា គេជឿថា លោកពូទីនមិនអាចមានឥទ្ធិពល​អ្វី​ទៅកាត់បន្ថយលទ្ធភាពនៃសង្គ្រាមទ្រង់ទ្រាយធំរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ដែលជាសង្គ្រាមមួយ​គេ​ទាយដឹងស្រេចថា របបអ៊ីរ៉ង់មិនអាចឈ្នះបានឡើយ៕

 

https://www.themoscowtimes.com/opinion

ប្រែសម្រួលៈស្រស់