អស់កង្វល់រឿងឆ្នាំថ្មី ​ឆ្នាំជូត ព្រោះ​នេះជាសញ្ញានៃការចាប់ផ្តើម​ជាថ្មី​

ឆ្នាំ ២០២០ នឹងទទួលជោគជ័យសម្រាប់ជោគជតា ឆ្នាំជាច្រើនមាន​ដូច​ជា ឆ្នាំ ចរ​ ម្សាញ់ មមែ ជូតខ្លួនឯង និងវក ព្រមទំាងកុរដែរ។

ឆ្នាំ​ជូត ដែលចិន​ហៅថា កណ្តុរ​លោហៈ នឹង​ចូលមកដល់ក្នុងខែនេះ នា​ថ្ងៃសៅរ៍ ​ទី២៥ បន្ទាប់ពីឆ្នាំនៃសត្វជ្រូកផែនដី ២០១៩ ដែលចូលមកផ្លាស់កាន់កាប់វេន រហូត​ដល់ថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២១ ។

កណ្តុរ (ជូត) គឺជាសញ្ញាដំបូងបង្អស់នៃ វដ្តសត្វទាំង ១២ ក្នុងហោរាសាស្ដ្រ សម្រាប់ហេតុផលនេះ ឆ្នាំ ជូត ២០២០ ត្រូវបានគេចាត់ទុកថា ជាឆ្នាំនៃការចាប់ផ្តើមជាថ្មី។

របស់មួយ​ចំនួន ដែលសក្តិសមបំផុត​សម្រាប់គ្រប់វ័យ និងគ្រប់ដួងជតា គ្រប់ តារានិករ​ រកមក​តាំង​ទុកបង្កើនរាសីរួមមានៈ

ជូត ត្បូងគ្រីស្តាល់ ឬគ្រាប់ធញ្ញជាតិ​ គ្រប់មុខដាក់ក្បែរ​ខ្លួន នា​ទីឋានធ្វើការ កន្លែង​បើករបរ​ប្រកបរបរទទួលទាន​។ល។

ឆ្លូវ ផ្កាស្រស់ឬ ក្លិនទានក្រអូប ពណ៌ឈូកឬស្វាយចាស់ក្បែរស្តាំដៃ លើតុធ្វើការ​។ គ្រឿងសំណែន​ថ្ងៃចូលឆ្នាំចិន កុំចោលផ្កាពណ៌បែតង ដូចជា ច​ន្ធូ ដើមរាសី ។ល។ ចូលឆ្នាំខ្មែរ​កុំចោលមៀន ម្នាស់ និងដូង ឈូកក៏បាន។

ខាល ឃ្លោកនៅស្តាំខាងដំណេក ឬរូបទេសភាពផ្ទៃទឹកក៏បាន។ គ្រឿងសំណែន​ថ្ងៃចូលឆ្នាំចិន កុំចោលសាច់ជ្រូកបំពងឬខ្វៃ  ចូលឆ្នាំខ្មែរ​កុំចោលមៀន និងចេក​។

Food, fruits and flowers for praying during Chinese new year, Penang, Malaysia

ថោះ គំនូរនាគឬសេះ ដែលកំពុងផាយ​និងជួយឱ្យអ្នកសម្រេចគោលដៅបាន។ គ្រឿងសំណែន​ថ្ងៃចូលឆ្នាំចិន កុំចោលឳឡឹក​ឬស្រកានាគ  ចូលឆ្នាំខ្មែរ​កុំចោលអាហារពណ៌ក្រហម​ដូចជា​ ការីឬ ប្រហុកខ្ទិះ ។

រោង ពាក់ត្បូងធម្មជាតិ និង​ហូបអាហារបួស​ច្រើនកាន់តែប្រសើរ។ គ្រឿងសំណែន​ថ្ងៃចូលឆ្នាំចិន កុំចោលមាន់ និង​ស្រា​ស ចូលឆ្នាំខ្មែរ​កុំចោលថ្នាំខ្លាំង និងផ្កាពណ៌ក្រហម​។

ម្សាញ់​ តុបតែង​សម្លៀក​បំពាក់ និង​រៀបចំ​ពណ៌បន្ទប់ឆើតឆាយ នាំសំណាងបាន​មកពីគ្រប់៨ទិស។ គ្រឿងសំណែន​ថ្ងៃចូលឆ្នាំចិន កុំចោលម្នាស់ ចូលឆ្នាំខ្មែរ​កុំចោលមៀន និងផ្កាស្រស់។

មមី ស្រោចទឹកនៅថ្ងៃទី​២៤ និង២៨ខខែមករា ជូន​ថវិកានំចំណីអ្នកធ្លាប់មានឧបការីគុណ និងជួយជំនៈរឿងស្មុគស្មាញបាន។ គ្រឿងសំណែន​ថ្ងៃចូលឆ្នាំចិន កុំចោលក្រូច ចូលឆ្នាំខ្មែរ​កុំចោលដូង និងត្រួយចេក​។

មមែ ដើរកម្សាន្ត​នៅតំបន់សមុទ្រញឹកញាប់កាន់តែនាំឱ្យរាសីត្រជាក់ត្រជុំ ។​ ចូរពាក់ត្បូងថ្ម Tiger Eyeឬ ត្បូង​កណ្តៀង។ គ្រឿងសំណែន​ថ្ងៃចូលឆ្នាំចិន កុំចោលម្នាស់និងនំពងទា  ចូលឆ្នាំខ្មែរ​កុំចោលអន្សម​និងនំគម ផ្កាស្រស់។

វក ពាក់ឬតំាង​សំណាក់នាគ ពេកឈឺថ្កាត់ យកកូន ក្មួយ ឬ​ អ្នកណាមាន​ឆ្នាំ​នាគ ឬ​​ជូតមកថែរក្សា និងទទួលបាន​សំណាងល្អ។ គ្រឿងសំណែន​ថ្ងៃចូលឆ្នាំចិន កុំចោលមៀន និង ឳឡឹក ចូលឆ្នាំខ្មែរ​កុំចោលដូងនិង នំចិន។

រកា បន្ថយសម្តី​និងភាពក្រអឺតក្រទម ពេលសែន​ ជ្រើស​ផ្លែឈើ​ពណ៌លឿងឬខៀវ​នាំមកនូវ​ការលូតលាស់មុខរបរ បើជាមន្ត្រីនិងឡើងយសសក្តិ។ គ្រឿងសំណែន​ថ្ងៃចូលឆ្នាំចិន កុំចោលចេកនិង​ទំពាំងបាយជូ ទទឺម  ចូលឆ្នាំខ្មែរ​កុំភ្លេចផ្កាស្រស់ និង​ម្លូស្លា។

ច ចាប់ផ្តើមមុខរបរថ្មីបាន នៅថ្ងៃអាទិត្យ ចន្ទនិង​ព្រហស្សត្តិ៍ ។ គ្រឿងសំណែន​ថ្ងៃចូលឆ្នាំចិន កុំចោលភេសជ្ជៈពណ៌ក្រហមស្រស់​ ជាគ្រឿង​ដង្វាយគ្រប់ពេលសែនព្រេន នាំមកនូវលាភធំៗ ជាអចលនៈទ្រព្យ​ឬជាលាភមនុស្ស​តែម្តង។

គ្រូ​ឯម