BREAKING NEWS
Search

ការប្រើលុយ​របៀបខុសគ្នា​ ដែលធ្វើឱ្យ​យើងក្រ គេមាន

បៀបដែលអ្នកមាននានា រួមទាំង Warren Buffett និង Oprah Winfrey អាច​មានគំនិត គិតនិងវិនិយោគលុយរបស់ពួកគេ ឱ្យ​ឈានដល់ចំណុចស្ដុកស្ដម្ភ កម្រកើតឡើងឆាប់ដូចទពនិមិត្តណាស់ឬជាសន្និវាស​បុព្វេ​ណាស់​។

ការក្លាយជាមនុស្សម្នាក់ដែលមានទ្រព្យស្តុកស្តម្ភបំផុតនៅលើពិភពលោក ទាមទារការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត ការមានវិន័យ និងការលះបង់មិនចេះរីងស្ងួត។

អាថ៌កំបាំង ដើម្បីក្លាយជាផ្នែកមួយនៃក្រុមអ្នកមាន គឺ៖

១ បញ្ឈប់ការផ្តោតអារម្មណ៍លើសន្សំប្រាក់

ខណៈពេលដែល វាស្តាប់មើលទៅហាក់ដូចជាផ្ទុយគ្នា ការរសន្សំលុយមិនបានបង្កើនចំណូលទេ តែយកវាទៅរកស៊ី​ទើបសង្ឃឹមក្លាយជាអ្នកមាន​បាន។ ចូរផ្លាស់ប្តូរទស្សនៈរបស់អ្នក។ លុយមិនមែនជាគោលដៅចម្បងទេ តែផលនៃការរកស៊ី ទើបជា​ជោគជ័យ។

២  កាត់បន្ថយការចាយលុយ តែកុំ​កំណាញ់ការហូបចុកដើរហើរ

មិនដើរច្រើន ​អ្នកគ្មានផ្លូវវ​ស្គាល់ទីផ្សារ​ ក៏វិនិយោគមិនងាយត្រូវកន្លែង​ដូចគ្នា។​ បើអ្នកមិនដែលហូបឆ្ងាញ់​កុំចង់លក់ម្ហូប​ បើអ្នកមិនដែលចូលហាង​ជាតិនេះកុំផ្សងព្រេងទៅរកស៊ីបើកហាង។ បើ់អ្នកស្លៀកពាក់មិនទាន់សម័យ​ហើយសាកទៅចេញម៉ូត​ខោអាវលក់ អ្នកដឹងហើយ​ថាលុយទំាងអស់នឹងបោះចោល។ ចូរប្រើលុយជាចំណេះ។

៣  រកលុយ​ដើម្បីកិច្ចការ​ កុំធ្វើកិច្ចការ​ដើម្បីរកលុយព្រោះ​អ្នកនឹង​ចាយវាមិនដែល​គ្រប់ទេ

មនុស្សពីរប្រភេទ។ មួយធ្វើសកម្មភាព​ភាព​ព្រោះគេចង់រកលុយ តែមួយ​ប្រភេទ​ទៀតនឹងធ្វើអ្វីៗទាំងអស់ឱ្យអស់ពីលទ្ធភាពរបស់គេ។ ពួកគេចង់កែលម្អផលិតផលរបស់ពួកគេ ចង់ពង្រីកបណ្តាញ​ទំនាក់ទំនង  ពួកគេចង់សាកសរសេរសៀវភៅមួយ ថតបទចម្រៀងមួយ ផលិតខ្សែភាពយន្តមួយ ធ្វើYoutubeមួយ។ល។  ពួកគេចូលចិត្តអ្វីដែលពួកគេបង្កើតឡលង​ដោយ​ឆន្ទះ​ ហើយពួកគេមើលឃើញការរកលុយជាមធ្យោបាយមួយ ដើម្បីធ្វើអ្វីដែលពួកគេចូលចិត្តនោះដំណើរការ​បានរហូតទៅ។  ពួកគេសុបិន្តចង់បង្កើតក្រុមហ៊ុនមួយដែលបង្កើតអ្វីៗដែលល្អបំផុតដែលអាចធ្វើបាន … ហើយការរកលុយគឺជាមធ្យោបាយដើម្បីជំរុញក្តីសុបិន្តនោះតែប៉ុណ្ណោះ។

ដូច Walt Disney បានមានពាក្យស្លោកថា “យើងមិនផលិតខ្សែភាពយន្តដើម្បីរកលុយទេ យើងរកលុយដើម្បីផលិតខ្សែភាពយន្តបានឱ្យបានកាន់តែ​ច្រើន” ។

 

ស្រស់