វិចារណកថា​ ៖ ​បុណ្យ​ទន្លេ​លើក​ទី ៦ នៅ​ខេត្ត​ជង្រុក​ស្រូវ​នៃកម្ពុជា

ឆ្នាំនេះ​បុណ្យ​ទន្លេ​លើក​ទី ៦​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅលើ​ទឹកដី​ខេត្តបាត់ដំបង ដែល​ជាមាន​លក្ខណៈ​កាន់តែ​វិសេសវិសាល​ ដោយសារ​ខេត្តបាត់ដំបង​ត្រូវបាន​ចាត់ ទុកជា​ជង្រុក​ស្រូវ​របស់​ប្រទេស​កម្ពុជា​ជាទី​ក្រុង​បេតិកភណ្ឌ​ដែល​គ្រោង​ដាក់បញ្ចូល​ក្នុង​បញ្ជី​អង្គការ UNESCO មាន​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​គ្រប់គ្រាន់​ជាទី​ក្រុង​ប្រកបទៅដោយ​ម្ហូបអាហារ​ឆ្ងាញ់ៗ​ និង​ប្លែកៗ ​មាន​ចម្ការ​ទំពាំងបាយជូរ​ និង​សំបូរ​ទៅ​ដោយ​រមណីយដ្ឋាន​ជាច្រើន​ទាំង​ទេសចរណ៍​បេតិកភណ្ឌ សំណង់​បុរាណ​ផ្ទះ​បុ​រាណ​អាយុ​ជាង​១០០​ឆ្នាំ សហគមន៍​ទេសចរណ៍​និង​អេកូ​ទេសចរណ៍ បន្ទាយ​សត្វ​ស្លាប ព្រែក​ទាល់​និង​គោលដៅ​ក​សិ​-​ទេសចរណ៍​និង​ទេសចរណ៍ធម្មជាតិ​ជាច្រើន កន្លែង​ទៀត ហើយ​ដែល​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ​(១៣-១៤​និង​១៥ ខែមីនា ២០២០)​នេះ​ក្រោម​ប្រធានបទ “​ទន្លេ​នៃ​សន្តិភាព ទន្លេ​នៃ​វិបុលភាព​”​។​

ពិធីបុណ្យ​ទន្លេ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​បង្កើត​ព្រឹត្តិការណ៍​ទេសចរណ៍​សម្រាប់​បណ្ដា​ខេត្ត​នៅជាប់​ដង​ទន្លេ ដែល​បាន​ក្លាយជា​ព្រឹត្តិការណ៍​ទេសចរណ៍​ថ្មី មួយទៀត​ដែល​មិន​ត្រឹមតែ​ចូលរួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​នៃ​ខេត្ត​ជាប់​ដង​ទន្លេ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ចូលរួម​គាំទ្រ​ន​យោបាយ​របស់​រាជរដ្ឋាភិបាល​ជាពិសេស​ការអភិវឌ្ឍ​​តំបន់​តាម​ដង​ទន្លេ​ប្រកបដោយ​និរន្តរភាព និង ការទទួលខុសត្រូវ​ជា​ពិសេស​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដោយ​ឈរលើ​ការប្ដេជ្ញាចិត្ត​រួមមួយ​ច្បាស់លាស់​ក្នុងការ​រក្សា​តុល្យភាព​រវាង​ផលប្រយោជន៍​សេដ្ឋកិច្ចសង្គម​បរិស្ថាន និង​វប្បធម៌ ប្រជាពលរដ្ឋ​មូលដ្ឋាន​ដូចដែល​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ប្រធានបទ​នៃ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦​នេះ​គឺ​“​ទន្លេ​នៃ​សន្តិភាព​ទន្លេ​នៃ​វិបុលភាព​”​។​ពិសេស​ដើម្បី​រួម​ចំ​ណែ ក​ដល់​ការជំរុញ​និង​ការអភិវឌ្ឍ​តាម​ដង​ទន្លេ​របស់​កម្ពុជា​ឱ្យក្លាយ​ទៅជា​ប៉ូល​ទេសចរណ៍​ដ៏​ទាក់ទាញ​ស្របតាម​យុទ្ធសាស្ត្រ​នៃ​ការធ្វើ​ពិពិធ​កម្ម​ទេសចរណ៍​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​និង​សំដៅ​លើកកម្ពស់​គុណភាព​សេវា​ទេសចរណ៍​ល្អ​បំផុស។ ទន្ទឹមនឹងនេះ​ព្រឹត្តិការណ៍​នេះ​ក៏​ជា​ឱកាស​មួយ​ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម​ការបង្កើត និង​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ​ប្រកបដោយ​ការច្នៃប្រឌិត​ខ្ពស់​ជាពិសេស​ទេសចរណ៍​តាម​នាវា​(River-Cruise)​សហគមន៍​ទេសចរណ៍​តាម​ដង​ទន្លេ​ព្រមទាំង រួមចំណែក​ជំរុញ​ការតភ្ជាប់​រឹតចំណង​មិត្តភាព​សាមគ្គីភាព​រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​និង​បាន​ពង្រឹង​ភាពជា​ដៃគូ​ក្នុង​ក្របខណ្ឌ​តំបន់ នានា​ដូចជា​ក្របខណ្ឌ CLMV ក្របខណ្ឌ​មហា​អនុតំបន់​មេគង្គ (GMS) មេគង្គ​-​ជប៉ុន មេគង្គ​-​ឡាន​ឆាង មេគង្គ​-​កូរ៉េ និង​មេគង្គ​-​គង្គា​ជាដើម​។​

