ខណៈគេផ្អើលថាក្ស័យធន Revlonបែរមកចាប់ដៃជាមួយ EWGបង្កើតPhotoReady Prime Plus

រ៉េវឡនកំពុងបោះជំហានសំខាន់មួយទៀតក្នុងដើម​ឆ្នាំ២០២០​ដោយ​​ដាក់លក់ PhotoReady Prime Plus Perfecting + Smoothing Primer ដែលជាផលិតផលគ្រឿងសំអាងដំបូងបង្អស់របស់ខ្លួនត្រូវនឹងបទដ្ឋាន EWG ដែលជាកំពូលស្តង់ដារផ្នែក​សម្រស់។

យោង drugstorenews ក្រុមហ៊ុនRevlonនិង​ក្រុមហ៊ុន EWG បាន​ផ្តល់ផលិតផលដែលឆ្លើយតបទៅនឹងតម្រូវការនិងតម្លាភាពដ៏រឹងមាំដំបូងបង្អស់ និង​ដែលអាចរកបាននៅទូទាំងពិភពលោកជាមួយការប្តេជ្ញាចិត្តចំពោះសុខភាពអតិថិជននិងកំពុងរំពឹងឈានមុខគេ ក្នុងការនាំមកនូវភាពស្រស់ស្អាតជាមួយ​តម្លៃដែលពិសេស​វាយបកលើទីផ្សារ។

នៅក្នុងឧស្សាហកម្មផ្នែកសម្ផស្ស ការបង្ហូរឈាមផ្នែកទីផ្សារ​គឺតឹងតែងរហូតដល់មាន​ពាក្យចចាមអារ៉ាមកាលពីត្រីមាសទីមួយ​ឆ្នាំមុនថា Revlon គឺជាយីហោដែលអាចននឹង​ដួលក្ស័យធននាពេលឆាប់ៗ ដោយសារ​វាហក់នឹង​ប្រេនថ្មីមិនជាប់ ហើយ​ថា រ៉េវឡនកំពុងត្រូវបានគេបំភ្លេចចោលបន្តិចម្តង ៗ ។

ទោះយ៉ាងណាមកដល់ចុងឆ្នាំ២០១៩ CNBCរាយការណ៍ថា  ភាគហ៊ុន Revlon បាន​លោតឡើងហើយ​ទទួលបាន​ប្រាក់កម្ចីធានារ៉ាប់រងជាន់ខ្ពស់រយៈពេលបួនឆ្នាំចំនួន ២០០ លានដុល្លារអាមេរិក ដើម្បីជួយផ្តល់មូលនិធិដល់អាជីវកម្មនេះ​បន្តអាយុជីវិត។

សារព័ត៌មាន Bloomberg​ក៏បានរាយការណ៍នៅពេលនោះ​ដែរ​ដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុនគ្រឿងសំអាង Revlon បានកើនឡើងជាង ៧ ភាគរយ ហើយ​គេ​ពិចារណាលើសក្តានុពលនៃការលក់គ្រឿងបន្លាស់ ឬអាជីវកម្មទាំងអស់ចោល​។ Alux វិញក៏និយាយ​ដែរថា ម៉ាកមួយនេះ កំពុងជួបការលំបាក ។​ពួកគេ​ត្រូវការទុន ជាចាំបាច់ដើម្បីជួយឱ្យរ៉េវឡនអាច មានឱកាស​ច្នៃប្រឌិតរូបរាងនិងគុណតម្លៃថ្មី។

នៅក្នុងទីផ្សារដ៏ធំសម្រាប់គ្រឿងសំអាង ម៉ាក​យីហោ​ជាច្រើន ក៏មានបញ្ហាប្រឈមផងដែរដោយសារតែអ្នកទិញឥវ៉ាន់ កាន់តែងាកទៅរកអាជីវកម្មតាមអ៊ិនធរណេតដូចជា Glossier សម្រាប់ថែរក្សា​សម្រស់ពួកគេ​។

នៅក្នុងខែកក្កដាក្រុមហ៊ុន L’Oreal ក៏​បានរាយការណ៍ពីការធ្លាក់ចុះនៃរបាយការណ៍លក់នៅអាមេរិកខាងជើងចំនួនដល់ទៅ​ ១,១ ភាគរយ។

ភាគហ៊ុនរបស់រ៉េវឡនបានធ្លាក់ចុះ ៣៧% ចាប់តាំងពីខែមករាឆ្នាំ​២០១៩​មក និងមានចំណែកទីផ្សារ ៨២៥ លានដុល្លារអាមេរិក​។

ស្រស់