realme ទទួលបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ប្រទេស​កម្ពុជា ដោយ​ក្នុង​រយៈពេល​ត្រឹមតែ​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ ការ​លក់​ប្រចាំខែ​មាន​ដល់​ទៅ​ជាង ១០០០០​គ្រឿង​ឯណោះ​

realme ជា​ម៉ាក​ផលិតផល​បច្ចេកវិទ្យា​ដែល​ទើបនឹង​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៨ ហើយ​បាន​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពិភពលោក ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៩ ​ក៏បាន​ជាប់​ជា​ម៉ាក​ទូរស័ព្ទ​ទី​៧​ទូទាំង​ពិភពលោក និង​ក្លាយ​ជា​ម៉ាក​ ដែល​មាន​ការ​រីកចម្រើន​ឆាប់រហ័ស​បំផុត​ក្នុង​វិស័យ​ទូរស័ព្ទ​។ សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា realme បាន​ប្រើ​រយៈពេល​ត្រឹមតែ​កន្លះ​ឆ្នាំ​តែប៉ុណ្ណោះ ក៏​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់ សម្រេច​បាន​នូវ​ការ​លក់​ប្រចាំខែ ​ដែល​មាន​ដល់​ទៅ​ជាង​១០០០០​គ្រឿង​ ដែល​ជា​លទ្ធផល​មួយ​ដ៏​ល្អ​ប្រសើរ​។

​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​realme ទទួល​បាន​ការ​គាំទ្រ​ដូច្នេះ នោះ​គឺ​ចាប់​តាំង​ពី​ពេល​ ដែល​realme​បាន​បង្កើត​ឡើង​មក realme​តែងតែ​ប្រកាន់​ភ្ជាប់​នូវ​ទស្សនៈវិស័យ​dare to leap សាកល្បង​ធ្វើការ​ជម្នះ​ក្នុង​វិស័យ​ផ្សេងៗ ​ហើយ​នៅ​ខែ​ធ្នូ​កាលពី​ឆ្នាំ​ទៅ​នេះ realme ក៏បាន​នាំយកមក​នូវ​ទូរស័ព្ទ​ម៉ូ​ដែល​ទីមួយ​ ដែលមាន​បំពាក់​នូវ​អេក្រង់​90Hz​ និង​មានការ​សាក​ថ្ម​ល្បឿន​លឿន 50w គឺ​realme X2 Pro​មកដល់​ក្នុងប្រទេស​កម្ពុជា​។​

​ហើយ​នៅក្នុង​ដើមឆ្នាំ​នេះ​ផង​ដែរ realme ក៏បាន​លើកឡើងថា ​នឹង​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ បច្ចេកវិទ្យា​ទាន់សម័យ ដោយ​មិន​ត្រឹមតែ​នាំមក​នូវ​ផលិតផល​AIoT នោះទេ ហើយក៏​ផ្តល់នូវ​ជម្រើស​ថ្មី​សម្រាប់​ជីវិត​ការរស់នៅ​បែប​ទាន់សម័យ​របស់​យុវវ័យ​ទៀតផង។ ​ជាមួយគ្នានេះ​ដែរ realme ក៏បាន​ព្យាយាម​ផ្តល់​ឲ្យ​នូវ​បច្ចេកវិទ្យា​ ដែល​ឈានមុខ​គេ​ សម្រាប់​ជួរ​តម្លៃ​នីមួយៗ​ផង​ដែរ​។ ហើយ​ចំណុច​នេះ​ដែរ ​ក៏បាន​មាន​ឡើង​នៅ​ក្នុង​ផលិតផល​របស់​យើង​រួចហើយ​ផងដែរ​។​

realme 5i ដែល​បានដាក់​ប្រកាស​ជា​ផ្លូវការ ​កាលពីដើមឆ្នាំ​កន្លង​ទៅនេះ គឺ​មាន​បំពាក់​នូវ​បន្ទះ​ឈី​ប snapdragon 665 កាមេរ៉ា​ក្រោយ​៤គ្រាប់​និង​ថាមពល​ថ្ម​ធំ​៥០០០mAh រីឯ​តម្លៃ​ត្រឹមតែ ១៦៩ដុល្លារ​តែប៉ុណ្ណោះ​។ ដែល​ជា​ធម្មតា ទូរស័ព្ទ​ដែលមាន​បំពាក់​កាមេរ៉ា​ក្រោយ៤​គ្រាប់​និង​បន្ទះ​ឈី​ប​snapdragon665 បែបនេះ គឺមាន​តម្លៃ​លើសពី​២០០ដុល្លារ ឬ​ដល់​ទៅជិត​៣០០​ដុល្លារ​ឯណោះ ។​តាមរយៈ​ចំណុច​នេះ​ យើង​ឃើញ​ថា realme​ គឺ​បាន​ខិតខំ​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ ទទួល​បាន​នូវ​បទពិសោធន៍​កាន់តែ​ប្រសើរ​នៅ​ក្នុង​ជួរ​តម្លៃ​នេះ​ផងដែរ​។​

​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា realme​បាន​ប្រើ​រយៈពេល​ត្រឹមតែ​កន្លះ​ឆ្នាំ​តែប៉ុណ្ណោះ ហើយ​ការលក់​ប្រចាំខែ​ក៏បាន​មាន​ដល់​ទៅ​ជាង​១០០០០​គ្រឿង និង​ដើម្បី​អរគុណ​ទៅដល់​អ្នក​ទាំងអស់គ្នា​សម្រាប់​ការគាំទ្រ​កន្លងមកនេះ រាល់​ការទិញ​ទូរស័ព្ទ​realme 5i ចាប់ពី​ថ្ងៃទី​២៥​ដល់​ ថ្ងៃទី​៣១​ខែ​មីនា អ្នកនឹង​ទទួលបាន​កាដូ អាវយឺត កាស​ត្រចៀក​និង​លេខ​ស៊ីម​Smart​ផងដែរ​៕

​សម្រាប់​ព័ត៌មាន​ផ្សេងៗ សូម​ចុច​ចូលទៅ​កាន់​
https://www.facebook.com/commerce/products/2895165813881346/