ព័ត៍មានទាន់​ហេតុការណ៏
Search

កន្ត្រក​វិល​ដ៏​ខ្ពស់​ដែល​ប្រើ​ដោយ​កម្លាំង​មនុស្ស​នៅក្នុង​ប្រទេស មី​យ៉ាន់​ម៉ា

លោក Aung បាន​រត់​លើដី​ដោយ​ដៃ​ម្ខាង​តោង​កន្ត្រ​កវិល​ប្រើ​កម្លាំង​មនុស្ស​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​ពឹង​ផ្អែកលើ​ភាពរហ័សរហួន​នៃ​ការ​ទាញ​និង​ការសម្របសម្រួល​ដែល​បាន​អនុវត្ត​តាំងតែ​ពី​អាយុ​៩​ឆ្នាំ​មកម្ល៉េះ។

Aung Sein Phyo អាយុ​២២​ឆ្នាំ​បាន​ផ្លុំ​កញ្ចែ​ហើយ​បន្ទាប់មក​អ្នករត់​ជាមួយ​មិត្ត​រួម​ក្រុម​របស់គាត់​បាន​ឡើងទៅ​កន្ត្រក​វិល​ដែលមាន​កម្ពស់​២០​ម៉ែត្រ​។​

កង​ចាប់ផ្តើម​វិល​ដោយ​លឿន​ទៅៗ​ហើយ​កម្មករ​ម្នាក់ៗ​ចេះតែ​ស្ទុះ​ទៅរក​កន្លែង​សុវត្ថិភាព​មុនពេល​ពួកគេ​ធ្លាក់​ទៅ​ដី​។​

នៅពេលដែល​អំពូល​បំភ្លឺ​ពណ៌​ចម្រុះ​ហើយ​អ្នកជិះ​មាន​ភាព​រីករាយ​និង​ស្រែក​ហ៊ោ​, Aung បាន​លោត​ទៅ​ក្រោម​ហើយ​ចាប់​រុញ​កន្ត្រក​នីមួយៗ​ឲ្យ​មាន​ចលនា​កាន់តែខ្លាំង​ទៅៗ​។​

គាត់​បាន​ប្រាប់ AFP ថា “​ខ្ញុំ​បានចាប់ផ្តើម​ធ្វើការ​ទាំង​នេះ​នៅពេល​ខ្ញុំ​មាន​អាយុ​៩​ឆ្នាំ​”​។ គាត់​សារភាពថា “​ឪពុកម្តាយ​របស់ខ្ញុំ​មិន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ទេ​ប៉ុន្តែ​ខ្ញុំ​បាន​លួច​ធ្វើ​វា​នៅ​ពីក្រោយ​ខ្នង​របស់គាត់​”​។​

Aung គឺជា​បុរស​ម្នាក់​ក្នុងចំណោម​បុរស​វ័យក្មេង​រាប់រយ​នាក់​ដែល​កំពុងធ្វើការ​ជាមួយ​កន្ត្រក​វិល​របស់​មី​យ៉ាន់​ម៉ា​ឬ​ត្រូវបាន​គេ​ស្គាល់​ថា​ជា “char yahat” នៅឯ​កន្លែង​លេង​កម្សាន្ត​និង​ពិធីបុណ្យ​នានា​នៅ​ទូទាំងប្រទេស​។​

រយៈពេល​៩​ខែ​ក្នុង​មួយឆ្នាំ ក្រុម​របស់គាត់​ដែលមាន​គ្នា​១៥​នាក់​បានធ្វើការ​តាមផ្លូវ​ដោយ​គ្មាន​ថ្ងៃ​ឈប់សម្រាក​ដោយ​រកប្រាក់​បាន​ចន្លោះ​ពី​៧០​ទៅ​១០០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​មុនពេល​សម្រាក​ក្នុង​រដូវ​មូសុង​។​

Aung និយាយថា គាត់​មិន​សោកស្តាយ​ចំពោះ​ការបោះបង់​ការសិក្សា​នោះទេ​ប៉ុន្តែ​គាត់​សារភាពថា ពេលខ្លះ​គាត់​នឹក​គ្រួសារ​របស់គាត់​ណាស់​៕ AFP
​វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114