BREAKING NEWS
Search

ត្បូងទទឹមក្នុងសុបិនអាចជាដំណឹងមាន​បុត្រ ឬទិញបានអចលនទ្រព្យធំដុំ

ត្បូងទទឹមជានិមិត្តរូបនៃសុភមង្គល ឬដំណើរផ្សងព្រេងនៃការត្រាស់ដឹងអំពីជីវិត ក៏ ជាតំណាងនៃ​សេចក្ដីស្រឡាញ់ក្នុងជំនឿជនជាតិឥណ្ឌា។

សម្រាប់ជនជាតិចិនវិញ សុបិន​ឃើញ​ត្បូងទទឹមពិពណ៌នាអំពីភព្វដែលស្រាប់តែ​កើតមាន​ឡើង​មិនគួរឱ្យជឿ ឬការយកឈ្នះ​រឿងដែលមិនសម​ថា​ទៅរួច។

នៅពេលដែលអ្នកសុបិន្តថាមានត្បូងទទឹមជាច្រើនគ្រាប់ នេះជាសញ្ញា៖ អាចជាដំណឹងមាន​បុត្រ ឬជាការលូតលាស់ក្នុងគ្រួសារទិញបានអចលនទ្រព្យធំដុំ។

បើឃើញ ចិញ្ចៀនត្រូវបានព័ទ្ធជុំវិញដោយត្បូងទទឹមពិតជាសញ្ញានៃទ្រព្យសម្បត្តិនិងស្នេហា បើចិញ្ចៀននោះចាស់​ភ្លើងស្នេហ៍អតីតណាមួយរើមកវិញ។

ពិចារណាពីអារម្មណ៍របស់អ្នកនៅក្នុងសុបិន។ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមានសំណាង អំណរមួយនឹង​កើតមាន​ឆាប់ៗ។

នៅក្នុងកាតូលិក ត្បូងទទឹមនៅក្នុងសុបិនគឺជាការបង្ហាញពីការរក្សាទុកបានច្រើននូវកំនើន​ហិរញ្ញវត្ថុសម្រាប់ពេលអនាគតឬព្រះកំពុងប្រទានពរ។

គូ្រឯម

ការប្រារព្ធពិធីបុណ្យទានក្នុងសុបិនជាប្រផ្នូលល្អពាក់ព័ន្ធការងារ