​សមាជិកថ្មី​ “realme 5i” ​ដែលមាន​ថាមពលថ្ម​ 5000mAh​​ និងកាមេរ៉ា៤ ​គ្រាប់ បានដាក់​ប្រកាសជា​ផ្លូវការ​នៅប្រទេស​កម្ពុជា​ហើយ

នៅថ្ងៃទី៥​ខែកុម្ភះ​ឆ្នាំ២០២០​ realme ​បានដាក់ប្រកាស​ នូវទូរស័ព្ទម៉ូដែល​ថ្មី​ ​ជាផ្លូវការនៅក្នុង​ប្រទេសកម្ពុជាហើយ​ ​គឺ realme 5i។​​ ​realme ​គឺជាម៉ាក​ដែលបានផ្តាច់ចេញពីក្រុមហ៊ុន​OPPO​  ​ដែល​​ realem ទើបបង្កើត​បានមិនដល់​រយៈពេល២ឆ្នាំផង​ ក៏បានជាប់​ក្នុងចំណាត់ថ្នាក់ទី៧​ទូទាំងពិភពលោកទៅហើយ​។ ​ហើយក៏បានចូលមកដល់ទីផ្សារប្រទេសកម្ពុជា នៅ​ខែតុលាឆ្នាំ២០១៩ ​និងមានសកម្មភាពថ្មីៗជាច្រើន។​

​realme បានប្រកាសជាបន្តបន្ទាប់​នូវទូរស័ព្ទ ​5 series និង ទូរស័ព្ទ realme X2 Pro​។ ​ក្នុងនោះផងដែរ​ ទូរស័ព្ទ 5 series​​ ទទួលបានការចាប់អារម្មណ៌​យ៉ាងខ្លាំង​និងមាន​ចំនួនលក់​រហូតដល់​ទៅ៦លាន​គ្រឿងនៅជុំវិញពិភពលោក។ ​រីឯ​ realme 5i​ ដែលជា​ម៉ូដែល​ថ្មីរបស់ realme 5 series​ ​គឺបានបំពាក់នូវបន្ទះឈីប​ snapdragon​ និងកាមេរ៉ាក្រោយ៤ គ្រាប់​។ ​ជាមួយគ្នានេះដែរ​ realme 5i​ ក៏មាននូវថាមពលថ្មធំ​ ​រហូតដល់ទៅ 5000mA​h​ ​ដែលដាក់លក់ក្នុងតម្លៃ ១៦៩$។

​លក្ខណៈ​ពិសេស​របស់​ realme 5i​
​១. ​ការរចនាម៉ូតរបស់ ​realme 5i​
​realme 5i​ រចនាម៉ូត​ឡើងដោយមាន​ពីរ​ជម្រើស​​គឺ​​ពណ៌​ Forest Greenនិង Aqua Blue ​។ ហើយ​អ្វីដែល​ខុសគ្នា​ជាមួយ​នឹងrealme 5​ ​និង realme 5 pro​ នោះគឺ realme 5i មិនមាន​នូវផ្ទៃ​ក្រោយ​រលោង​នោះទេ​​ ដោយមាន​ជាការ​រចនា​ថ្មីដែលមានជាសភាពឆ្នូត​ ​ងាយស្រួល​ក្នុងការកាន់​និងមិន​មាន​បន្សល់ស្នាម​ក្រយៅដៃ​នៅលើ​ទូរស័ព្ទ​ដែលធ្វើអោយមើល​ទៅមិនស្អាត​​។

