BREAKING NEWS
Search

សម្តេចក្រឡាហោមប្រាប់មន្ត្រីនៅមូលដ្ឋានថា៖អាវុធប្រឆាំងបដិវត្តន៍ពណ៌ដែលល្អបំផុតគឺធ្វើអំពើល្អជាមួយពលរដ្ឋ

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែងថា អាវុធដែលល្អបំផុត គឺអំពើល្អរបស់មន្រ្តីទៅលើប្រជាពលរដ្ឋ ដូចនេះមុន នឹងប្រឆាំងបដិវត្តពណ៌មន្រ្តី អាជ្ញាធរនៅមូលដ្ឋានទាំងអស់ត្រូវប្រឆាំងខ្លួនឯងជាមុនសិន បានសេចក្ដីថា ធ្វើល្អជាមួយប្រជាពលរដ្ឋនោះហើយជាអាវុធប្រឆាំងបដិវត្តព៌ណ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីតាំងនិងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំនៅ ថ្ងៃទី១៣ ខែសីហាឆ្នាំ២០២០។ សម្ដេចក្រឡាហោម ស ខេង បានពន្យល់ថា ពាក្យប្រឆាំងបដិវត្ត​ពណ៌​មិនមែនយកកាំភ្លើងទៅគំរាមកំហែងអ្នកដទៃទេធ្វើចឹងខុសហើយគឺយើងត្រូវប្រឆាំងខ្លួនយើងជាមុនសិនចង់បានសេចក្ដីថាយើងធ្វើល្អជាមួយប្រជាពលរដ្ឋអាហ្នឹងហើយជាអាវុធដ៏ធំបំផុត។ សម្ដេចក្រឡាហោមបន្តថា កុំមើលឃើញ តែកំហុសឬបញ្ហាអ្នកដទៃដោយភ្លេចមើលបញ្ហាខ្លួនឯង ។ សម្ដេចបន្តថាដូចពាក្យខ្មែរថា បើអ្នកឯងចង្អុលគេគឺចង្អុលតែម្រាមដៃមួយទេ តែអ ម្រាម​ដៃ៤​ទៀត​​វា​ចង្អុលមកខ្លួនយើងវិញ។

ជាងនេះទៅទៀតសម្ដេចក្រឡាហោមស ខេង ក៏បានបញ្ជាក់ថា ក្នុងនាមជាមន្ដ្រីសាធារណៈនៅពេលបំពេញការងារគឺត្រូវបំពេញតាមមុខងារសាធារណៈ។ ត្រូវប្រកាន់ ភ្ជាប់នូវវិជ្ជាជីវៈនគរបាល ។ ហើយមិនត្រូវបែងចែកប្រជាពលរដ្ឋឡើយគណបក្សនេះ គណបក្សនោះ ត្រូវដោះស្រាយឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ៕

អត្ថបទ៖ណារី