នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​និង​រដ្ឋាភិបាល​ ​លាលែង​ពី​តំណែង​ ក្រោយ ​ពូទីន ចង់​កែប្រែរដ្ឋធម្មនុញ្ញ

នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​លោក​ D​mitry Medvedev បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​រដ្ឋាភិបាល​របស់​លោក​នឹងលាលែង​ពី​តំណែង​ ដើម្បី​ផ្ដល់​ឱ្យ​លោក​ប្រធានាធិបតី Vladimir Putin នូវ​កន្លែង​ថ្មី​ដើម្បី​អនុវត្ត​ការ​ផ្លាស់ប្ដូរ​ដែល​គាត់​ចង់​ធ្វើ​ចំពោះ​រដ្ឋធម្មនុញ្ញ។

ការ​ប្រកាស​ដែល​មិនបាន​រំពឹង​ទុក​ដែលបាន​កើតឡើង​ភ្លាមៗ​បន្ទាប់​ពី​លោក​ពូទីន​បាន​ស្នើការ​បោះឆ្នោត​ទូទាំង​ប្រទេស​មួយ ​ស្ដីពី​ការ​ផ្លាស់ប្ដូរ​ទ្រង់ទ្រាយ​ធំ​ដែល​នឹង​ផ្លាស់ប្ដូរ​អំណាច​ពី​ប្រធានាធិបតី​ទៅ​ជា​សភា ​មាន​ន័យ​ថា​ប្រទេស​រុស្ស៊ី​ក៏​នឹង​ទទួល​បាន​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ផង​ដែរ។

បេក្ខជន​ដែល​អាច​ធ្វើ​បាន​រួមមាន​លោក Sergei Sobyanin អភិបាល​ក្រុង​ Moscow​ , លោក Maxim Oreshkin រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​លោក Alexander Novak រដ្ឋ​មន្ត្រី​ថាមពល។

លោក Medvedev  បាន​ធ្វើ​សេចក្ដី​ប្រកាស​នៅ​លើ​ទូរទស្សន៍​រដ្ឋ​ ដែល​អង្គុយ​ក្បែរ​លោក​ពូទីន ដែល​បាន​ថ្លែង​អំណរគុណ​ដល់​លោក ​ដែល​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​សម្រាប់​ការងារ​របស់​គាត់កន្លងមក។

លោក​ពូទីន​បាន​និយាយ​ថា​លោក ​Medvedev នឹង​ទទួល​បាន​ការងារ​ថ្មី​ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​ប្រទេស​រុស្ស៊ី​ ដែលមាន​លោក​ពូទីន​ធ្វើ​ជា​ប្រធាន។

ទោះយ៉ាងណា លោក​ពូទីន​បាន​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​របស់លោក ​Medvedev​ នៅបន្ត​​ធ្វើការសិន​រហូត​ដល់​រដ្ឋាភិបាល​ថ្មី​ត្រូវ​បាន​តែងតាំង ៕

 

ចុចអាន៖អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង​ទៅកាន់​ពលករ​នៅ​ក្រៅ​ប្រទេស​

 

ចុចអាន៖មនុស្ស​រាប់ពាន់​នាក់​​កំពុងត្រូវ​​ជម្លៀស​ចេញខណៈ​ភ្នំភ្លើង​ហ្វីលីពីន​កំពុង​ជិត​ផ្ទុះ

 

ប្រែសម្រួល៖សាងស្រីល័ក្ខ

https://www.reuters.com/article/us-russia-politics-government/russian-prime-minister-and-government-resign-after-putin-speech-idUSKBN1ZE1RB?fbclid=IwAR0trKHq8YRNfmRrJAj9g5aQEU1ATcWlJ5zxir52XzFyYUwPkCA00MWjvac