លោកពូទីនទាត់ចោល​ការសង្ស័យថារុស្ស៊ីលាក់កំបាំង​អាត្រាមរណភាព

ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីនមានប្រសាសន៍ថា ប្រទេសរុស្ស៊ីបានគ្រប់គ្រង​ឱ្យមាន​ស្ថេរភាពលើការផ្ទុះឡើងនៃជំងឺកូវីដបានសម្រេចហើយ។
មេដឹកនាំរុស្ស៊ីរូបនេះបាននិយាយទៀតថា ការថយចុះជាលំដាប់នៃករណីឆ្លងថ្មីៗ ពី៧.០០០ ករណីក្នុងមួយថ្ងៃ មកនៅប្រមាណ ៣.០០០ នាក់ឥឡូវនេះ ជាសញ្ញាល្អ តែ​រុស្ស៊ី​នៅតែ​កំណត់ដំណាក់កាលសម្រាប់បន្តការរឹតបន្តឹងទូទំាំង​ប្រទេស​បន្ថែមទៀត។

លោកពូទីនបានកត់សម្គាល់ថា មន្ទីរពេទ្យរបស់ប្រទេសនេះអាចផ្ទុកអ្នកជំងឺកូវីដ​បានជាង ១៦៥.០០០ នាក់ ហើយបច្ចុប្បន្នពួកគេកំពុងប្រើអស់ប្រមាណជា​២ ភាគ ៣ ។ លោកបានទទួលស្គាល់ពីតម្រូវការក្នុងការថែរក្សាសមត្ថភាពមន្ទីរពេទ្យ ក្នុងករណីមានរលកថ្មីធំជាងមុន នៃការឆ្លង។

អត្រាមរណភាពដោយ COVID-១៩ នៅក្នុងប្រទេសរុស្ស៊ី នៅតែមានកំរិតទាបគួរអោយកត់សំគាល់ធ្វើឱ្យមានការសង្ស័យនៅបស្ចិមប្រទេសថា រុស្សីមិនបានរាយការណ៍ពីចំនួនអ្នកស្លាប់ពិត​នៅឡើយទេ។

ប៉ុន្តែ​លោក​ពូទីន និង​ក្រុមមន្រ្តីរុស្ស៊ីបានច្រានចោលការអះអាងនេះ ដោយនិយាយថាចំនួនអ្នកស្លាប់ទាប បានឆ្លុះបញ្ចាំងពីវិធានការត្រៀមព្យាបាល ដែលមានប្រសិទ្ធភាពនិងការសាកល្បងទូលំទូលាយរហ័សរហួន។

គ្រូឯម

ចិនប្រកាសថា​ការ​តេស្ត​វា៉ក់សាំងលើមនុស្សតំណាក់កាលទីមួយជោគជ័យហើយ