យក់ ឋិតរដ្ឋា លើកទឹកចិត្តស្វាមីឲ្យខំប្រឹងតស៊ូ និងទ្រាំលំបាកសិន អំឡុងពេលរដូវកាលកូវីដ-១៩
BREAKING NEWS
Search

យក់ ឋិតរដ្ឋា លើកទឹកចិត្តស្វាមីឲ្យខំប្រឹងតស៊ូ និងទ្រាំលំបាកសិន អំឡុងពេលរដូវកាលកូវីដ-១៩

ភ្នំពេញ៖ តារាចម្រៀងស្រីធ្លាប់មានឈ្មោះល្បីលើវិថីសិល្បៈអ្នកនាង យក់ ឋិតរដ្ឋា បានសម្តែងអារម្មណ៍អាណិតនិងលើកទឹកចិត្តដល់ស្វាមីឲ្យខំតស៊ូហើយត្រូវតែទ្រាំអត់ធ្មុតអំឡុងពេលមួយរយៈនេះសិនខណៈពេលដែលជំងឺកូវីដ-១៩កំពុងតែវាយលុកនៅលើពិភពលោករហូតធ្វើឲ្យការរកស៊ីរបស់នាងមានការធ្លាក់ចុះខ្លាំង។

ដោយសារតែបញ្ហានេះហើយទើបធ្វើឲ្យអ្នកចម្រៀងកូន៣អ្នកនាង យក់ ឋិតរដ្ឋា មិនត្រឹមតែត្អូញត្អែអាណិតដល់ស្វាមីលោក ឃុំ ប៉ុណ្ណាដែត នោះទេគឺនាងហាក់មានអារម្មណ៍ព្រួយចិត្តខ្លាំងផងដែរចំពោះបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ។ម្យ៉ាងទៀតកន្លងមកអ្នកនាង យក់ ឋិតរដ្ឋា មិនខុសគ្នាពីតារាប្រុស-ស្រីឯទៀតឡើយពោលគឺនាងតែងតែបំផុស្មារតីមហាជនឲ្យមានការប្រុងប្រយ័ត្នហើយចេះការពារខ្លួនពីជំងឺដ៏កាចសាហាវនេះផង។

ផ្អែកតាមខ្លឹមសារដែលត្រូវបានតារាស្រីអ្នកនាង យក់ ឋិតរដ្ឋា បង្ហាញការរៀបរាប់លើកទឹកចិត្តស្វាមីលោក ឃុំ ប៉ុណ្ណាដែត បានលើកឡើងថាបងអើយទ្រាំបន្តិចទៅពួកយើងជួបការលំបាកមិនយូរទេណាប្តីយើងមានតែពាក្យថាទ្រាំទ្រាំណាបង អរគុណបងដែលខំធ្វើគ្រប់យ៉ាងមិនខ្លាចភាពនឿយហត់សម្រាប់គ្រួសារមួយនេះ Khum Ponadet Drdd?។

សូមជម្រាបថាគិតមកទល់ពេលនេះតារាចម្រៀង-ប្រុសស្រីដែលត្រូវជាប្តីប្រពន្ធនឹងគ្នាគឺអ្នកនាង យក ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត បានរៀបការសាងសុភមង្គលដ៏ផ្អែមល្ហែមនិងរឹងមាំជាមួយគ្នាមានរយៈពេលយូឆ្នាំមកហើយ។ចំណងដៃគូស្នេហ៍អ្នកទាំងពីរដែលទទួលបានការលើកសរសើរពីទស្សនិកជនរវាងអ្នកនាង យក់ ឋិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត ក្រោយពេលបានសាងឡើងរួមគ្នាជាច្រើនឆ្នាំកន្លងទៅនោះគឺកូនប្រុស-ស្រីចំនួន៣នាក់(ម្នាក់កំពុងពពោះក្នុងផ្ទៃ)៕

អត្ថបទ៖ ចាន់រ៉ា

ចុចអាន៖ អ្នកភូមិវាលស្បូវព្រលឹងចុងសក់ ខណះដែលភ្លើងឆេះស្មៅនៅក្បែផ្ទះ