ព័ត៍មានទាន់​ហេតុការណ៏
Search

តើ​ផ្លូវ​សំខាន់ៗ​​ណា​ខ្លះ ​នឹង​ត្រូវ​បិទ​ចរាចរណ៍​នៅ​ថ្ងៃ​ស្អែក?

សាលា​រាជ​ធានី​ភ្នំពេញ បាន​ជូនដំណឹង​​ពី​ការ​បញ្ចៀស​ចរាចរណ៍​ក្នុង​​អំឡុង​ពេល​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​ វិច្ឆិកា ​ដោយ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ និង​ម្ចាស់​អាជីវកម្ម​ទាំងអស់​ រក​ផ្លូវវាង​ដើម្បី​កុំ​ឲ្យ​ខាត​ពេល​វេលា​ធ្វើ​ដំណើរ។

ក្នុង​សេចក្ដី​ប្រកាសរបស់​ រដ្ឋបាល​រាជធានី​​ភ្នំពេញ​ឱ្យ​ដឹង​ថា ​នឹង​រៀប​ចំ​សណ្ដាប់​ធ្នាប់​សន្ដិសុខ​ និង​របៀប​រៀប​សាធារណៈ​ នា​ថ្ងៃបុណ្យ​ឯករាជ្យជាតិ ៩ វិច្ឆិកា​ មិន​ឲ្យ​មាន​កកស្ទះ​ ដោយ​ធ្វើការ​បញ្ចៀស​ចរាចរ​ចាប់ ពីច្រាំងទន្លេសាប តាម​បណ្ដោយ​ផ្លូវ​លេខ​ ១៧៨ មហាវិថី​ព្រះ​នរោត្តម​ ផ្លូវលេខ២១៤ ផ្លូវលេខ​ ៥១ ផ្លូវលេខ​ ២៩៤ មហាវិថីសម្ដេចសុធារស​ នាគ​បាញ់ទឹក​ រង្វង់​មូលសម្ដេច​សង្ឃ​ជួន​ណាត តិរវិថីព្រះស៊ីសុវត្ថិ​ រហូតដល់​ផ្លូវ​លេខ​ ១៧៨ ចាប់ពី​ម៉ោង​ ៦ព្រឹក រហូត​ដល់​ពិធី​បញ្ចប់​។ ​

សូន​អាន​លំអិត​សេចក្ដី​ជូន​ដំណឹង​៖