​ពិធីបុណ្យ​ទន្លេ​នេះ​ ប្រព្រឹត្តទៅបាន​ជោគជ័យ​គឺ​ដោយសារតែ​កម្ពុ​ជាមាន​សុខសន្តិភាព​ស្ថិរភាព​នយោបាយ​និង​សន្តិសុខ​នៅ​ពេញ​ផ្ទៃ​ប្រទេស​ដែល​ពុំ​ធ្លាប់មាន​ក្នុង​រយៈពេល ៥០០ ឆ្នាំ​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែល​មិន​ធ្លាប់មាន ទាំងនេះ​គឺ​អាស្រ័យ​ដោយមាន​ការដឹកនាំ​ដ៏​ឈ្លាសវៃ​និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលជា​ស្ថាបនិក​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​,​នយោបាយ​បើកចំហ​ជើងមេឃ​និង​គោលនយោបាយ​ផ្សេងៗ​ទៀត​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​មាតុភូមិ​ប្រកបដោយ​ចីរភាព​សុខសន្តិភាព​និង​ស្ថេរភាព​នយោបាយ​ដែលជា​មូលដ្ឋានគ្រឹះ​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍ​លើ​គ្រប់ វិស័យ​ជាពិសេស​លើ​វិស័យ​ទេសចរណ៍​។​ព្រោះថា​ទេសចរណ៍​នឹងមិន​អាចធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​ឡើយ​ប្រសិនជា​កម្ពុជា​គ្មាន​សន្តិសុខ​សុវត្ថិភាព​បានល្អ​សម្រាប់​ពួកគេ​នោះ។ ប៉ុន្តែ​ដោយសារ​កត្តា​អំ​ណោយ​ផល​រួមផ្សំ​ជាមួយនឹង​ធនធាន​ទេសចរណ៍​ដ៏​សំបូរ​បែបរ​បស់​កម្ពុជា​គ្រាន់តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ឧស្សាហកម្ម​ដ៏​ក្មេង ខ្ចី​មួយ​នេះ​បាន​ក្លាយទៅជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​មួយ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ជាក់ស្តែង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​កម្ពុជា​សម្រេចបាន នូវ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៧% និង​រក្សាបាន​យ៉ាង​ល្អ​នូវ​កំណើន​ជា​បន្តបន្ទាប់​កំណើន​នេះ​គឺ​បានមកពី​ការរីកចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម​,​ក​សិកម្ម និង សេវាកម្ម​ជាពិសេស​វិស័យ​ទេសចរណ៍ ,​ភ្ញៀវទេសចរ​បរទេស​ដែល​មក​ទស្សនា​កម្ពុជា​បាន​កើនឡើង​រហូតដល់​ជាង ៦ លាន​នាក់​នៅ​ឆ្នាំ ២០១៩ ដែល​នាំ មក​នូវ​ប្រាក់ចំណូល​ជាង ៥ ពាន់​លាន​ដុល្លារ​ចាក់​ចូលទៅក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ​និង​បានរួម​ចំណែក​ប្រមាណ ១៦ ភាគរយ​នៃ​ផលិតផល​សរុប​របស់​ជាតិ ដែល​បាន បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ដោយផ្ទាល់​និង​ដោយ​ប្រយោល​រាប់ម៉ឺន​នាក់​។ ​តួនាទី​នៃ​វិស័យ​ទេសចរណ៍​ក្នុង​វិស័យ​សេដ្ឋកិច្ចសង្គម​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការធានា​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុ​ជាស​ក្តិ​សម​នឹង​ការ​ប្រសិទ្ធ​នាម​ថា​”​ទេសចរណ៍​គឺជា​មាស​បៃតង​”​។​

