កូរ៉េខាងត្បូងរកឃើញករណីឆ្លងវីរុសកូវីដ-១៩ថ្ ១០៤នាក់ ចំនួនសរុបឡើងដល់ ៩២៤១នាក់
BREAKING NEWS
Search

កូរ៉េខាងត្បូងរកឃើញករណីឆ្លងវីរុសកូវីដ-១៩ថ្ ១០៤នាក់ ចំនួនសរុបឡើងដល់ ៩២៤១នាក់

ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីអ្នកឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ១០៤ ករណីនៅថ្ងៃព្រហស្បតិ៍នេះ ដែលនាំឱ្យមានករណីឆ្លងសរុបកើនដល់ ៩ ២៤១ នាក់។ រីឯចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩នៅប្រទេសនេះបានកើនឡើងចំនួន ៥ នាក់ បណ្ដាលឲ្យចំនួនសរុបកើនដល់ ១៣១ នាក់។

ប្រទេសកូរ៉េខាងត្បូងបានបន្ថែមទៀតថា ខ្លួននឹងរឹតបន្តឹងការត្រួតពិនិត្យតាមព្រំដែនសម្រាប់អ្នកធ្វើដំណើរពីសហរដ្ឋអាមេរិកនៅថ្ងៃសុក្រស្អែក ដោយសារបារម្ភការកើននូវករណីឆ្លងថ្មីៗពីភ្ញៀវបរទេស បើទោះបីជាមានការធ្លាក់ចុះនៃអ្នកឆ្លងនៅក្នុងស្រុកក៏ដោយ។ ក្នុងនោះរដ្ឋធានីសេអ៊ូលបានដាក់ការត្រួតពិនិត្យតាមព្រំដែនយ៉ាងតឹងរ៉ឹងលើភ្ញៀវទេសចរមកពីអឺរ៉ុប ចិន អ៊ីតាលី និងអ៊ីរ៉ង់ ដោយតម្រូវឲ្យពួកគេចុះឈ្មោះកម្មវិធីស្មាតហ្វូនដើម្បីតាមដានរោគសញ្ញាដែលខុសពីប្រក្រតី។

ការឲ្យស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃក៏បានអនុវត្តចាប់ពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនសម្រាប់ការមកដល់រយៈពេលយូររបស់ភ្ញៀវទាំងអស់មកពីអឺរ៉ុប។

លោកនាយករដ្ឋមន្រ្តី Chung Sye-kyun មានប្រសាសន៍ថា វិធានការស្រដៀងគ្នានឹងត្រូវបានអនុវត្តសម្រាប់អ្នកដំណើរមកពីសហរដ្ឋអាមេរិកមិនលើសពីថ្ងៃសុក្រស្អែកនេះទេ៕

ចុចអាន៖ ២ ថ្ងៃជាប់ៗគ្នាចិនគ្មានអ្នកឆ្លងថ្មីនៅក្នុងស្រុកទេ ប៉ុន្តែករណី​អ្នក​មក​ពីបរទេស​បន្ត​កើនឡើង

ចុចអាន៖ ទីផ្សារ​ស្មាតហ្វូន​ពិភពលោក​រង​ការ​ប៉ះ​ទង្គិច​ខ្លាំង​ប៉ុណ្ណា​ដោយ​សារកូវីដ១៩?

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNA