មូលហេតុ​ធំៗ​៣​ ដែល​ទាក់ទាញ​អ្នកគាំទ្រ​ជាង ១៨ លាន​នាក់​ឲ្យ​ប្រើ​ប្រាស់ realme number series

-​realme 5i កាមេរ៉ា ៤ គ្រាប់ ថាមពល​ថ្ម​ទំហំ 5000mAh តម្លៃ​ត្រឹមតែ ១៦៩ ដុល្លារ​តែប៉ុណ្ណោះ
-​អតិថិជន​ជាង ១៨ លាន​នាក់​ដែល​កំពុង​ប្រើប្រាស់​នៅ​ក្នុង​ពិភពលោក​! តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យrealme number series មានការ​ពេញ​និយម​ដូច្នេះ​? ក្រឡេក​មក​មើល realme 5i ទៅ​មើល នេះ​ហើយ​គឺជា​ចម្លើយ។​

​ថ្មីៗ​នេះ realme ទើបតែ​បើក​សម្ពោធ​ផលិតផល​ថ្មី​របស់​ខ្លួន​នោះ​គឺ realme C3​។ ដោយសារតែ​ការ​រចនា រូបរាង​ដ៏​ទាក់ទាញ​រួម​ជា​មួយ​ទំហំ​ថាមពល​ថ្ម​ដ៏​ធំ​ផង​នោះ​ទើប​ធ្វើ​ឲ្យ realme C3 លក់ដាច់​អស់​ជាង ១៥០០ គ្រឿង​ឯណោះ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ក្នុង​ថ្ងៃ​ដាក់​លក់​ដំបូង​។ ប៉ុន្តែ​យើង​អាច​និយាយ​បាន ថា ក្រៅពី C series ដែល​កំពុង ល្បីល្បាញ​នេះ ក៏​នៅ​មាន​ទូរស័ព្ទ​មូ​យ​ស៊េរី​ទៀត​ដែល​កំពុង ទទួល ការ​ពេញ​និយម​ផង​ដែរ ក្នុងចំណោម​ទីផ្សារ​ផ្សេងទៀត​នោះ​គឺ​ប្រភេទ realme number series។

​ដូចដែល​ទីផ្សារ​ផ្សេងៗ​ទៀត​បាន​លើក​ឡើង​ថា realme number series ពិតជា​ទទួល​បានការ ប្រើប្រាស់​រហូតដល់​ជាង ១៨ លាន​នាក់​នៅ​ទូទាំង​ពិភពលោក ដែល​នេះ​ជា​តួលេខ មួយ​ដ៏​ខ្ពស់​។
​បច្ចុប្បន្ន​នេះ នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ប្រភេទ number series មាន​ដូច​ជា realme 5Pro realme 5 និង realme 5i ជាដើម​។ តើ​អ្វី​ដែល​ធ្វើ​ឲ្យ number series មានការ​ពេញ​និយម​ខ្លាំង​ដូច្នេះ​? សូម​ទទួលយក​បទពិសោធន៍​នៃ​ការប្រើប្រាស់ realme 5i នោះ​លោក​អ្នក​នឹង​ទទួល​បាន​ចម្លើយ​។​

ស្មា​ត​ហ្វូ​ន​ដែល​បំពាក់​ដោយ Snapdragon 665 មានតម្លៃ​ត្រឹមតែ ១៦៩ ដុល្លារ​តែប៉ុណ្ណោះ​សម្រាប់​ប្រភេទ​ស្មា​ត​ហ្វូ​ន​ផ្សេងទៀត​ដែលមាន​ឈី​ប Snapdragon 665 AIE ដូចគ្នា​ប៉ុន្តែ​វា​មាន តម្លៃ​ចាប់ពី ១៩៩ ដុល្លារ​ឡើង​ទៅ​។ ប៉ុន្តែ​សម្រាប់ realme 5i វា​ក៏បាន​បំពាក់​នូវ​ឈី​ប Snapdragon 665 AIE ផង​ដែរ​ ប៉ុន្តែ​មានតម្លៃ​ត្រឹមតែ ១៦៩ តែប៉ុណ្ណោះ​។ នេះ​បញ្ជាក់ ឲ្យឃើញថា បើទោះបីជា​មានតម្លៃ​ទាប ប៉ុន្តែ​លោកអ្នក​នៅតែ​អាច​ទទួល​បាន​បទ​ពិសោធន៍​នៃ ការប្រើប្រាស់​ទូរស័ព្ទ​ដែល​ល្អ​ប្រសើរ​ជាង​ម៉ូ​ឌែ​ល​ដទៃ​ ដែល​មាន​មុខងារ​ប្រហែល​នេះ​ផង ដែរ​។