​ក្នុង​ស្មារតី​នេះ​រាជរដ្ឋាភិបាល​បានសម្រេច​ថា​មានការ​រៀបចំ​ពិធីបុណ្យ​ទន្លេ​ជា​រៀងរាល់ឆ្នាំ​នៅ​ខេត្ត​ជាប់​ដង​ទន្លេ​ដែល​បានធ្វើការ​ឆ្លាស់​វេន​គ្នា​។​ ពិធីបុណ្យ​ទន្លេ​លើក​ទី​១​បានធ្វើ ឡើង​នៅ​ខេត្តក្រចេះ​កាលពី​ឆ្នាំ ២០១៥ ក្រោម​ប្រធានបទ ៖«​ទេសចរណ៍​តាម​ដង​ទន្លេ​សម្រាប់​ការអភិវឌ្ឍ​សហគមន៍​»​។ លើក​ទី ២ នៅ​ខេត្តកំពង់ចាម​ឆ្នាំ ២០១៦ ក្រោម​ប្រធានបទ​៖«​ទន្លេ​ស្លាត សហគម​ន៏​ល្អ​» ។​លើក​ទី ៣​នៅ​ខេត្តស្ទឹងត្រែង​ឆ្នាំ ២០១៧ ក្រោម​ប្រធានបទ​៖«​ទន្លេ​ផ្សារភ្ជាប់​ប្រជាជន​ទេសចរ​វប្ប​ធ៌​ម​និង បរិស្ថាន​»​។ លើក​ទី​៤​នៅ​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​ឆ្នាំ ២០១៨ ក្រោម​ប្រធានបទ​៖«​ទន្លេ​នៃ​សន្តិភាព មិត្តភាព និរន្តរភាព​ទេសចរណ៍​» ។​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង​ឆ្នាំ ២០១៩ ប្រធានបទ​៖ «​ទន្លេ​ផ្សារភ្ជាប់​សន្តិភាព​ប្រជាជន​និង​ទេសចរណ៍​» និង​លើក​ទី​៦​នេះ​ព្រឹក​ធ្វើ​នៅ​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​ពីថ្ងៃ​ទី​១៣ ដល់ទី ១៥ ខែមីនា ក្រោម​ប្រធានបទ​៖ «​ទន្លេ​នៃ​សន្តិភាព ទន្លេ​នៃ​វិបុលភាព​»​។​

​នេះ​គឺ​ពិតជា​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង​ការជំរុញ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៃ​តំបន់​ដង​ទន្លេ​ក៏​ដូច​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​សំដៅ​រួមចំណែក​ធ្វើ​ឲ្យ​ជាតិ​មាតុភូមិ​យើង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ពី​គ្រប់​តំបន់​នៅ​ទូទាំងប្រទេស​,​ព្រះរាជាណាចក្រ​កម្ពុជា​នៅមាន​គោលដៅ​ប្រកបដោយ​ភាព​ទាក់ទាញ​ដ៏ វិសេសវិសាល​ជាច្រើន​ទៀត​សម្រាប់​សកម្មភាព​ទេសចរ​ក្នុង​ទម្រង់​ផ្សេងៗ​ជាពិសេស​វិស័យ​អេកូ​ទេសចរណ៍​ពិសេស​កម្ពុជា​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ និង បរិស្ថាន​ដ៏​ស្រស់បំព្រង​ជាច្រើន​ដូចជា​ឆ្នេរសមុទ្រ​ស្អាត​លើ​ពិភពលោក​,​កោះ ទន្លេ បឹងបួរ ព្រៃឈើ សត្វព្រៃ ពិសេស​សត្វ​ផ្សោត​ទន្លេមេគង្គ​ដ៏​កម្រ​ដែលមាន​នៅក្នុង ខេត្តក្រចេះ​ធនធាន​ទេសចរណ៍​ទាំងនេះ​អាច​ទាក់​ទាញយក​ផល​សមស្រប​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ដូចជា​តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​នេះ​ជាដើម​បន្ថែម​លើ​ព្រឹត្តិការណ៍​ប្រពៃណី​ដូចជា​ពិធីបុណ្យ​អុំទូក​,​ពិធីបុណ្យ​តាម​រដូវ​កាល​ផ្សេងៗ​និង​ការរៀបចំ​ព្រឹត្តិការណ៍​ធំៗ​ដទៃ​ជាច្រើន​ទៀត​ដើម្បី​បង្កើន​ការទាក់ទាញ​និង​ជំរុញ​សកម្មភាព​ទេសចរណ៍​និង​បាន​លើកទឹកចិត្ត​ដល់​ក្រសួងទេសចរណ៍​ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​បន្ត​ខិតខំ​រឿង​រៀងខ្លួន​ដើម្បី​ធ្វើ​ពី​ប្រតិកម្ម​ផលិតផល​ទេសចរណ៍​តាមរយៈ​ការរៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ទេសចរ​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត៕
ដោយ​៖​វិបុល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114