BREAKING NEWS
Search

ឆ្នាំ​នេះ​ជ្រូក​ខ្វៃ​បាន​ថ្លៃ​ខ្ពស់

កណ្ដាល ​៖ ​នេះ​ជា​ឱកាស​មាស​របស់​អ្នក​ចិញ្ចឹម​ជ្រូក​ ដោយ​កូនជ្រូក​យក​ទៅ​ខ្វៃ​បាន​ថ្លៃ​ខ្ពស់ ក្នុង​ថ្ងៃ​សែន​២៤ ​មករា ខាងមុខ​​ អាស្រ័យ​ដោយសារ​ទីផ្សារ​តម្រូវការ​ច្រើន។

ចែ​មួយ​អ្នក​ប្រកប​ខ្វៃ​ជ្រូក​ក្នុង​សង្កាត់​ព្រែក​ហូរ​ក្នុង​តាម​ខ្មៅ បាន​ឲ្យ​ដឹងថា កូនជ្រូករស់ទិញ​មក​ឆ្នាំនេះ មួយ​ក្បាល​បាន ៦៥​ដុល្លារ​ ហើយ​ទម្រាំ​យក​ខ្វៃ​ទៀត​នឹង​អាច​លក់​រហូតដល់ ១០០ ឬ​លើស ១០០​ដុល្លារ​ទៀត។ ចែ​មួយ​និយាយទៀតថា បើ​គិត​ជា​គីឡូ​ជ្រូក​ខ្វៃ​ក្នុង​មួយ​គីឡូ ២០​ដុល្លារ បាន​ន័យ​ថា ក្នុង​ឆ្នាំ ២០២០​នេះ ជ្រូក​ខ្វៃ​គ្រប់កន្លែង​ទាំងអស់ ឡើងថ្លៃ​មួយ​ជា​ពីរ ក៏ដោយ​សារ​ឆ្នាំ​ទៅ ក្នុង​ទម្ងន់​ជ្រូក​ខ្វៃ ១០​គីឡូ មានតម្លៃ​តែ ១០០ ឬ​១២០​ដុល្លារ​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​ឆ្នាំនេះ​ក្នុង​ទម្ងន់​ជ្រូក​ខ្វៃ​ដូចគ្នា ឡើងថ្លៃ​ដល់ ២០០​ដុល្លារ ឬ​លើស​នឹង​ទៅទៀត។

ចែ​មួយ​បាន​បញ្ជាក់​ថា គាត់​ពុំ​ដឹង​ជា​មូលហេតុ​អ្វី​នោះ​ទេ ក៏ប៉ុន្តែ​ដេប៉ូ​ចិញ្ចឹម​ជ្រូក​នីមួយៗ​មាន​ជ្រូក​តិច ហើយ​ការ​កុម្ម៉ង់​ទិញ​ច្រើន ម្ល៉ោះហើយ​តម្លៃ​ក៏​ឡើង​ទៅ​បាន​នោះ​ដែរ​ នៅ​ពេល​ដែល​ជ្រូក​ខ្វះ។ ចែ​មួយ​ថា ជ្រូក​ខ្វៃ​ត្រូវការ​កុម្ម៉ង់​៤​,​៥​ថ្ងៃមុន ទើប​អាច​ទិញ​បាន​បើ​មិន​ដូច្នេះ​ទេ គ្មាន​ជ្រូក​លក់​ឲ្យ​ទេ៕

កញ្ញា វ៉ាត



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114