វិធី​ធ្វើ​ឲ្យ​ខ្លួនឯង​រឹងមាំ ​ដើម្បី​ឈាន​ទៅ​រកការបើក​អាជីវកម្ម​ដំបូង​ក្នុង​អាយុខ្ទង់ ២០ ឆ្នាំ
BREAKING NEWS
Search

វិធី​ធ្វើ​ឲ្យ​ខ្លួនឯង​រឹងមាំ ​ដើម្បី​ឈាន​ទៅ​រកការបើក​អាជីវកម្ម​ដំបូង​ក្នុង​អាយុខ្ទង់ ២០ ឆ្នាំ

វ័យខ្ទង់ ២០ ឆ្នាំ​ជា​វ័យ​មួយ​ដែល​នៅ​ក្មេង​ខ្ចី​ ហើយ​ក៏​ជា​វ័យ​មួយ​ដែល​ស្ថិតនៅ​ក្នុង​ការ​សិក្សា​ផង​ដែរ។  បច្ចេកវិទ្យា​កាន់​តែ​ទំនើប ​ដូច្នេះ​ខួរក្បាល​របស់​អ្នក​ ត្រូវ​តែ​អភិវឌ្ឍ​ឲ្យ​ទាន់​បច្ចេកវិទ្យា​ដូចគ្នា។

ខាងក្រោម​នេះ ​ជា​វិធី​ធ្វើ​ឲ្យ​ខ្លួនឯង​រឹង​មាំ​ក្នុង​ជីវិត ​ដើម្បី​ឈាន​ទៅ​រក​ការ​បើក​អាជីវកម្ម​តូច​មួយ​សម្រាប់​ថ្ងៃ​អនាគត។

១. បិទ​ហ្វេសប៊ុក

ផ្ដាច់​ខ្លួន​ចេញ​ពី​បណ្ដាញ​សង្គម​ យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ចំណាយ​ពេល​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់​ឲ្យ​បាន​ច្រើន។ បច្ចេកវិទ្យា​បាន​ក្លាយ​ជា​តម្រូវការ​ចាំបាច់​មួយ​ ដែល​យើង​ជា​រឿយៗ បាន​បាត់បង់​ការ​ទាក់ទង​ ទៅ​នឹង​សម្រស់​ធម្មជាតិ​ នៃ​ជីវិត​ជុំវិញ​ខ្លួនឯង។

២. កុំ​ស្ត្រេស​អំពី​ស្នេហា

ក្នុង​អាយុ ២០ ឆ្នាំ​ ជា​ឱកាស​ល្អ​ដែល​អ្នក​​ត្រូវ​គិត​ថា​អ្នក​ជា​នរណា។ កុំ​បារម្ភ​ខ្លាំង​ពេក​ ថា​មាន​អ្នកណា​ស្រលាញ់​ឬ​អត់។ ផ្ទុយ​ទៅ​វិញ​ធ្វើ​ឱ្យ​វាក្លាយ​ជា​កម្លាំង​ជំរុញ​មួយ ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួនឯង ឲ្យ​រឹងមាំ​និង​មាន​ជំហរជាងមុន។

៣. រៀន​ពី​របៀប​គ្រប់គ្រង​លុយ

គួរ​អាន​សៀវភៅ​វគ្គ​សិក្សា​ខ្លីៗ ​ដើម្បី​អភិវឌ្ឍ​វិន័យ​ដោយ​ខ្លួនឯង។ នេះ​គឺ​ជា​ជំនាញ​ដែល​គ្មាន​នរណា​ម្នាក់​ នឹង​បង្រៀន​អ្នក ​ហើយ​ចាំបាច់​សម្រាប់​មនុស្ស​ស្ថិត​ក្នុង​វ័យ​នេះ។

៤. មាន​មហិច្ឆិតា

នេះ​ជា​វ័យ​មួយ ​ដែល​អ្នក​គួរ​តែ​ដេញ​តាម​ក្ដី​សុបិន​ ឬ​វិនិយោគ​លើ​មហិច្ឆតា​របស់​អ្នក​ឲ្យ​បាន​ច្រើន។ ពេល​នេះ​គឺ​ជា​ពេលវេលា​តែ​មួយ​គត់​ នៅ​ក្នុង​ជីវិត​នៅ​អាយុ ២០ ឆ្នាំ​ ជា​វ័យ​ដែល​អ្នក​អាច​ប្រថុយ​ច្រើន​ជាង​ពេល​ដែល​អ្នក​រៀបការ​ និង​មាន​កូន។

៥. ធ្វើដំណើរ

ជួប​មនុស្ស​ថ្មី​​ និង​ទទួល​បាន​បទពិសោធន៍​ថ្មីៗ! នេះជាការពិត!

ពិភពលោក​នេះ​មាន​ទំហំ​ធំធេង ​និង​មាន​ភាព​ចម្រុះ​ច្រើន​ ដូច្នេះ​ធ្វើ​ដំណើរ​គ្រប់​ទីកន្លែង​ ដើម្បី​ទទួល​បាន​ឱកាស​និង​បទពិសោធន៍​ពី​វា។ ការ​បញ្ចូល​ខ្លួន​ឯង​ទៅ​ក្នុង​វប្បធម៌​ផ្សេង​គ្នា​ គឺ​ជួយ​ឲ្យ​អ្នក​ពង្រីក​ទស្សនៈ​ពិភពលោក ​និង​បញ្ញា​របស់​អ្នក​បាន​ច្រើន​ជាង​មុន។

៦. ចាប់ផ្ដើម​គម្រោង​ដែល​អាច​លក់​បាន

ការ​ចាប់ផ្ដើម​ដំបូង​អាច​ផ្ដើម​ដោយ​ ឆានែល​យូធូប ​រហូត​ដល់​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន។ ចាប់ផ្ដើម​រកស៊ី​នៅ​វ័យ​ក្មេង ​ផ្ដល់​ឱ្យ​អ្នក​នូវ​សេរីភាព​ក្នុង​ការ​បរាជ័យ​ ដូច្នេះ​កុំ​ខ្លាច​ក្នុង​ការ​ស្វែង​រក​ការ​ប្រកួតប្រជែង​ថ្មីៗ​ឲ្យសោះ។

៧. ប្ដេជ្ញា​ដើម្បី​ការ​លូតលាស់​ផ្ទាល់ខ្លួន

ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​ម្ចាស់​អាជីវកម្ម​ជោគជ័យ ​កុំ​ខ្លាច​ក្នុង​ការ​វិនិយោគ​លើ​ខ្លួនឯង។ ចំណាយ​ប្រាក់​លើ​ថ្នាក់​អភិវឌ្ឍន៍​ផ្ទាល់ខ្លួន មើល​វីដេអូ​ឬ​សៀវភៅ​ ហើយ​ប្ដេជ្ញា​ថា ​នឹង​ក្លាយ​ជា​អ្នក​ដែល​ល្អ​បំផុត​តាម​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន៕

ចុចអាន៖ចេះ ៤យ៉ាង​នេះ​ច្បាស់ អ្នក​នឹង​អាចដឹកនាំអាជីវកម្មបានយ៉ាង​ជោគជ័យ

ចុចអាន៖ វិធី ៤ យ៉ាង​ ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​អនឡាញ​កាន់តែ​រីក​ចម្រើន​ឡើង​

ប្រែសម្រួល៖ សាង ស្រីល័ក្ខ