BREAKING NEWS
Search

ពាក្យ​បរាជ័យ ​ដែល​សហគ្រិន​ធំៗក្នុងលោកផ្តាំទុកមកយ៉ាងសំខាន់

ការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី គឺ​ជា​វិញ្ញាសារស្មុគ​ស្មាញមួយ ជាពិសេស​កាន់តែស្មុគឡើង ​ក្នុង​កំឡុង​ពេល​ជំងឺ​រាតត្បាតជា​សាកលកំពុងត្របាក់លេបសេដ្ឋកិច្ច​ពិភពលោក។

​សហគ្រិន​ម្នាក់ៗ​ មាន​អារម្មណ៍​​ដូចជា​ ចុង​បញ្ចប់​នៃ​ពិភពលោក ​នៅ​ពេល​ដែល​ពួកគេ​កំពុង​បរាជ័យ ។

​ប៉ុន្តែ​បើងាក​​ត្រលប់​មក​មើល​អតីតកាល​វិញ​ គឺ​ពោរពេញ​ទៅ​ដោយ​សហគ្រិន ​អ្នក​នយោបាយ ​និង​អ្នក​ច្នៃប្រឌិត ​ដែលឆ្លៀតឱកាស​ទទួលបាន​ជោគជ័យ ​ក្នុង​ពេល​ពិភពលោក​ជួប​វិបត្តិទៅវិញ។ ​ អ្នកណាខ្លះ?

១. Coco Chanel

“ភាព​ជោគជ័យ​អាច​សម្រេច​ឡើង ខណៈពេល​ដែល​គ្រប់គ្នាគិតថា បរាជ័យ​​ជៀស​មិន​រួច ”។

កុំ​ឲ្យ​ភាព​ភ័យ​ខ្លាច​ពេលខ្លះពួកគេភ័យហើយមិនធ្វើ វាជាឱកាសរបស់យើង។ ចូរ​ឈរ​ឱ្យមាំសម្លឹង​ទៅ​គោលដៅ​របស់​យើង។ ​សំខាន់ហើយ ​ដែលគ្រប់គ្នា​​ត្រូវវិភាគ​​មើល​ឱ្យ​ច្បាស់​​ពី​ហានិភ័យ​នៃគម្រោង​​អាជីវកម្ម​ ​ប៉ុន្តែ​បើ​យើង​ជឿជាក់​ថា​យើង​មាន​អ្វី​ពិសេស ​សូម​ផ្ដោត​លើ​ជោគជ័យ​ដែល​មាន​សក្ដានុពល​ ជា​ជាងខ្លាច​បរាជ័យ។

២. Thomas A Edison

“ ខ្ញុំ​មិន​បាន​បរាជ័យ​ទេ គ្រាន់តែខ្ញុំបាន​រក​ឃើញ​វិធី ១០០០០យ៉ាង​ដែល​មិន​ដំណើរការ”។

មិន​មាន​សមិទ្ធផល​ដ៏​អស្ចារ្យ​ទេ ប្រសិន​បើ​យើង​ទទួល​បាន​ជោគជ័យ​ភ្លាមៗ​​ តើ​យើង​បាន​រៀន​អ្វីកើត? រាល់​​បរាជ័យ​មិន​ថា​ធំ​ឬ​តូច ជា​មេរៀន​ហើយ​ត្រូវ​ប្រាកដ​ថា គ្រប់គ្នា​​រៀន​ពី​វា។

៣. Elon Musk

“មាន​ការ​យល់​ឃើញ​ថា​ ការ​បរាជ័យ​មិន​មែន​ជា​ជម្រើស​របស់ NASAទេ ប៉ុន្តែ​តាមពិត​យើងមិនចង់ តែយើងមិនដែលខ្លាច​បរាជ័យ​ឡើយ ។

