BREAKING NEWS
Search

សកម្មភាពដឹកជញ្ជូនឈើតាមម៉ូតូនិងរថយន្ត នៅក្នុងខេត្តរតនគិរី បានចាប់កម្រើកឡើងវិញហើយ បន្ទាប់ពីបានស្ងប់ស្ងាត់អស់មួយរយ:

ខេត្តរតនគិរី÷ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលមានឋាន:តូចតាចក្នុងខេត្ត បានស្នើដល់ ឯកឧត្តមអភិបាលខេត្តរតនគិរី គួរលោកពិនិត្យ និងមានចំណាត់ការ លើ សកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើនេះ ដឹកជញ្ជូនតាមម៉ូតូ និងរថយន្តតូច ធំ ជារៀងរាល់ថ្ងៃ រាល់យប់ ចេញពីតាមបណ្តាស្រុកមួយចំនួន ដូចជាស្រុកវើនសៃ ស្រុកតាវែង និងស្រុកអូរជុំ ឆ្ពោះចូលមកក្រុងបានលុង ដើម្បីយកមករក្សាទុកតាមលំនៅរបស់ក្រុមឈ្មួញ រងចាំឱកាសល្អនិងដឹកបន្តទៅប្រទេសវៀតណាម។

ដោយឡែកឈ្មួញឈើ ដែលដឹកជញ្ជូនឈើយ៉ាងសកម្មនេះ ត្រូវបានគេដឹងថា ឈ្មោះ អា ជា តែងបានដឹកឈើតាមរថយន្តសាំងយ៉ុង ចាប់ពី៣ ទៅ៤គ្រឿងក្នុង១យប់ ចេញដំណើរពីចំណុចក្នុងក្រុងបានលុង ខេត្តរតនគិរី ឆ្លងកាត់ស្រុកចំនួន២ គឺស្រុកបរកែវ និងស្រុកអូរយ៉ាដាវ យ៉ាងតឹងរឹងបំផុត ឆ្ពោះទៅកាន់ច្រកទ្វារអន្តជាតិអូរយ៉ាដាវ បានយ៉ាងរលូន។

សកម្មភាពរបស់ឈ្មួញខាងលើនេះ ក៏តម្រូវឲ្យថ្នាក់ដឹកនាំខេត្ត សមត្ថកិច្ចគ្រប់ប្រភេទ ដែលមានតួនាទី បង្ក្រាបបទល្មើសធនធានធម្មជាតិ គួរតែធ្វើការត្រួតពិនិត្យ និងមានចំណាត់ការ លើករណីនេះផងទាន។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រៅពីមេឈ្មួញ ជា ក៏នៅមានឈ្មួញជាច្រើននាក់ទៀត កំពុងផ្គើននឹងការអនុវត្តច្បាប់ របស់គណ:កម្មាការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសនោះ គឺកំពុងតែផ្គើននឹង បទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

អត្ថបទ៖វុទ្ធឦសាន

ចុចអាន៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធករណីចោរកម្ម ដកហូត​វត្ថុតាង​មួយ​ចំនួន​ធំ