២. realme 5i មានMemoryនិងថាមពលថ្មធំដែលអាចទុកបានរហូតដល់ទៅ៣០ថ្ងៃ
​ realme 5i ​បំពាក់មក​ជាមួយថាមពលថ្ម ​5000mAh ​ដែលអាចទ្រទ្រង់ការសាកថ្មបាន ​10W និង​អាច​ទុក​បានរហូតដល់ទៅ៣០ថ្ងៃឯណោះ ​ព្រមទាំង​មាន​ភាពងាយ​ស្រួល​និងជាជម្រើស​ដ៏ល្អសម្រាប់អ្នក​ដែល​មិនចូលចិត្ត​យកPower bankតាមខ្លួន​។
​realme 5i ​ផ្តល់នូវទំហំ​ផ្ទុកទិន្នន័យ​ដល់ទៅ​ 64GB ​ដែលអាចបន្ថែមតាមរយៈ​ memory  microSD (រហូតដល់ 256GB)  ​និងផ្តល់ជា​ជម្រើសកាន់​តែច្រើន​សម្រាប់អ្នកទាំងអស់គ្នា​។

៣. ​realme 5i ​បំពាក់នូវកាមេរ៉ាក្រោយ ៤ គ្រាប់ ​
​realme 5i ​បានបំពាក់កាមេរ៉ា​ក្រោយរហូតដល់​ 4គ្រាប់​ ដោយកាមេរ៉ាគោលមានទំហំ 12 មេហ្គា​ភិច​ស៊ែល អាភិចឈើ f/1.8, ចំណែកឯ លែន​ មួយទៀតនោះគឺ​ 8 មេហ្គាភិចស៊ែល ​អាភិចឈើ f/2.25 ដែល​ជាលែន​ទូលាយអាចថតរូបភាព​បានរហូតដល់ ​118.9 ដឺក្រេ​។ ​មិនត្រឹមតែប៉ុណ្ណោះ វាក៏​ភ្ជាប់មកជាមួយ​លែន​ ​ថតរូបបញ្ឃរ ឬហៅថា​ Portrait 2 ​មេហ្គាភិចស៊ែល ​អាភិចឈើ f/2.0។ ចំណែក​លែន​ចុងក្រោយ​ ​ជាលែនម៉ាក្រូ​សំរាប់ថត​រូបជិត​ គឺ 2 មេហ្គាភិច​ស៊ែល ​អាច​ថតរូបបានជិតរហូតដល់ 4 សង់ទីម៉ែត​។ ​លើសពីនេះ​កាមេរ៉ាមុខមានទំហំ​ 8 មេហ្គាភិចស៊ែល​ ទំហំអាភិចឈើគឺ f/2.0​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​​ លក្ខណៈពិសេស​នៃកាមេរ៉ានេះ​ ​អាចថតវីដេអូបាន​ដល់កម្រិត 4K ​30fps និង វីដេអូ​មានសកម្មភាពយឺត​ៗ ឬ Slo-mo ​បានដល់ 120fps ​ជាមួយនឹងបច្ចេកវិទ្យា​ Super night mode សម្រាប់​ថតពេលយប់​ឬទីងងឹត​។

​realme 5i បាន​បំពាក់នូវបន្ទះ​ឈីប snapdragon  665AIE ជាមួយ​និងអេក្រង់​ធំទូលាយ​ដែលផ្តល់ភាពងាយ​ស្រួលក្នុងការមើល​។ realme​ 5i​ អាចប្រើបាន​ ស៊ីម២ ​ដំណើរការនៅលើប្រព័ន្ធ ​Android Pie និង ColorOS 6.0.1​។ ​​ចំណែកឯ​អេក្រង់មាន​ទំហំធំទូលាយរហូតដល់ 6.5 អ៊ីញ​ ប្រ​ភេទ HD + (720 x 1600 ភីចសែល) ​ដែល​អាចការពារ​ការជ្រាបចូល​ទឹកសមាមាត្រ 1200:1 ​និងការពារដោយកញ្ចក់ ​Gorilla Glass 3+។ ​តួរ​បង្ហាញ​បានអត្រារហូតដល់ 89%ពី​​អេក្រង​រហូត​ដល់តួរខ្លួន​, ចំណែកកម្លាំងពន្លឺ​ 480nits។ ​ស្មាត​ហ្វូន​ realme ថ្មី​នេះភ្ជាប់​ជាមួយបន្ទះឈីប​ octa-core​ Qualcomm ​Snapdragon 665 SoC​ និង RAM 4GB​ ។

