ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេចតេជោ កំពុង​​ថ្លែង​សន្ទរកថាសម្ពោធ​ ​«អគារឥន្ទ្រទេវី » របស់រាជបណ្ឌិត្យសភាកម្ពុជាតម្លៃជាង ១.៥ លានដុល្លារ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ​បាន​អញ្ជើញសម្ពោធ«អគារឥន្ទ្រទេវី» របស់ រាជបណ្ឌិត្យសភាកម្ពុជា។ «អគារឥន្ទ្រទេវី» ជាសមិទ្ធផលថ្មីមួយសម្រាប់រាជ បណ្ឌិត្យសភាកម្ពុជាដែលជាកន្លែងប្រមូលផ្តុំដោយធនធានបញ្ញាសម្រាប់បម្រើការងារជាឧត្តមប្រយោជ ន៍ដល់សង្គមជាតិ។

«អគារឥន្ទ្រទេវី» ចាប់ផ្តើមសាងសង់នៅថ្ងៃទី ២៦ ខែសីហា​ ឆ្នាំ២០១៨ អគារនេះមានកម្ពស់បីជាន់ ស្មើនឹង១៨ម៉ែត្រ មានបណ្ដោយប្រវែង៤០ម៉ែត្រ ទទឹង ១៧ម៉ែត្រ។ មាន ២៤ បន្ទាប់ដែលក្នុងនោះប្រើជាបន្ទប់ការិយាល័យ១ បន្ទប់ប្រជុំខ្នាតតូច១ បន្ទប់ការពារនិក្ខេបបទ១ បន្ទប់សិក្សាចំនួន ១៨ បន្ទប់ Lab ចំនួន២និងសាលសន្និសីទ(សាលសហសិក្សា)១ ។បន្ទប់នីមួយៗមានបំពាក់សម្ភារៈសម្រាប់សិក្សារៀនសូត្រមានជាអាទិ៍ តុសិស្ស តុគ្រូ LCD កង្ហារ ម៉ាស៊ីនត្រជាក់និងអំពូលម៉ែត្រជាដើមដោយ ចំណាយថវិកាអស់ចំនួន ១,៥៤៦,៩៤៤ ដុល្លារជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ។

ការសាងសង់ «អគារឥន្ទ្រទេវី» មានគោលបំណងសំខាន់ៗចំនួន៣រួមមាន៖ធ្វើជាកន្លែងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត) លើគ្រប់មុខជំនាញ,ជាមជ្ឈមណ្ឌលបកប្រែភាសាបរទេស និងជាកន្លែងស្រាវជ្រាវប្រមូលផ្តុំបញ្ញវន្ត តាមរយៈ ការរៀបចំសិក្ខាសាលា សន្និសីទ និង កម្មវិធីតុមូលផ្សេងៗ សម្រាប់បញ្ញវន្ត​ធ្វើការវិភាគអំពីបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យាទំនើបៗរបស់ពិភពលោកថ្មីៗនេះផងដែរ។ ជារួម អគារនេះនឹងជាទីបម្រើដល់បញ្ញវន្តទាំងខាងផ្នែកវិទ្យាសាស្រ្តពិតនិងវិទ្យាសាស្រ្ត​សង្គម ដើម្បីឱ្យបញ្ញវន្តទាំងឡាយបានបង្ហាញស្នាដៃរបស់ខ្លួនសម្រាប់ការរួមចំណែក​ក្នុងការអភិវឌ្ឍ​សង្គមជាតិ ៕

 

អត្ថបទ៖ ណារី