ឆ្លៀត​ឱកាស​គ្មាន​មនុស្ស​នៅផ្ទះ ឪពុក​បង្កើត​បង្ខំកូនស្រី និង​ក្មួយស្រី​បម្រើ​តណ្ហាសម្រេច៣ដង ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន
BREAKING NEWS
Search

ឆ្លៀត​ឱកាស​គ្មាន​មនុស្ស​នៅផ្ទះ ឪពុក​បង្កើត​បង្ខំកូនស្រី និង​ក្មួយស្រី​បម្រើ​តណ្ហាសម្រេច៣ដង ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន

​កណ្ដាល ៖ បុរស​ម្នាក់​​បង្ខំ​ឲ្យ​កូន​ស្រី​បង្កើត​អាយុ៩ឆ្នាំ និង​ក្មួយស្រី​បម្រើ​បំពេញ​តណ្ហា​ឲ្យខ្លួន​ បានសម្រេច​២ទៅ៣ដង ទើប​បែកធ្លាយ​ដល់​ម្តាយមីង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ឃាត់​ខ្លួន​ពី​បទ​រំលោភ​សេពសន្ថវៈ​។

ករណី​ចាប់​ឃាត់​ខ្លួន​នេះ​ ធ្វើ​ឡើង​នា​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៨និង១០នាទី ស្ថិត​ក្នុង​ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល ។

បើតាម​លោក​វរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះកាន អូន​ទូច ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​ជាងសំណង់ ចំណែក​ជនរងគ្រោះ​ទី១ឈ្មោះ រ.ស. អាយុ៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស ត្រូវជាកូន​ស្រី​បង្កើត​របស់ជនសង្ស័យ​ ទី​២, អាយុ​១១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស (​ត្រូវជា​ក្មួយបង្កើតរ​បស់ជនស​ង្ស័​យ​) ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល។

លោកអធិការ​បន្តថា ឆ្លៀតឱកាស​ដែល​អ្នក​ផ្ទះ​នាំ​គ្នា​ទៅធ្វើ​ការ​រៀងៗខ្លួន​ ជនសង្ស័យបាន​បង្ខំ​លួងលោម កូនស្រី និង​ក្មួយ​របស់ខ្លួន​ឲ្យ​បៀម​ប្រដាប់​ភេទ​របស់ខ្លួន​ចំនួន​ពីរ​ទៅ​បី​ដង​មក​ហើយ។

លុះ​រហូតដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​២២​និង​០០​នាទី ម្ដាយមីង​ឈ្មោះ ស្ដើង លាប ឃើញ​ក្មួយ​ស្រី​មាន​សភាព​មិន​ប្រក្រតី ក៏​ចាប់ផ្ដើម​សួរនាំ​រហូត​ក្មេងស្រី​រងគ្រោះ បន្ទាប់មក​ក្មេងស្រី​រងគ្រោះ​ក៏បាន​រៀបរាប់​ពី​ដំណើររឿង​ទាំងនេះ​ដល់​ស្ត្រី​ឈ្មោះ ស្ដើង​លាប រហូតមកដល់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ០៨​និង​០០​នាទី ទើប​ឈ្មោះ មុត ឃីម ត្រូវជា​យាយ និង​ឈ្មោះ ស្ដើង លាប ត្រូវជា​ម្ដាយមីង​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ព្រែក​អំបិល​តែម្ដង។

បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​ភ្លាម​សមត្ថកិច្ច​បាន​ធ្វើ​ការ​កោះ​ហៅ​ ជនសង្ស័យ​មក​ធ្វើ​ការ​សាកសួរ ហើយ​បាន​សារភាពថា ​ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​មែន​ តែក្មួ​យ​ស្រី​មិន​ព្រម​ទេ ចំណែក​កូន​ស្រី​របស់​ខ្លួន​វិញ​មិនបាន​បង្ខំនោះទេ។

បច្ចុប្បន្ន​ជនសង្ស័យត្រូវ​បាន​សមត្ថកិច្ចឃាត់​ខ្លួន​ និង​កសាង​សំណុំរឿង​ ចាត់​ការ​តាមនីតិវិធីនៃ​ច្បាប់៕
នាគព័ន្ធ
ប្រភព អគ្គស្នងការនគរបាលជាតិ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114