៤. ​លក្ខណៈពិសេសផ្សេងៗរបស់ realme 5i​
ជម្រើសនៃការតភ្ជាប់រួមមាន​ 4G LTE ​ ប៊្លូធូស 5.0​ wifi  802.11 ac ​និងGPS​។​ ​ឧបករណ៍​ចាប់សញ្ញា​របស់  realme 5i ​ប្រៀបដូចជា​ត្រីវិស័យ​។ ​មិនត្រឹមតែប៉ុណ្ណោះ​វាភ្ជាប់មកជាមួយ​ Sensor ​ការ​កំណត់​ពន្លឺដោយ​ស្វ័យ​ប្រវត្តិ​ ​ចាប់សញ្ញានៅជុំវិញខ្លួន​ វាស់ល្បឿន​​ ចាប់សញ្ញាចលនារបស់ស្មាតហ្វូន​​ និង Sensor​ ស្កែនម្រាមដៃ​ដែលអាច​ផ្ទៀងផ្ទាត់​បានត្រឹមត្រូវបំផុត​។ ​វិមាត្រនៃទូរស័ព្ទ​ realme ​មានទំហំ 164,4 ​គុណនឹង 75 ​គុណ 9,3 ​មិល្លីម៉ែត្រ​ ​ហើយវាមានទំងន់ 195 ក្រាម។​

​លក្ខណៈពិសេស​នៃ​ realme 5i ​ដែលចេញ​ថ្មីនេះ​ គឺមិនសូវ​មានភាព​ខុសគ្នាខ្លាំង​នឹងrealme​ 5 នោះ​ទេ​ ។ ប៉ុន្តែអ្វី​ដែលប្លែក​នោះគឺ​ យើងអាច​មានជម្រើស​ច្រើនជាមួយនឹង​ការរចនា​ថ្មី​ និងMemory​នៃទូរស័ព្ទ​។

​ចាប់តាំងពីrealme ​បានចូល​មកក្នុងទីផ្សារ​ប្រទេសកម្ពុជា​មក​ realme បាន​ចូលរួម​សកម្មភាព​ជាច្រើន​ជាមួយយុវវ័យ​។​ ​ដោយក្នុងកំឡុង​ខែមករា​នេះ​ ​realme ​បានប្រកាស​សហការជាមួយ​smart Axiata នៅ​ក្នុងការប្រកួត ​PUBG ​។ ​ទន្ទឹមនឹងនេះ​ realme ​ក៏បានប្រកាសជា​ផ្លូវការថា​លោក​G-Devith និង លោក​ Lay Bunleng​បានចូលជា​សមាជិកនៃគ្រួសារ ​realme ផងដែរ​។​ ​ហើយនៅក្នុងកម្មវិធី​ ​MEDIA TASTING​ លើកនេះ​ យើងក៏បានជួបជាមួយនឹង​ KOL​ល្បីៗជាច្រើនរូប​ រួមមាន​ លោក Ream Angkor​ លោក Heng Veasna  Bong Beemedia  និងតារាជាច្រើនរូបទៀត​។​ ​មិន​​ដឹងថា​ ​realmeនឹង​មានការ​សហការ​ដ៏អស្ចារ្យអ្វីទៀត​ដែលនឹងធ្វើឡើងនៅពេលក្រោយនេះ​ សូមទន្ទឹម​រង់ចាំទាំង​អស់គ្នា​​៕


ចុចអាន៖
WhatsAppថ្ងៃនេះធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់លាននាក់
Angelina Jolie និង BBC ផលិតកម្មវិធីជួយកុមារ​កុំ​ឲ្យ​ចាញ់​បោកព័ត៌មាន​បំពុល​សង្គម

អត្ថបទ៖ មួង ពិសី