ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់​ខ្លួន​បុរស​កម្មករ​សំណង់​ម្នាក់ ​ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ មក​លើ​ស្ត្រី​មេម៉ាយ

ភ្នំពេញ ​៖​ បុរស​ជា​កម្មករ​សំណង់​ម្នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ ចាប់​ឃាត់ខ្លួន​ នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៩ តាម​បណ្ដឹង​របស់​ស្ត្រី​ម្នាក់​ចោទ​ពី​បទ​ចាប់​រំលោភ​សេពសន្ថវៈ ​បាន​សម្រេច​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង មាន​ទីតាំងនៅ​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ។

សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា ជន​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ខាង​លើ ឈ្មោះ​ ខ្វាន់ ធន់ ភេទ​ប្រុស​ អាយុ​
៥០​ឆ្នាំ មាន​មុខ​របរ​ជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​នៅ​ក្បែរ​ចំណុច​កើតហេតុ។

លោក វរសេនីយ៍ត្រី ដួង វណ្ណៈ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ខ្វាន់ ធន់ ត្រូវបាន​ឃាត់ខ្លួន​តាម​បណ្តឹង របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ គាង ច​ន្ឋី អាយុ​៤៦ឆ្នាំ មុខរបរ​លក់ដូរ​ស្នា​ក់​នៅ​បន្ទប់​ ផ្ទះ​ជួល​ ក្បែរ​ការដ្ឋាន​សំណង់​ ដែល​ជនសង្ស័យ​កំពុង​ស្នាក់នៅ។

ជនរងគ្រោះ​​ឈ្មោះ​គាង ច​ន្ឋី​​ បាន​រាយការណ៍​ ប្រាប់​សមត្ថកិច្ច​ថា​ កន្លង​មក​ នាង​បាន​ទំនាក់ទំនង​ស្គាល់​រាប់អាន​គ្នា​ធម្មតា​ជាមួយ​ឈ្មោះ​ខ្វាន់ ធន់ ក្នុង​នាម​អ្នក​លក់ដូរ​ និង​អ្នកទិញ។ នាង​បន្ត​ថា លុះ​នៅវេលា​ម៉ោង​១២​យប់ ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ឈ្មោះ ខ្វាន់ ធន់ បាន​មក​គាស់​ទ្វារ​ហៅ រក​ទិញ​អីវ៉ាន់ នាង​ក៏បាន​បើកទ្វារ​បន្ទប់​ស្រាប់តែ​ជន​នេះ​បាន​ចាប់​រំលោភ​នាង​បានសម្រេច​តែ​ម្តង។ លុះ​ពេល​ព្រឹក​ឡើង នាង​ក៏​បាន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាង​ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ​នាង ហើយ​ជនសង្ស័យ​បាន​គេច​ខ្លួន​មួយ​រយៈ​ លុះ​នៅ​ថ្ងៃ​ទី​០២​ ខែ​ធ្នូ ជន​នេះ​ បាន​ត្រឡប់មកវិញ​ទើប​ប៉ូលិស​មក​ហៅ មក​ប៉ុស្តិ៍​សួរនាំ។

ជនសង្ស័យ​ បាន​សារភាព​ថា ខ្លួន​ពិតជា​ បាន​រួមរ័ក​ជាមួយ​នាង គាង​ន​ច​ន្ឋី ពិតមែន តែ​មិនមែនជា​ការ​ចាប់​បង្ខំ​នោះ​ទេ​គឺ​នាង​បាន​ឯកភាព​ដែរ នៅ​ពេល​បើកទ្វារ​ឲ្យ​ខ្លួន​ចូល ​ហើយ​ក៏បាន​បិទទ្វារ​ខ្លួនឯង​ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច​បានជា​នាង​ចោទ​ប្រកាន់ថា​ចាប់រំលោភ​ដូច្នេះ​ទៅវិញ​។

ដោយសារ​មាន​ចម្លើយ​សារភាព​គ្រប់គ្រាន់ ទើប​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង បញ្ជូនទៅ​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច​សេចក្ដី និង​ធ្វើការ​សម្របសម្រួល​គ្នា​ជាមួយ​ជនរងគ្រោះ៕
សឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114