ត្រៀមចេញអាល់ប៊ុមថ្មី! Irene សមាជិក Red Velvet តែងខ្លួនក្នុងឈុតខ្មៅវាលខ្នងទាក់ទាញអស់ទាស់
BREAKING NEWS
Search

ត្រៀមចេញអាល់ប៊ុមថ្មី! Irene សមាជិក Red Velvet តែងខ្លួនក្នុងឈុតខ្មៅវាលខ្នងទាក់ទាញអស់ទាស់

ក្នុងនាមជាតារាចម្រៀងស្រីកំពូលសម្រស់នៅក្នុងវិស័យកម្សាន្តរបស់ K-Pop តារាស្រី Irene សមាជិកក្រុម Red Velvet ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា​ស្រី ​មានមុខមាត់ស្រស់ស្អាត សក្តិ​សម​ជាមួយនឹងការ​តុប​តែង​ខ្លួនគ្រប់​កាលៈទេសៈ ​ព្រម​ទាំង​មាន​មន្ត​ស្នេហ៍​ទាក់​ទាញ​ខ្លាំងទៀតផងដែលមិនធ្លាប់មាន។

ដោយសារតែរូបសម្រស់ស្រស់សោភារបស់តារាស្រី ស្ថិតក្នុងការគ្រប់គ្រង SM Entertainment បែបនេះហើយ ​ទើប​ធ្វើ​ឱ្យ​មាន​បណ្ដាល​ក្រុម​អ្នកគាំទ្រកូរ៉េ និងអន្តរជាតិជាច្រើនតែងមានការចាប់អារម្មណ៍ និង​ការ​គាំ​ទ្រ​រូបនាងជាខ្លាំងនាបច្ចុប្បន្ន។

យ៉ាងណាមិញនាពេលថ្មីៗនេះ ក៏មានផ្ទាំងរូបភាពត្រៀមផ្សព្វផ្សាយអាល់ប៊ុម “MONSTER” របស់តារាចម្រៀងស្រីរូបនេះ ​រួម​ជា​មួយ​នឹង​តារា​ចម្រៀង ​Seulgi ​សមា​ជិក​ក្រុម ​Red ​Velvet ​ផងដែរ។ ហើយ​ត្រូវ​បាន​ក្រុម​អ្នក​គាំទ្ររបស់ក្រុមចម្រៀងមួយនេះ រំពឹងទុកយ៉ាងខ្លាំង ​ព្រោះ​ឥឡូវ​នេះ ​រូប​ភាព​របស់​តារា​ស្រី​ទាំង​ពីរ ​បានបង្ហាញរួមគ្នាជាមួយនឹងស្ទីលថ្មីប្លែកយ៉ាងសិចស៊ី ​និង​ត្រៀម​ចេញ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​ទី ៦ ខែកក្កដា​ឆាប់​ៗ​ខាង​មុខ​នេះ​៕

ចុចអាន៖តារាសម្ដែងល្បីៗរបស់កូរ៉េ ២០រូប មានឈ្មោះពិតប្រាកដ អ្នកគាំទ្រមិនទាន់ស្គាល់ពីមុន

ចុចអាន​​៖រឹតតែរំភើប! BLACKPINK ទម្លាក់ផ្ទាំងរូបភាពទី២ បង្ហើបចំណងជើងបទចម្រៀងថ្មី ត្រៀមចេញឆាប់ៗនេះ

អត្ថបទផ្ដល់ដោយ៖poraman