ប្រមុខរាជរដ្ឋាភិបាល​​កម្ពុជា​​ថា មក​ទល់ពេលនេះ​មិន​ទាន់​​មាន​ជំងឺ​កូវីត ១៩ ទេ

សម្តេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា​ មានលើក​ឡើង​ថា​  ប្រទេសកម្ពុជាមកទល់ពេលនេះគឺមិនមានជំងឺឆ្លងកូវីដ១៩ ទេ។ នេះបើតាម​ទំព័រហ្វេស​បុក​ផ្លុវការ​សម្តេច​​បាន​ចេញផ្សាយ​។

សម្តេច​បាន​​បន្ថែម​​ថា​ “ក្នុងពេលវេលាដែលជំងឺឆ្លងកូវីដ១៩ (កូរ៉ូណា) កំពុងកើតមាននៅតាមបណ្តាប្រទេសមួយចំនួន សូមបងប្អូនប្រជាពលរដ្ធចូលរួមថែរក្សាការពារអនាម័យសុខភាពផ្ទាល់ខ្លួន និងអនាម័យសុខភាពក្នុងក្រុមគ្រួសារអោយបានល្អ។ សូមឧស្សាហ៍ដុសលាងសម្អាតមុខមាត់ដៃជើងខ្លួនប្រាណជាមួយសាប៊ូឬសារធាតុសម្លាប់មេរោគដើម្បីទប់ស្កាត់ការឆ្លងរោគផ្សេងៗ។ ពិតណាស់ គឺការពារប្រសើរជាងការព្យាបាល។ ចំពោះប្រទេសកម្ពុជាយើងមកទល់ពេលនេះគឺមិនមានជំងឺឆ្លងកូវីដ១៩ ទេ។ ទន្ទឹមនឹងនេះដែរ ដើម្បីសុខភាពល្អ សូមបងប្អូនប្រជាពលរដ្ធនិងក្មួយៗយុវជនចូលរួមហាត់កីឡានិងទទួលទានទឹកអោយបានច្រេីន។ សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍”។