ប្រសិន​បើ​មិនមាន​​បរាជ័យ​ទេ​ លោកនេះ​ក៏មិន​មាន​ការ​ច្នៃប្រឌិត​ផ្សេងៗជានិច្ច​ដែរ។ បើ​សហគ្រិន​ម្នាក់ ​ក្នុង​ចំណោម​សហគ្រិន​ល្បី ៗ នៅ​លើ​ពិភពលោក​មាន​ឆន្ទៈ​ក្នុង​ការ​ទទួល​យក​ការ​បរាជ័យ​ជាបទពិសោធន៍ ក្នុង​រឿង​បណ្ដាក់ទុន​ធំ​ និង​ចំណាយ​ច្រើន​ ដូចជា​ការ​ធ្វើ​ដំណើរ​តាម​លំហ​អាកាស​ យើង​​ក៏​ហ៊ាន​សាកបរាជ័យ​ដូចគ្នា។

៤. Winston Churchill

“នៅពេលដែលភាព​ជោគជ័យ​កំពុង​ជំពប់​ដួល ត្រូវចាំថា វាជារឿងធម្មតា បើជោគជ័យ​យើងរផន​បើវបរាជ័យយើងក៏រៀន កុំបាត់បង់​ភាព​រីករាយ” ។

ប្រហែល​ជា​ពិបាក​ក្នុង​ការ​រក្សា​សុទិដ្ឋិនិយម​នា​ពេលបរាជ័យ ​ប៉ុន្តែ​នៅ​ពេល​ដែល​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​​កន្លង​ផុត​ទៅ ​សហគ្រិន​នឹង​យល់​ពី​សារៈសំខាន់​ ​ចំពោះ​ការ​ងើប​ឡើង​វិញជាថ្មី។ ភាពជាថ្មី តែងតែជាឱកាស​ម្តងទៀតនៃ​សេដ្ឋកិច្ច។  អ្វី​ដែល​​ត្រូវ​ធ្វើ​ គឺ​ច្បាស់អំពីគោលបំណង​យើង ​ចំពោះ​អាជីវកម្ម​ ហើយ​រំពៃ​ជានិច្ច រក​មើល​ឱកាស​ដែល​​នឹង​មក​ដល់។

៥. Henry Ford

“កំហុស​តែ​មួយ​គត់​ គឺ​ប្រសិនយើងកើតមក​ហើយ ​មិនហ៊ានធ្វើអ្វី និងមិន​បាន​រៀន​អ្វី​ទាំងអស់ពីបរាជ័យ” ។

ការ​បរាជ័យ​មិន​អី​ទេ ​ដរាប​ណា​យើង​មិន​ធ្វើ​កំហុស​នោះ​ដដែលៗ​ម្ដងហើយម្តង​ទៀត។ រាល់​កំហុស​ឆ្គង​ទាំង​អស់​គឺ​ជា​បច្ចេកទេស​ បណ្ដាញ​មិន​ល្អ​ដែល​ធ្វើ​ឱ្យ​យើង​ខាតបង់​កិច្ច​សន្យា ​ឬ​ការ​យល់​ច្រឡំ​ពី​តម្លៃ​អាជីវកម្ម​ដ៏​សំខាន់ នេះ​គឺ​ជា​បទពិសោធន៍​បង្រៀន ត្រូវ​ប្រាកដ​ថា​យើង​យក​មេរៀន​ទាំងនោះ​មក​ទុកចងចាំ។

សូម្បី​​តែ​ស្ថានភាព​ដូចជា​កូវីដ១៩ ដែល​ស្ថិតនៅ​ក្រៅ​ការ​​គ្រប់គ្រង​របស់​យើង ​នឹង​ផ្ដល់​នូវ​ឱកាស​ដើម្បី​រៀន​ពី​ភាព​រីកចម្រើន ​ប្រសិន​បើ​យើង​ចេះ​រៀន និង​ចាប់យក៕

ចុចអាន៖ទម្លាប់ល្អៗនៃសហគ្រិន​ជោគជ័យ ដែលយើង​គួរចងចាំទុកជាមេរៀនជីវិត​

ចុចអាន៖ជាអ្នកដឹកនាំថ្មី? ធ្វើតាម៥ ជំហាននេះដើម្បីបង្កើតក្រុមការងារ​ខ្លាំងមួយ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