ដោយសារទប់មេរោគ​មិនទាន់ជាប់រុស្ស៊ីបានប្រកាសពន្យារចោលកិច្ចប្រជុំកំពូល២
BREAKING NEWS
Search

ដោយសារទប់មេរោគ​មិនទាន់ជាប់រុស្ស៊ីបានប្រកាសពន្យារចោលកិច្ចប្រជុំកំពូល២

ប្រទេសរុស្ស៊ីបានប្រកាសពន្យារចោលកិច្ចប្រជុំកំពូល២ ដោយសារមេរោគ​ដែលទប់មិនទាន់ជាប់ ក្នុងនោះមាន កិច្ចប្រជុំ BRICS នៅខែកក្កដានិងកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ដែល​គ្រោង​រៀបចំឡើងនៅទីក្រុង Saint Petersburg ចាប់ពីថ្ងៃទី ២១-២៣ ខែកក្កដា។

វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយគិតគូរពីការរាលដាលនៃជំងឺឆ្លងក្នុងពិភពលោកនិងវិធានការរឹតត្បិតជាបណ្តោះអាសន្ន។

កិច្ចប្រជុំកំពូល BRICS តែងតែប្រមូលផ្តុំមកជុំគ្នានូវបណ្តាមេដឹកនាំនៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើនចំនួន ៥ គឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិងអាហ្វ្រិកខាងត្បូងដោយត្រូវបានរៀបចំឡើងដោយប្រទេសប្រេស៊ីលជាលើកចុងក្រោយនៅក្នុងខែវិច្ឆិកាឆ្នាំ២០១៩។

ចំណែកកិច្ចប្រជុំកំពូល SCO នឹងកោះប្រជុំមេដឹកនាំរុស្ស៊ី ចិន ឥណ្ ឌាប៉ាគីស្ថាននិងប្រទេសអាស៊ីកណ្តាលមួយចំនួនជជែកលើកិច្ចសហប្រតិបត្តិការនានា។

បច្ចុប្បន្ននេះប្រទេសរុស្ស៊ីមានចំនួនករណី COVID-១៩ ខ្ពស់បំផុតនៅលើលោកបន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រេស៊ីល។ មូស្គូរដ្ឋធានីចម្បងរបស់ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមបន្ធូរបន្ថយវិធានការចាក់សោររបស់ខ្លួននៅថ្ងៃទី ១ ខែមិថុនាអនុញ្ញាត្តិឱ្យហាងលក់រាយមួយចំនួនបើកដំណើរការអាជីវកម្មឡើងវិញ។

ឡាហ្សូលី