ហេតុផល ៥ យ៉ាងដែលយើង​គ្រប់គ្នា​គួរមាន ប្លក់ផ្ទាល់ខ្លួនលើអ៊ីនធើណេត
BREAKING NEWS
Search

ហេតុផល ៥ យ៉ាងដែលយើង​គ្រប់គ្នា​គួរមាន ប្លក់ផ្ទាល់ខ្លួនលើអ៊ីនធើណេត

សព្វថ្ងៃ​នេះ​ការ​សរសេរ​ប្លក់​ បាន​ក្លាយ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ជីវិត​របស់​មនុស្ស​ជំនាន់​ថ្មី។ មនុស្ស​នៅ​តែ​អាន​សៀវភៅ ​ប៉ុន្តែ​ពួកគេ​ភាគច្រើន​ក៏​ចូលចិត្ត​រៀន​​អ្វី​ថ្មីៗ​តាម​អ៊ីនធឺណិតដូចគ្នា។ ប្លក់​ផ្ដល់​ឱ្យ​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​នូវ​ឱកាស ​ដើម្បី​ចែក​រំលែក​ចំណេះដឹង​ និង​បទពិសោធន៍​​ជាមួយ​អ្នកដទៃ ​បន្សល់មត៌កដល់ក្មេងជំនាន់ក្រោយ។

នេះជាមូលហេតុនិង​ផល​​ប្រយោជន៍​សឹងមិន​គួរ​ឱ្យ​ជឿប្រសិនគ្រប់គ្នាមានប្លក់ ៖

១. ដោយមិនដឹងខ្លួន យើង​ជួយ​ធ្វើ​ឱ្យ​​ជីវិត​នរណា​ម្នាក់​ប្រសើរឡើង​

ប្លក់​អាច​ជួយ​អ្នក​ដែល​លំបាក​នឹង​ឧបសគ្គ​ខាង​ផ្លូវ​ចិត្ត​ ដែលពួកគេបាន​ឆ្លង​កាត់​ដោយ​មនុស្ស​រាប់​លាន​នាក់។ ភាគច្រើន​មនុស្ស​ជាច្រើន​មិន​មាន​ឱកាស​ពិគ្រោះ​ជាមួយ​អ្នក​ចិត្តសាស្ត្រ​ក្នុង​កំឡុង​ពេល​ដ៏​លំបាក។ ពួកគេ​តស៊ូ​ព្យាយាម​ស្វែងរក​គំនិត​និង​ដំណោះស្រាយ​ថ្មីៗ​ ប៉ុន្តែ​ជារឿយៗ​ពួកគេ​តែង​ខ្វះ​ទំនុក​ចិត្ត​ការ​គាំទ្រ។

បើ​យើង​ចាប់ផ្ដើម​កំណត់​ហេតុ​បណ្ដាញ​ផ្ទាល់ខ្លួន​ ​សូម​បំពេញ​វា​ជាមួយ​អត្ថបទ​ដែល​មាន​ប្រយោជន៍ ​និង​អភិវឌ្ឍ​អ្នក​អាន ​ធ្វើ​ឱ្យ​ជីវិត​របស់​នរណា​ម្នាក់​ប្រសើរ​ឡើង​មក​។

២. យើង​មានវិន័យផ្ទាល់ខ្លួន

បើ​យើង​ជា​អ្នក​សរសេរ​ប្លក់​​ យើង​គួរ​តែ​សរសេរ​ឬ​កែសម្រួល​និង​ផ្សាយ​អត្ថបទ​ឬ​វីដេអូ​ជា​ប្រចាំ។ លើស​ពី​នេះ​ទៀត ​យើង​គួរ​តែ​យក​ចិត្ត​ទុកដាក់​លើ​យោបល់ ​វា​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ធ្វើអ្វី​គ្រប់យ៉ាង​ឱ្យ​ទាន់​ពេល​វេលា។ បើមិនដូច្នោះទេ ​មនុស្ស​នឹង​បាត់បង់​ចំណាប់អារម្មណ៍​លើ​ប្លក់​របស់​យើង​ ហើយ​ផ្ដល់​ចំណូលចិត្ត​ដល់​អ្នក​ដទៃ​វិញ។ ចង់​ធ្វើ​ឱ្យ​ប្លក់​ពេញ​និយម​និង​មាន​ប្រយោជន៍ ​គួរតែ​កែលំអ​វិន័យ​ខ្លួនឯង ​និង​រៀន​គ្រប់គ្រង​ពេលវេលា​ឱ្យ​មាន​ប្រសិទ្ធភាព។

៣. បង្កើត​គំនិត​ប្លែកៗ​តែមានការ​ទទួល​ខុសត្រូវ

អ្នក​ច្នៃប្រឌិត​គ្រប់រូប​ត្រូវការ​ការ​បញ្ចេញ​មតិ​និង​ការ​ទទួល​ស្គាល់​ខ្លួនឯង​ជា​នរណា។ ថ្ងៃនេះ​​យើង​អាច​ក្លាយ​ជា​មនុស្ស​ដែល​បង្កើត​គំនិត​ប្លែកៗ​ក្នុង​ប្លុក​ផ្ទាល់ខ្លួន។ នៅ​ពេល​ដែល​យើង​បង្កើត​ប្លក់​ យើង​នឹង​អាច​ផ្សព្វផ្សាយ​ខ្លួនឯង​បង្ហោះ​អត្ថបទ​ដែល​មាន​តម្លៃ​ ហើយ​មើល​ទៅ​ដូចជា​អ្នក​ជំនាញ​ម្នាក់។ ប៉ុន្តែ​ត្រូវ​ចងចាំ​ថា ​គំនិត​ប្លែកៗ​មានន័យ​ថា​ការ​ទទួលខុសត្រូវ​លើ​អត្ថបទ​ខ្លួនឯង។ ព្រោះ​មាន​មនុស្ស​រាប់​លាន​នាក់​នឹង​អាន​អត្ថបទ​ ហើយ​ស្ដាប់​យោបល់​របស់​អ្នក។

៤. ទទួល​បាន​ជំនាញ​បណ្ដុះបណ្ដាល

ហេតុផល​មួយ​ទៀត​ដើម្បី​ចាប់ផ្ដើម​ប្លុក​ផ្ទាល់ខ្លួន​ គឺ​ការ​អភិវឌ្ឍន៍​ខ្លួនឯង។ ដំបូង​យើង​អាច​ស្រូប​យក​ព័ត៌មាន​ជា​ច្រើន​ ហើយ​ព្យាយាម​ស្វែងយល់​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សរសេរ​ប្លក់។ ក្រោយ​មក​ទៀត​ប្រសិន​បើ​យើង​សម្រេចចិត្ត​ក្លាយ​ជា​អ្នក​សរសេរ​ប្លក់​ អាជីព ​យើង​ត្រូវ​ស្គាល់​ពី​បច្ចេកវិទ្យា​អ៊ីនធឺណិត ​និន្នាការ​និង​ផែនការ​ទីផ្សារផ្សេងទៀតដែរ។

៥. ប្លុក​អាច​ក្លាយ​ជា​ប្រភព​ចំណូល​បាន

ប្រសិន​បើ​យើង​ចង់​បង្កើត​ប្រាក់​ចំណូល​មាន​ស្ថិរភាព​ សូម​ពិចារណា​ចាប់ផ្ដើម​បង្កើត​ប្លុក។ សកម្មភាព​ដែល​មាន​ប្រយោជន៍​នេះ​ មិន​តម្រូវ​ឱ្យ​មាន​ការ​វិនិយោគ​ហិរញ្ញវត្ថុ​ទាល់​តែ​សោះ។ ​យើង​​អាច​បង្វែរ​ការ​សរសេរ​ប្លក់​ពី​ប្រាក់​ចំណូល​អកម្ម​ទៅជា​សកម្មភាព​មួយ​ នៅ​ពេល​ដែល​​យើង​ពិត​ជា​ចង់​បាន។

ឧស្សាហកម្ម​អ៊ីនធឺណិត​នឹង​ពង្រីក​ហើយ​អភិវឌ្ឍ​នៅ​ពេល​អនាគត​ ដែល​មាន​ន័យ​ថា​ ការ​សរសេរ​ប្លក់​គឺ​ជា​ការងារ​ដែល​តែងតែ​មាន​តម្រូវការ៕

ចុចអាន៖ហេតុអ្វី​បានជា​គេនិយមប្រើគណនីហ្វេសប៊ុកក្លែងក្លាយ?មើលយ៉ាងណាដឹងបាន?

ចុចអាន៖ចង់ក្លាយខ្លួន​ជា​សហគ្រិន​ទាំងក្នុង​វ័យ​សិក្សា អាចសាកល្បងគន្លឹះ​សំខាន់ៗ ៥ យ៉ាងនេះ​​

ប្រែសម្រួល៖ សាង ស្រីល័ក្ខ