អាថ៌កំបាំង​ ២ ចំណុច ដែលជីវិតជោគជ័យមិនដូចពួកសេដ្ឋីនិយាយឡើយ
BREAKING NEWS
Search

អាថ៌កំបាំង​ ២ ចំណុច ដែលជីវិតជោគជ័យមិនដូចពួកសេដ្ឋីនិយាយឡើយ

មនុស្ស​ខ្លះ​មិន​ជឿ​លើ​អាថ៌កំបាំង​នៃ​ភាព​ជោគជ័យ​ទេ។ ពួកគេ​ភាគច្រើន​មិន​ទទួល​យក​ការ​ណែនាំ​ពី​អ្នក​ជំនាញ​​ពិតប្រាកដឡើយ បែរជាជឿងប់លើសម្តីអ្នកមាន​នានា ដែលនិយាយផ្លូវការ​លើឆាក។ តើអ្នកមានណាដែលចង់ឱ្យយើងមាន​ដែរនោះ?

សម្តីផ្លួវការ​ភាគច្រើនជាការរៀបចំ វាមិនពិត​ច្រើនភាគរយណាស់ ព្រោះវាជាផ្នែកនៃយុទ្ធនាការ​ទំនាក់ទំនងសាធារណៈ។

ធម្មតាទេ​យើងតែង​តែជឿអ្នកមាន​លុយមានហាង​មាន​ក្រុមហ៊ុន​តែតាមពិតយើងគួរ​សិក្សាចំណុចទាំងនេះប្រសិនចង់បានជោគជ័យក្នុងជីវិត៖

១.គ្រោង​​អ្វីៗក្នុងលទ្ធភាព​ដែល​យើង​អាច​ធ្វើ​បាន

ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ​មនុស្ស​ជាច្រើន​​គិត​ថា ​ត្រូវ​តែ​តែលេចធ្លោ​បំផុត​នៅ​ក្នុង​វិស័យ ឬវិជ្ជាជីៈរបស់​ពួកគេ ដូចជាពេទញយដ៏ល្បី អ្នកច្បាប់ដ៏ថ្លៃម្នាក់   ប៉ុន្តែ​បើ​សិន​ព្យាយាម​ហើយ នៅ​តែ​មាន​លទ្ធផល​ដដែលជាដដែល សាកល្បង​មក​គិត​ថា ​ថ្ងៃនេះ​យើង​ត្រូវ​តែ​ល្អ ប៉ុន្តែ​ក៏មិន​បាច់ល្អឥតខ្ចោះ​ដែរ។ កុំ​នាំ​ខ្លួនឯង​វេទនា​ជាមួយ​ភាព​ល្អឥតខ្ចោះ។

ចង់​បាន​រឿង​ល្អឥតខ្ចោះ​ដូច​នាំ​ភាព​អំពល់​ទុក្ខ​មក​លើ​ខ្លួនឯង ឲ្យ​ឈឺចាប់​ព្រោះ​មិន​បាន​ដូច​ចិត្ត​ចង់ព្រោះគ្មានអ្នកណាឥតខ្ចោះឡើយ។

មិន​ថា​ជា​ការងារ​អ្វី​ក្តី ​រៀបចំ​វា​តាម​សម្រួល​ កុំគិត​អំពី​ឧបសគ្គ ​គិតអំពីការចោទជា​សំណួរ​ឬ​ការ​ជំទាស់​ទាំងពួងដែល​អាច​កើត​មាន​។ សន្សឹមៗ យើង​ក៏​មាន​ពេល​ធ្វើការ​ស្រាវជ្រាវ​លើ​មនុស្ស​ដែល​នឹង​ត្រូវ​ប្រឈមមុខ ឬ​ក្រុមហ៊ុន​របស់​ពួកគេ ដើម្បី​ដឹង​ពី​អ្វី​ដែល​ត្រូវ​រំពឹង។

អត្តពលិក  Dominique Cruz ​ម្ចាស់​ជើងឯក​ប្រដាល់​ក្បាច់​ប្រដាល់​ចម្រុះ​អាមេរិក​និយាយ​ថា“ ការ​ត្រៀម​រៀបចំ​គឺ​ជា​ផ្នត់គំនិត ! មិនថាអាជីពអ្វី! ​ខ្ញុំ​តែងតែ​រៀន​ធ្វើ​ការងារ​លើស​​ម៉ោង។ ​​មិនមែន​គ្រប់​អ្នក​មានដែល​ទេពកោសល្យ​តែងតែ​ឈ្នះ​គ្រប់​ពេល​នោះ​ទេ ​ប៉ុន្តែ​ត្រូវតែមាន​ការ​​រៀបចំ​ទុកជាមុនត្រឹមត្រូវ “។

២. ចេះរង់ចាំ​ព្រោះ ពេល​វេលា​ល្អ​នឹង​មក​ដល់

 

សាក​ស្រមៃ​ថា​ខ្លួនឯង​គឺ​កំពុង​រត់​ប្រណាំង​នៅ​ទីលាន​មួយ ​។​ នេះ​ជា​គឺ​ជា​ពេល​វេលា​ក្ដៅ​គគុក​សម្រាប់​ការ​ប្រណាំង​។ ដូច្នេះ​យើង​មិន​អាច​លះបង់​ចោល​ការ​ប្រឹងប្រែង​ពាក់​កណ្ដាល​ទី​ទេ ​ព្រោះ​ឱកាស​ជា​លើក​ទី ២ គឺ​មិនមែន​ចេះ​តែត្រូវបាន​ផ្ដល់​ឲ្យ​ឡើយ។

អ្វី​ដែល​យើង​ធ្វើ​អស់ពីលទ្ធភាពជា​រឿង​គ្រប់យ៉ាង! ជាការបង្ហាញថាយើងជាអ្នកណា  ​​គិតយ៉ាងណា និងមានការតាំងចិត្ត​ដែរទេ?

ចុចអាន៖ មេរៀន៥ ​ពី​លោកស្រី Estee Lauderអានហើយប្តូរជីវិតអ្នក

ចុចអាន៖មេរៀន​ជីវិត​សំខាន់ៗ ៥ ដែលមនុស្ស​អាចរៀន​ពីភាពយន្ត Kung Fu Panda

ប្រែសម្រួល៖ សាង ស្រីល័ក្ខ