យល់សប្តិឃើញចិញ្ចៀន សញ្ញាវិជ្ជមាននៃជីវិត​រស់នៅសែនមានសុភមង្គល

ចិញ្ចៀនគ្រប់ប្រភេទ​ដែលបង្ហាញចេញមក​នៅក្នុងក្តីសុបិន ជាទូទៅមានអត្ថន័យថាផ្លូវជីវិតនឹងក្លាយជាវិជ្ជមាន។ យោងទៅតាមវចនានុក្រមសុបិនបុរាណ (មុនទសវត្សឆ្នាំ 1920) ចិញ្ចៀនមិនដូចខ្សែករទេ តែវាដូចនឹងក្រវិលដែរ ដែល​តំណាងឱ្យភាពពិសេសនៃទំនាក់ទំនងរបស់យើងនិងលាភសក្ការៈ។ ចិញ្ចៀនលេចឡើងនៅក្នុងក្តីសុបិនមានន័យថា មានការប្តេជ្ញាចិត្តត្រូវបាន​ធ្វើឡើងដោយនរណាម្នាក់ដែលជិតស្និទ្ធនឹងមានលុយកាក់ឬតំណែងការងារធុំដែល​ប្រុងប្រគល់ឱ្យមកយើង។ បើឃើញចិញ្ចៀននៅលើម្រាមដៃផ្សារភ្ជាប់នឹងឥទ្ធិពលលើគ្រួសារដែលនឹងឆ្លុះបញ្ចាំងថាពួកគេ​តែងគិត​ជាវិជ្ជមានលើអ្នក។ ចិញ្ចៀនអាពាហ៍ពិពាហ៍បង្ហាញថាវាដល់ពេលដែលត្រូវសម្រាកនិងរីករាយមានសុខដុមរមនា​។ តចិញ្ចៀនពេជ្រទាក់ទងនឹងអាពាហ៍ពិពាហ៍ឬបើរៀបការរួចហើយ  បង្ហាញថាអ្នកនឹងទទួលបានរង្វាន់ដែលជា​អំណោយថ្លៃ ៗ ។ ប្រសិនបើឃើញនរណាម្នាក់ផ្សេងទៀតកំពុងពាក់ចិញ្ចៀននៅក្នុងក្តីសុបិននោះអ្នកទំនងជានឹងមានសំណាងក្នុងក្តីស្រឡាញ់។ ចិញ្ចៀនកៅស៊ូបង្ហាញថាអ្នកកំពុងតែជិតស្និទ្ធនឹងមនុស្ស​ដែលមិនស្មោះត្រង់ទេ។ ចិញ្ចៀនមាសគឺជានិមិត្តរូបនៃភាពអស្ចារ្យនិងទ្រព្យសម្បត្តិកំពុងរត់មករកអ្នក។ ដោះចិញ្ចៀនមួយចេញទាក់ទងនឹងការពិតដែលកំពុងបាត់បង់អ្វីមួយ។ ចិញ្ចៀនដែលខូចតំណាងឱ្យទំនាក់ទំនងដែលចាប់ផ្តើមជម្លោះ។ ចិញ្ចៀនភ្លើងត្រូវបានផ្សារភ្ជាប់ជាមួយនឹងអាបធ្មប់ឬអំពីសុខុមាលភាពខាងវិញ្ញាណ។ រកឃើញចិញ្ចៀនចាស់ៗ បង្ហាញថាមនុស្សម្នានឹងគាំទ្រអ្នកក្នុងការឈ្លោះប្រកែកគ្នា ឈរខាងអ្នក ចំណែក​ឃើញ​ ចិញ្ចៀនណាមួយ ឬច្រើន​ដែលមានទំនាក់ទំនងជាមួយគ្រួសារខ្លួនឯង ដូចជាមរតកអ្វីជាដើម នោះបង្ហាញថា អ្នកនឹង​មានសុភមង្គលគ្រួសារពេញលេញហើយ។ ប្រមូលចិញ្ចៀន​មកទុក បានន័យថា​នៅក្រសុខៗស្រាប់តែដល់ពេលត្រូវកើបលុយកាក់ ប្តូរជីវិត១៨០ដឺក្រេទៅជាមានបានមួយប៉ព្រិចភ្នែក។ គ្រូឯម