BREAKING NEWS
Search

ហេតុផល ៧ យ៉ាង​ដែល​យើង​មិន​ទាន់​អាច​ក្លាយ​ជា​សេដ្ឋី​បាន

ខណៈ​ពេល​ដែល​ប្រាក់​មិន​ទិញ​សុភមង្គល​បានមែន​ ​តែភាគច្រើនគេជឿថា វា​អាច​ទិញ​បរិយាកាសមួយ​ដែល​ប្រសើរ​ មិន​សូវ​មាន​ភាព​តានតឹង​ និង​បំពេញ​ប្រាថ្នាបាន​ច្រើន​ដល់​មនុស្ស​អ្នកណាក៏​​ចង់​ក្លាយ​ជា​មហាសេដ្ឋី​ដែរ ។

ប៉ុន្តែ​គ្មានអ្វីងាយស្រួល​ទេ! ការ​​ក្លាយ​ជា​សេដ្ឋី​ ក៏​ត្រូវ​មាន​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​និង​ដឹង​ពី​មូលហេតុ​ដែល​​មនុស្សភាគតូចប៉ុណ្ណោះដែល​អាច​​សម្រេច​គោលដៅ​នេះបាន៖

១. គ្មាន​អ្នកណា​ណែនាំ​យើងក្លាយជាអ្នកមាន​ទេ​

យើង​ត្រូវ​ព័ទ្ធជុំវិញ​ជាមួយ​មនុស្ស​អវិជ្ជមាន។ អ្វី​ដែល​សំខាន់ យើង​ត្រូវ​ស្វែងរក​នរណា​ម្នាក់​ដែល​យើង​អាច​ជឿ​ទុកចិត្ត​បាន ​ដែល​នឹង​ជួយ​ដឹកនាំ​យើង​ក្នុង​ទិសដៅ​ត្រឹមត្រូវ។

មនុស្ស​ដែល​យើង​ទុកចិត្ត​បំផុត ​គួរ​តែ​ជា​មនុស្ស​ដែល​ជំរុញ​យើង​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។

២. ហា៊ន​លះបង់

ប្រសិន​បើ​យើង​មិន​អាច​លះបង់​បាន​ដូចជា​ការ​ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ ​ឬ​ចេញ​ទៅ​ក្រៅ​និង​ជប់លៀង​ ហើយផ្ដោត​លើ​អាជីព​របស់​យើង​ទេ​ យើង​គ្មាន​ថ្ងៃ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​កំពុង​ស្វែងរក​ឡើយ។

៣. កុំខ្លាច​បរាជ័យ

យើង​នឹង​បរាជ័យ​ ហើយ​ធ្វើ​ឱ្យ​មាន​កំហុស​ ត្រូវ​រៀន​ដើម្បី​ជម្នះ​វា។ ប្រសិនបើ​យើង​ខ្លាច​ការ​បរាជ័យ​ យើង​មិន​អាច​យក​ឈ្នះ​បាន​ឡើយ។

៤. គោលដៅ​ច្បាស់

បើ​យើង​មិន​មាន​គោលដៅ​ច្បាស់លាស់​នៅ​ក្នុង​ចិត្ត​ និង​ជំហាន​សកម្មភាព​ច្បាស់លាស់​ដើម្បី​ឈាន​ដល់​គោលដៅ​នោះ​ទេ​ យើងមិន​អាចក្លាយ​ជា​សេដ្ឋី​ឡើយ។ ចំណាយ​ពេល​ធ្វើ​ផែនការ​និង​ធ្វើ​ឱ្យ​ត្រូវ។

៥. កុំទម្លាប់​គិត​ថា​មនុស្ស​ផ្សេង​​ជោគជ័យ​តែ​មិនមែន​យើង

ជឿ​ថា​យើង​អាច​ជោគជ័យ។ ស្រមៃ​មើល​ខ្លួនឯង​ថា​ជា​បុរស​ឬ​ស្ត្រី​ជោគជ័យ​ដែល​យើង​ធ្លាប់​ច្រណែន។ ប្រសិនបើ​យើង​ស្រមៃ​ខ្លួនឯង​ថា ​ជា​ជោគជ័យ​របស់​សេដ្ឋី​ ហើយ​ជឿជាក់​ថា​វា​អាច​កើតឡើង​ នោះ​គឺ​ជា​ជំហាន​មួយ​ដែល​ខិត​ទៅ​ជិត​គោលដៅ​របស់​យើង​ហើយ។

៦. ឈាប់គិត​ថា​សាវតា​ឬ​ទីតាំង​រស់នៅ កំពុងរារាំង​ជោគជ័យ​របស់​យើង

គ្មាន​អ្វី​អាច​រារាំង​យើង​​ពី​ភាព​ជោគជ័យ​បានទេ។ ត្រូវ​បង្វឹក​ចិត្ត​ខ្លួនឯង​ឲ្យ​និយាយ​ថា៖ គ្មាន​អ្វី​អាច​រារាំង​យើង​ ពី​ភាព​ជោគជ័យ​បាន​ទេ។

៧.កុំដើរចូលក្រុម​មនុស្ស​ខុស

មនុស្ស​នៅ​ជុំវិញ​គួរ​តែ​ជា​ប្រព័ន្ធ​គាំទ្រ​របស់​យើង។ ពួកគេ​គួរ​តែ​ជា​មនុស្ស​នៅ​ទីនោះ​ សម្រាប់​ជំរុញ​យើង​ ហើយ​រក្សា​ភាព​វិជ្ជមាន​និង​ផ្ដោត​អារម្មណ៍​លើ​យើង​ដែរ៕

ចុចអាន៖មនុស្សជោគជ័យធ្វើអ្វីខ្លះ រាល់ពេលពួកគេបាក់ទឹកចិត្ត?

ចុចអាន៖ វិធី​ងាយ​ៗ ៧ យ៉ាង​​សន្សំប្រាក់​បាន​រហ័សចំគោលដៅ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