ជាប់ទោសអស់១៤ឆ្នាំ ពេលវិទ្យាសាស្ត្រជឿនលឿនទើបតេស្ត៍ថ្មីបញ្ជាក់ថា ​ចាប់ខុសមនុស្ស​

ភស្តុតាងDNAថ្មីមួយ បានបញ្ជាក់ពីការកាត់ទោសខុសលើ បុរសអាមេរិក​នៅកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ក្រោយជាប់ពន្ធនាគារ អស់១៤ ឆ្នាំមកហើយ​ពីបទឃាតកម្ម។

យោង​តាម​AP នេះជាករណីទី ២ នៅអាមេរិក ដែលលទ្ធផលនៃ​តេស្ត៍ពន្ធុ នាំ​ឱ្យមានការសើរើឡើងវិញ​លើសំណុំ​រឿងឧក្រិដ្ឋ​យូរឆ្នាំដែលអ្នកទោសតាមពិត​មិនបានធ្វើនិងជាប់ទោសដោយអយុត្តិធម៌។

លោកRicky Davis អាយុ ៥៤ ឆ្នាំត្រូវបានផ្តន្ទាទោសកាលពីឆ្នាំ ២០០៥ ពីបទឃាតកម្មកំរិតទី ២ ក្នុងការចាក់សម្លាប់ លោកJane Hyltonដែលជាអ្នកកាសែតសសម្រាប់ទស្សនាវដ្តីម្នាក់មាន​វ័យ ៥៤ ឆ្នាំ។

លោកស្រីមេធាវី Anne Marie Schubert បានសន្មតថា ការរួចទោសរបស់លោក Davis និងការចាប់ខ្លួនជនសង្ស័យថ្មី គឺផ្អែក​លើការប្រើប្រាស់វិទ្យាសាស្ត្រពិនិត្យ​ពន្ធុវិទ្យា។

ពន្ធុGenetic  ជាផ្នែកនៃការ​ស៊ើបអង្កេតពាក់ព័ន្ធនឹង DNA កន្លែងឧក្រិដ្ឋកម្មដោះស្រាយបញ្ជាក់លើមូលដ្ឋានព្រហ្មទណ្ឌចាស់ខណៈវិទ្យាសាស្ត្រកាន់តែមានប្រសិទ្ធិភាព។

ទូរទស្សន៍ស៊ីអិនអិនបានរាយការណ៍ថា ជនសង្ស័យថ្មីត្រូវបានចាប់ខ្លួននៅទីក្រុង Roseville រដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែគេមិនអាចកំណត់អត្តសញ្ញាណបានទេដោយសារគេនោះនៅជាអនីតិជននៅពេលធ្វើឃាតកម្ម។

អ្នកសារព៌ត័មាននោះ ត្រូវបានគេរកឃើញស្លាប់កាលពី​ថ្ងៃទី ៧ ខែកក្កដាឆ្នាំ ១៩៨៥ នៅក្នុងផ្ទះដែលគាត់រស់នៅជាមួយកូនស្រីវ័យជំទង់។

ព្រះរាជអាជ្ញាបាននិយាយថា ពង្សាវតាពន្ធុបានជួយអ្នកស៊ើបអង្កេតអាចកំណត់ឌីអិនអេ ថាវា​តាមពិត​ជារបស់ក្មេងប្រុសជំទង់ម្នាក់ដេលជាសង្សារ​នៃកូនគាត់ទៅវិញ។

១៤​ឆ្នាំ មកនេះ Ricky Davis’sគាត់តែងតែរក្សាជំហរច្បាស់ នៅក្នុងគុក អំពី​ភាពគ្មានកំហុសរបស់គាត់។

ព្រោះ​តែ​ដូច្នេះ ទើបមេធាវីប្រាប់លោកដាវីសថា គេនឹង​ស្វែងរកDNAជាថ្មី​នៅពេលវិទ្យាសាស្ត្រទៅរួច។ ចុងក្រោយគាត់ទទួលបានយុត្តិធម៌។

ស្រស់​