ថាមពល​ថ្ម 5000mAh សម្រាប់​អ្នក​ដែល​មានការ​មមាញឹក​ខ្លាំង realme 5i បំពាក់​ដោយ​ថាមពល​ថ្ម​ធំ​រហូតដល់ ៥០០០mAh ដែល​អាច​ទ្រទ្រង់ ថាមពល ថ្ម​បាន​រហូត ដល់ ៣០ ថ្ងៃ (​ទិន្នន័យ​ចេញពី​មន្ទីរ​ពិសោធន៍​realme) ។​សម្រាប់​លោកអ្នក​ដែល​មិន ទម្លាប់​ក្នុង​ការ​យក power bank ដាក់​តាម​ខ្លួន​ឬ​ពិបាក​រក​កន្លែង​សាក​ថ្ម​ពេល​នៅ​ខាងក្រៅ នោះ realme 5i គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​។​

ចាប់​យក​ភាព​ទាន់សម័យ កាមេរ៉ា ៤ គ្រាប់​ជា​មួយ​នឹង​ការ​រចនា​ដ៏​ទាក់ទាញ
​ជា​មួយនឹង​កាមេរ៉ា ៤​គ្រាប់ ក្លាយ​ជា​មុខងារ​សំខាន់​ហើយ​នោះ realme 5i ក៏​បំពាក់​ជាមួយ AI Quad camera ផង​ដែរ រួមជាមួយ​កែវ​ថត​ដែល​មាន​មុំ​ធំ​ទូលាយ​និង macro lens គាំទ្រ​ដល់​ការ​ចាប់យក រូបភាព​ក្នុងខណៈ​ពេល​ផ្សេងៗ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ជា​មួយ​នឹង​ការ​រចនា​បែប​ពន្លឺ​ព្រះអាទិត្យ​នៅ​ផ្នែក​ខាងក្រោយ​ធ្វើ​ឲ្យ​វា​កាន់​តែ​មាន​លក្ខណៈ​ទាក់ទាញ​ប្លែក ញ៉ាំង​ឲ្យ​យើង​ទទួល​បាន​អារម្មណ៍​បែប​ក្មេង​វ័យ​និង​ស្វាហាប់​ទៀត​ផង​។​

មាន​ហេតុផល​ជាច្រើន​ដែល​មនុស្ស​ជាច្រើន​ជ្រើសរើស realme number series ពីព្រោះ​ក្រៅពី​គោលបំណង​ដើម្បី​ក្លាយ​ជា​អ្នក​ពេញ​និយម​ក្នុង​បច្ចេកវិទ្យា​ដ៏​ទាន់សម័យ​ហើយ​នោះ realme ក៏​កំពុងតែ​បន្ត​ធ្វើ​ការ​អភិវឌ្ឍ​ន៍​នូវ​ប្រភេទ​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ​ដើម្បី​គាំទ្រ​ដល់ ជីវិត​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង៕

 

​សូម​ពិនិត្យមើល​គេហទំព័រ​ខាងក្រោម​ ដើម្បី​ជ្រើសរើស​នូវ​ទូរស័ព្ទ​realme​ម៉ូ​ឌែ​ល​ណាមួយ​ដែល​លោកអ្នក​ពេញចិត្ត​បំផុត​៖ https://www.facebook.com/realmeCambodia/