BREAKING NEWS
Search

ចំណុច ១ ខុស​គ្នា​ផ្លូវទាំង​ ៣៨ ខ្សែ​នៅ​សៀមរាប ​ស្ថាបនា​ខុស​ពី​ខេត្ត​ព្រះសីហនុ

​ផ្លូវ​ទាំង ៣៨ ខ្សែ​ចម្ងាយជិត​​ ១០០ គីឡូម៉ែត្រ នៅ​ខេត្ត​សៀមរាប នឹង​បើក​ការដ្ឋាន​សាងសង់​ក្រោម​ការ​ចំណាយ​ថវិកា​ជាតិ​ប្រហែល ១៥០ លាន​ដុល្លារ។

ដោយ​យក​ស្តង់ដា​ផ្លូវ​​នៅ​ខេត្ត​ព្រះ​សីហន ផ្លូវ​ទាំង ៣៨ ខ្សែ នេះ នឹង​មាន​រៀបចំ​ប្រព័ន្ធ​លូ ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវជិះកង់ ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព និង​ធ្វើ​សួន​ដាំ​ដើមឈើ។

ខុស​ពី​ខេត្ត​ព្រះ​សីហនុ គឺ​ផ្លូវ​ទាំង ៣៨ ខ្សែ​នេះ ធ្វើ​គ្រឹះ​រួច​អ៊ុត​កៅស៊ូ​តែ​ម្តង។ ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ បាន​លើក​កម្រិត​គុណភាព​ខ្ពស់​ជាង ដោយ​ត្រូវ​ចាក់​បេតុង​មួយ​ជាន់​រួច ទើប​អ៊ុត​កៅស៊ូ​បន្ថែម​ពី​លើ​មួយ​ជាន់​ទៀត ដើម្បី​ធានា​រថយន្ត​ធុន​ធ្ងន់​បើកបរ​មិន​ខ្លាច​ផ្លូវ​ឆាប់​ខូច។

សម្តេច​តេជោ​ហ៊ុន សែន​បាន​បញ្ជាក់​ថា ​ផ្លូវ​ទាំង ៣៨ ខ្សែ​ដែល​សម្តេច​នឹង​ទៅ​បើក​ការដ្ឋា​ន​ខាង​មុខ​នេះ មិន​ប្រើ​ស្តង់ដា​ទាំង​មូល​ដូច​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ​ទេ។ ​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ​​​ត្រូវ​ចាក់​បេតុងមួយ​ជាន់ និង​អ៊ុត​កៅស៊ូ​មួយ​ជាន់​ទៀត។ ចំណែក​ផ្លូវ​​នៅ​សៀមមរាប ​ធ្វើ​គ្រឹះ​រួច​អ៊ុត​កៅស៊ូ​យក​តែ​ម្តង​។

យ៉ាង​ណា សម្តេច​បាន​បញ្ជាក់​ថា ផ្លូវ​ទាំង ៣៨ នឹង​​រៀបចំ​ឲ្យ​មាន​ផ្លូវ​ថ្មើរ​ជើង ផ្លូវ​ជិះកង់ ប្រព័ន្ធ​បង្ហូរ​ទឹក​ភ្លៀង ទឹក​ស្អុយ ដូចគ្នា​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ៕

អត្ថបទ៖ ដីក្រហម