realme C3 3GB+32GB ម៉ូ​ឌែ​ល​ថ្មី​បានមក​ដល់​ហើយ នឹង​បើក​ដាក់​លក់​នៅថ្ងៃ​នេះ​ហើយ តម្លៃ​ត្រឹមតែ​១៣៩​ដុល្លារ​តែប៉ុណ្ណោះ​

ទូរស័ព្ទ realme C3 ដែល​ទើបនឹង​ចេញ​កាលពី​ដើមខែ​កន្លង​ទៅ​នេះ ​ទទួល​បាន​​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ថ្ងៃ​ដាក់​លក់​លើកដំបូង ​ហើយ​ក្នុង​ថ្ងៃ​នោះ​​ផង​ដែរ​ចំនួន​លក់​មាន​រហូតដល់​ទៅ​១៥០០​គ្រឿងក្នុង​មួយថ្ងៃ។ ក្នុងនាម​ជា​ម៉ាក​ផលិតផល​ថ្មី​មួយ​ដែល​ទើបនឹង​ចូល​មក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា នេះ​គឺជា​លទ្ធផល​ដ៏​ល្អប្រសើរ​មួយ តើ realme C3 នេះ​មាន​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាខ្លះ​?

​ជា​ដំបូង​គឺ​ការ​រចនា​ផ្នែក​ខាងក្រៅ realme C3 បាន​ប្រើការ​រចនា​ម៉ូដ​ដូចគ្នា​ទៅនឹង​realme 5i ដែរ​ គឺ​កា​រ​រចនា​បែប​ពន្លឺ​ព្រះអាទិត្យ មាន​២​ពណ៌​គឺ​ពណ៌​ខៀវ​ និង​ពណ៌​ក្រហម​សម្រាប់​ជ្រើសរើស ធ្វើ​ឲ្យ​យើង​ទទួល​បាន​អារម្មណ៍​បែប​ក្មេង​វ័យ​និង​ស្វាហាប់ ហើយ​វា​ថែមទាំង​មិន​បន្សល់​ស្នាម​ម្រាមដៃ ដែល​ធ្វើ​ឲ្យ​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​ចាប់​កាន់​។​

​ចំពោះ​អេក្រង់​និង​កាមេរ៉ា realme C3 បាន​ប្រើប្រាស់​អេក្រង់​តំណក់​ទឹក​ដែល​មាន​6.5 អី​ុ​ង​ដែល​កម្រិត​អេក្រង់​ធំ​រហូតដល់ 89% នៃ​តួ​អេក្រង់ កម្រិត​ភាព​ច្បាស់ 720*1600 និង​បំពា​ក់​នូវ​កាមេរ៉ា​ក្រោយ​៣​គ្រាប់ ដែល​អាច​បំពេញ​នូវ​រាល់​តម្រូវ​ការ​ថត​រូប​ទូទៅ​បាន​យ៉ាង​ល្អ​។​

realme C3 បំពាក់​នូវ​បន្ទះ​ឈី​ប​MTK G70​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​មាន​ពិន្ទុ​ខ្ពស់​រហូតដល់​ជាង​១៩០០០០​ពិន្ទុ​នៅលើ​កម្មវិធី Antutu ការបំពាក់​នូវ​បន្ទះ​ឈី​ប​នេះ​ អាច​នាំ​ឲ្យ​អ្នកទទួលបាន​បទពិសោធ​ន៍​កា​រ​លេង​ដែលមាន​ភាពរលូន​។​

ដោយឡែក realme C3 ក៏បាន​បំពាក់​នូវ​ថាមពល​ថ្ម​ធំ ៥០០០mAh ជាមួយនឹង​កំណែ​កាន់តែ​ប្រសើរ​នៃ​បន្ទះ​ឈី​ប MTK G70 ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​លោក​អ្នក​ កាន់​ថ្ម​បាន​រយៈពេល​យូរ​។ ជា​មួយ​គ្នា​នេះដែរ​ ក៏​ដោះស្រាយ​នូវ​បញ្ហា​ដែល​ពិបាក​រក​កន្លែង​សាក​ថ្ម​ទូរស័ព្ទ ហើយក៏​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ដែល​មិន​ចូលចិត្ត​យក​Power Bank​តាម​ខ្លួន​ផង​ដែរ​។​

ក្រៅពីនេះ realme C3 បាន​ក្លាយជា​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ដំបូងបង្អស់​ ដែល​ដំណើរការ​ជា​មួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ realme UI ដែល​ឈរ​លើ​មូលដ្ឋាន​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10​។ ធ្វើ​ឲ្យកំណែ​នៃ​ការ​រចនា ក៏ដូចជា​មុខងារ និង​គុណភាព​នៃ​ប្រព័ន្ធ​របស់​ទូរស័ព្ទ realme C3​កាន់តែ​ប្រសើរ​និង​ផ្តល់​នូវ​បទពិសោធន៍​ការ​លេង​ដ៏​អស្ចារ្យ​មួយ ​ដែល​មាន​ភាពរលូន​។​

​ហើយ realme C3 3G+32G ម៉ូ​ឌែ​ល​ថ្មី​នេះ​បាន​ដាក់លក់​ថ្ងៃ​នេះ​ហើយ តម្លៃ​ត្រឹមតែ​១៣៩​ដុល្លារ ។​អ្នកណា​និយាយ​ថា ប្រើ​ទូរស័ព្ទ​តម្លៃ ក្រោម​១៥០​ដុល្លារ​ មិន​អាច​ទទួល​បាន​ បទពិសោធន៍​ដ៏​ល្អ​នោះ​?​ តោះ​មក​សាក​ប្រើ realme C3 ទាំងអស់គ្នា វា​នឹង​ធ្វើ​ឲ្យ​អ្នកមាន​ការយល់ឃើញ​ថ្មី​ចំពោះ​ទូរស័ព្ទ​កម្រិត​ថវិកា៕​