BREAKING NEWS
Search

ថ្ងៃ​អាទិត្យ​ទី ១៦ សីហា ស្អែក​នេះ សម្តេចតេជោ នឹង​ចូលរួម​សម្ពោធ​បើក​អោយ​ដំណើរការ​នូវ​សួន​ទឹក​កំសាន្ត “Garden City Water Park”

ភ្នំពេញ ៖ នៅ​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ នឹង​ចូល​រួម​សម្ពោធ​បើក​ឲ្យ​ដំណើរ​ការ​សួនទឹក​កំសាន្ត “Garden City Water Park” របស់​ក្រុមហ៊ុន​ឯកជន​មួយ​នៅ សង្កាត់ ព្រែក​តាសេក ខណ្ឌ ជ្រោយចង្វារ នៅ​ជិត​វិមាន​ឈ្នះ​ឈ្នះ ក្នុង​រាជធានី​ភ្នំពេញ​។

​បើទោះបី​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ក្តី ក៏ប៉ុន្តែ​មិនបាន​បង្អាក់​ដល់​ដំណើរការ​អភិវឌ្ឍន៍ និង​កិច្ចការ​វិនិយោគ​របស់​ក្រុមហ៊ុន​ឯកជន​ឡើយ​។

សូម​អរគុណ​ដល់​បណ្តា​ក្រុមហ៊ុន​ជាតិ​និង​អន្តរជាតិ​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​អោយ​កាន់តែ​រីកចម្រើន​ទៅមុខ​។​

​ទោះ​ទៅ​កំសាន្ត​នៅទីណា​ក៏ដោយ សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-19 ឲ្យសោះ​៕
​អរគុណ​សន្តិភាព



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114