កុំឲ្យជីវិតដុនដាប ទាំង​នេះ​ជាហេុតផល​ដែល​អ្នកចាំបាច់​​ត្រូវ​​មាន​​គោលការណ៍​ផ្ទាល់​ខ្លួន

មាន​រឿង​ជា​ច្រើន​ដែល​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក ​ដោយ​មិន​បាន​ព្រាង​ទុក​មុន ពេល​ខ្លះ​វា​បាន​ធ្វើ​ឱ្យ​អ្នក​ធ្លាក់​ទៅ​ការ​ ដែល​អស់​សង្ឃឹម​ក្នុង​ជីវិត ឬ​បាក់​ទឹក​ចិត្ត​ចំពោះ​កិច្ចការ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​យើង​គ្មាន​ជំនឿ​ក្នុង​ការ​ដើរ​ទៅ​មុខ​ទៀត។ ខាង​ក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួន​ដែល ​អ្នក​គួរ​យក​មក​ប្រព្រឹត្តិ ​ឬ​អនុវត្ត​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក៖

១ អ្នក​អាច​យក​ឈ្នះ​គំនិត​មិន​ល្អ​ដែល​កំពុង​បំផ្លិចបំផ្លាញ​យើង
ប្រសិន​បើ​អ្នក​ប្រាប់​ខ្លួន​ឯង​ថា“ ខ្ញុំ​នឹង​មិន​ធ្វើ​រឿង​នេះ​ទេ” ជំនួស​គំនិត​នោះ​ដោយ​ពាក្យ​ស្លោក​ដូចជា៖
– កុំ​​រំពឹង​​អ្វី​ដែល​ល្អ​ឥតខ្ចោះ រហូត​មើល​រំលង​អ្វី​ដែល​ល្អ
– ធ្វើ​ហើយ​ក៏​នៅ​តែ​អាច​ធ្វើ​វា​បាន​ម្ដង​ទៀត
– ដំណើរ​ដ៏​វែង​ឆ្ងាយ​គឺ​ចាប់​ផ្ដើម​ពី​ជំហាន​ដំបូង​របស់​យើង។

២ គោលការណ៍​អាច​ផ្លាស់ប្ដូរ​ទម្លាប់​របស់​យើង
ទិដ្ឋភាព​សំខាន់​នៃ​ឆន្ទៈ​គឺ​ជា​សមត្ថភាព​ក្នុង​ការ​ជ្រើសរើស​សម្រាប់​គោលដៅ​រយៈ​ពេល​វែង​របស់​អ្នក។ គោលការណ៍​អាច​សង្ខេប​ពី​មូល​ហេតុ​ដែល​អ្នក​ចង់​ផ្លាស់ប្ដូរ​ទម្លាប់​ហើយ​ដូច្នេះ​បង្កើន​ឆន្ទៈ​របស់​អ្នក​ក្នុង​ការ​ធ្វើ​អ្វី​មួយ ។ ទាំង​នេះ​អាច​រក្សា​ការ​ផ្លាស់ប្ដូរ​ទម្លាប់​ដែល​អ្នក​ចង់​ធ្វើ​បាន៖
– សុខភាព​ជា​ទី​មួយ
– ការ​ធ្វើ​លំហាត់​ប្រាណ ដើម្បី​ឱ្យ​មាន​ភាព​រឹងមាំ
– មាន​ឆន្ទៈ​មាន​ផ្លូវ​មួយ​ដ៏​ល្អ​នៅ​ពេល​អនាគត
– ឱ្យ​តែ​មាន​មូលហេតុ​ អ្នក​នឹង​អាច​តស៊ូ​ទៅ​មុខ​បាន
– ធ្វើ​រឿង​ត្រឹម​ត្រូវ ដើម្បី​ធ្វើអ្វី​ដែល​ងាយ​ស្រួល​ធ្វើ
– ទីណា​គ្មាន​ផ្សែង​បារី ទីនោះ​ជា​សុខភាព។

