BREAKING NEWS
Search

សម្ដេច តេជោ នាយករដ្ឋមន្ត្រី អំពាវនាវ​ ឲ្យប្រកាន់ភ្ជាប់នូវ​ការ​អនុវត្ត​វិធានការ​សុវត្ថិភាព

ភ្នំពេញ ៖ នៅក្នុងដំណាក់កាលទី២ នៃបើកសាលារៀនឡើងវិញនេះ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានអំពាវនាវដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សា​នុ​សិស្ស​ទាំងអស់ ឲ្យប្រកាន់ភ្ជាប់នូវការអនុវត្តវិធានការ ការពារ​សុវត្ថិភាព សុខភាពជានិច្ច ដើម្បីការពារ ការ​ចម្លង​ជំងឺកូវីដ១៩។

សម្ដេច តេជោ នាយករដ្ឋមន្ត្រី បានដាស់តឿន ឲ្យបន្តបង្ហាត់បង្រៀនសិស្សដោយ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃជាមួយសាប៊ូ ជែល ទឹកអាល់កុល និងពាក់ម៉ាស  ឲ្យបានញឹកញាប់ ហើយអនុវត្តទៅតាមការណែនាំ​របស់​ក្រសួងសុខាភិបាល។

សម្ដេច តេជោ បានថ្លែងអំណរគុណដល់​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​រដ្ឋ និងឯកជនទាំងអស់ ដែលចូល​រួម​ជាមួយ​រាជ​រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ​ធានាបាននូវសុវត្ថិភាព ដល់សិស្សានុសិស្ស បុគ្គលិក​អប់រំ មាតាបិតា ក៏ដូចជា​សហគមន៍​ទាំងមូល៕

ចុចអាន ៖ កម្ពុជាសល់អ្នកកើតកូវីដ ០១ នាក់ទៀតប៉ុណ្ណោះ ក្រោយមានអ្នកជាសះស្បើយថែម ០១ នាក់ទៀត