BREAKING NEWS
Search

ថ្ងៃ​នៃ​ក្តី​ស្រលាញ់ យុវជន​មួយ​ក្រុម ​​ចុះ​ស្តារ​លូ​ប្រមូល​សំរាម​នៅ​ក្នុង​ភូមិ​វិហារ​ចិន

សៀមរាប​ ៖ ​ក្នុង​ឱកាស​ទិវា​បុណ្យ​នៃ​សេចក្តីស្រឡាញ់​នា​ថ្ងៃទី​១៤​ ខែកុម្ភៈ ​ឆ្នាំ​២០២០​នេះ ​យុវជន​មួយ​ក្រុម បាន​ចុះ​ស្តារ​លូ​ក្នុង​ទឹក​កខ្វក់​ប្រមូល​សំរាម​នៅ​ក្នុង​ភូមិសាស្ត្រ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដើម្បី​បញ្ចៀស​ការកកស្ទះ។

ការចុះ​ស្តារ​នេះ​ បានធ្វើ​ឲ្យ​មហាជន​និង​អ្នកលេង​បណ្តាញ​សង្គម​ចាប់អារម្មណ៍​យ៉ាង ចំពោះ​សកម្មភាព​របស់​ពួកគាត់ ចំ​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់​នោះ ដែល​ពួក​ចុះ​មកជួយ​ស្តារលូរ​ដើម្បី​កាត់បន្ថយ​ការ​ស្ទះលូ​។​

គេ​សង្កេត​ឃើញ​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ​sithol chheak និង​ស្រី​នាង​ស្មោះ​ស្នេហ៍ បាន​បង្ហោះ​ខ្លះ​គាំទ្រ​សកម្មភាព​របស់​ពួកគាត់ ខ្លះ​មិន​ទ្រាំទ្រ​សកម្មភាព​របស់​គាត់ ដោយសារ​ខ្លាច​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគាត់។ អ្នកខ្លះ​បាន​លើក​ឡើង​ថា ពិតជា​កូន​ខ្មែរ​មែន ចេះ​ថែ​បរិស្ថាន អនាម័យ បានល្អ សូម​ចូលរួម​ទាំងអស់គ្នា​។​ ដោយឡែក​អ្នកខ្លះ​បាន​ថា មេរោគ​និង សត្វល្អិត​តូចៗ ដែល​ជ្រាប​ចូលក្នុង​ខ្លួនប្រាណ​ទៅហើយ ទឹក​សម្លាប់​មេរោគ​លាង​បានតែ​ពី​ខាងក្រៅ​ខ្លួនប្រាណ​តែប៉ុណ្ណោះ​។​
សរសើរ​បងស្រី​មានទឹក​ចិត្តល្អ​ជួយ​សង្គម តែ​បងគួរ​គិតពី​សុខភាព​ជាមុន បងអាច​ប្តូរ​វិធីសាស្ត្រ​ពី​ការចុះ​ត្រាំ​ក្នុង​ទឹកស្អុយ​ផ្ទាល់​មកជា​ការ ប្រើ​កន្ត្រង​ដង ឬជិះទូក​ប្រមូល​សំរាម​វិញ។

ចំណែក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក​ផ្លូវការ​របស់​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​បង្ហោះ​​​ដែរ​ថា​ អនាម័យ​នាំមក​នូវ សុខភាព​ល្អ​។​ នេះ​គឺជា​ពាក្យ ស្លោក​មួយ​ឃ្លា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​បាន​ដឹងឮ​ស្ទើរ​គ្រប់ៗ​គ្នា​។ ​ប៉ុន្តែ​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ វិញ​បញ្ហា​អនាម័យ មួយចំនួន​ហាក់ដូចជា​មិនសូវមាន​ការប្រតិបត្តិ​ឲ្យ​បាន ខ្ជាប់ខ្ជួន​ដើម្បី​សុខភាព ឬ សោភ័ណភាព​នោះទេ​។​

ជាក់ស្តែង​ការ បោះចោល សំរាម​ពាសវាលពាសកាល ​ត្រូវបាន​គេ​ប្រទះឃើញ​ទាំង​នៅ​រាជធានី ទីប្រជុំ ជន​តំបន់ រមណីយដ្ឋាន​និង​តំបន់​ជនបទ ចុងកាត់មាត់ញក។ ការបោះ​ចោល សំរាម​នេះ​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ចំណេះដឹង​មារយាទ​និង​ការទទួល​ខុសត្រូវ របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​។​សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង មេត្តា​ទុកដាក់​សំរាម​ឲ្យ​មាន​របៀបរៀបរយ ដើម្បី​ទីក្រុង​យើង​ស្អាត​។ ​ក្នុងនោះដែរ​មន្ទីរ​សាធារណការ​បានបញ្ជាក់​ថា ពួកគាត់​បាន​ប្រើ​ទឹក​សម្លាប់​មេរោគ​លើ​ខ្លួន​ពួកគាត់​រួចហើយ​។​ចឹ​ង​ទេ​មេរោគ​មិនអាច​ចូលក្នុង​ខ្លួន​បានទេ​។​

ទោះបីជា​យ៉ាងនេះ​ក្តី អភិបាលខេត្ត​សៀមរាប​លោក​ទៀ សីហា ធ្លាប់បាន​ប្រាប់​អ្នកកាសែត​ក្នុងស្រុក​កាលពីពេល​ថ្មីៗ​នេះ​ថា បញ្ហា​សំរាម គឺជា​កង្វល់​របស់​អាជ្ញាធរ ហើយ​អ្នកកាសែត​មិនត្រូវ​ផ្សាយ ពី​គំនរ​សំរាម​ពេក​ទេ គឺ​ត្រូវ​ចាំ​ថត​អ្នក​ចោល​សំរាម​ផង៕
កុសល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114