៣ គោលការណ៍​អាច​រំឭក​អ្នក​ថា ជា​អ្នក​ណា​នឹង​រស់​នៅ​ក្នុង​គោល​បំណង
ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​តាម​គោលបំណង​ថា “ យក​របស់​ល្អ​បំផុត ” ដើម្បី​រំលឹក​ខ្ញុំ​ឱ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សម្រស់​ជុំ​វិញ​ខ្លួន​ភាព​លេចធ្លោ​ក្នុង​ជីវិត​របស់​ខ្ញុំ​និង​អ្វី​ដែល​ខ្ញុំ​ដឹង​គុណ​នឹង​អ្វី​ដែល​ចង់​បាន។ (ដំបូង​ខ្ញុំ​បាន​ឃើញ​គោលបំណង​ដ៏​អស្ចារ្យ​នេះ​នៅ​ក្នុង​សៀវភៅ​របស់​ Rick Hansonដែល​មាន​តែ​​មួយ​រឿង)

តើ​អ្វី​ជា​គោលបំណង​ផ្ទាល់​ខ្លួន​របស់​អ្នក? ប្រសិនបើ​អ្នក​មិន​មាន​សូម​ពិចារណា​បង្កើត​មួយ​ឬ​ជ្រើសរើស​យក​មួយ​ដែល​សម​នឹង​បេសកកម្ម​របស់​អ្នក​នៅ​ក្នុង​ជីវិត ។ បន្ទាប់​ពី​អ្វី​ដែល Aldous Huxley បាន​និយាយ​ថា “មាន​តែ​ជ្រុង​មួយ​នៃ​សកល​លោក​ទេ ដែល​អ្នក​អាច​ប្រាកដ​ថា​មាន​ភាព​ប្រសើរ​ឡើង​ហើយ​នោះ​គឺ​ជា​ខ្លួន​អ្នក​ផ្ទាល់” ។

៤ ​គោលការណ៍របស់​អ្នក​អាច រំឭក​អ្នក​ពី​គុណ​តម្លៃ​​របស់​អ្នក​នឹង​ភាព​ខ្លាំង
– អ្វី​ដែល​អ្នក​ស្អប់​សូម​កុំ​ធ្វើ​ទៅ​អ្នក​ដទៃ
– ធ្វើ​រឿង​សំខាន់​ដំបូង
– រស់​នៅ​ដោយ​សេរីភាព
– គិត​មុន​និយាយ
– ប្រសិន​បើ​បញ្ហា​ទាំង​អស់​នោះ​អាច​ដោះស្រាយ​ដោយ​ប្រាក់​បាន​នោះ​មិន​មែន​ជា​រឿង​សំខាន់​នោះ​ទេ
– ពេល​វេលា​មិន​ដែល​រង​ចាំ​នរណា​ម្នាក់​ទេ (របស់​ខ្លះ​អ្នក​មិន​អាច​គ្រប់​គ្រង​បាន​ទេ) ។

៥ គោលការណ៍​អាច​ផ្ដល់​នូវ​ការ​លើក​ទឹក​ចិត្ត​និង​បំផុស​គំនិត
មនុស្ស​គ្រប់គ្នា​មាន​ការ​ជំរុញ​ខុសៗ​គ្នា ប៉ុន្តែ​នេះ​គឺ​ជា​ឃ្លា​សកល នៃ​ក្ដី​សង្ឃឹម​និង​ការ​លើក​ទឹកចិត្ត ។
– យើង​អាច​នឹង​ជួប​ការ​បរាជ័យ​ជា​ច្រើន​ប៉ុន្តែ​យើង​មិន​ត្រូវ​ចាញ់​ឡើយ
– ធ្វើ​ជា​ខ្លួន​ឯង អ្នក​ផ្សេង​ទៀត​ត្រូវ​បាន​ចាកចេញ​នៅ​ថ្ងៃ​ណា​មួយ
– មនុស្ស​ម្នាក់​អាច​ធ្វើ​កិច្ច​ការ​បាន​ច្រើន
– ផ្ដោត​ភ្នែក​ទៅ​លើ​លទ្ធផល​ឬ​រង្វាន់​ដែល​ត្រូវ​បាន
– ឳ​កាស​មាន​រាល់​ថ្ងៃ
– ថ្ងៃ​ស្អែក​គឺ​ជា​ថ្ងៃ​ថ្មី ៕

ប្រែសម្រួល៖ សន ផានិត