BREAKING NEWS
Search

សម្តេចតេជោ ហ៊ុន សែន​ បញ្ជា​ឱ្យ​លោក វ៉ា គឹមហុង ចុះទៅជួបពលរដ្ឋដែលអះអាងថា បាត់ដី​នៅ​ខេត្តត្បូង​ឃ្មុំ

សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​បានបញ្ជាឲ្យ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកលើកិច្ចការព្រំដែន ចុះទៅជួបពលរដ្ឋដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយពីបោះបង្គោលព្រំដែន ហើយ សម្តេចតេជោ ក៏បានណែនាំឲ្យលោករដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីបើកសិក្ខាសាលាឲ្យប្រជាពលរដ្ឋ សិស្ស និស្សិតចូលស្តាប់និងសួរអំពីរឿងព្រំដែន​​។ នេះបើយោងតាម​លោ​ក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរ​នៅលើ​បណ្តាញសង្គម​មុន​នេះ។