រដ្ឋមន្រ្តីក្រសួងការពារជាតិថា កម្ពុជា គឺជាប្រទេសដ៏សែនអភ័ព្វ ដែលជួបតែការប្រយុទ្ធគ្នា រវាងជាតិសាសន៍ឯង
BREAKING NEWS
Search

រដ្ឋមន្រ្តីក្រសួងការពារជាតិថា កម្ពុជា គឺជាប្រទេសដ៏សែនអភ័ព្វ ដែលជួបតែការប្រយុទ្ធគ្នា រវាងជាតិសាសន៍ឯង

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៏ថា កម្ពុជាជាប្រទេសដ៏សែនអភ័ព្វមួយ ដែលជួបតែការប្រយុទ្ធគ្នា រវាងជាតិសាសន៍ឯង អស់ពេលរាប់រយឆ្នាំមកហើយ ធ្វើឱ្យប្រទេសនេះខ្ទេចខ្ទាំស្ទើរគ្មានសល់ ហើយជាមួយនឹងសមិទ្ធផលបច្ចុប្បន្ន ក្រោមនយោបាយឈ្មះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខការពារជាតិបានស្នើឲ្យជនរួមជាតិទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាពអោយបានគង់វង្ស ជារៀងរហូតទៅ។

ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ បានធ្វើឡើងតាមរយៈសំណេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការកាលពីព្រឹកថ្ងៃទី២៩ ខែឧសភា។ សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់យ៉ាងនេះថា “កម្ពុជាជាប្រទេសដ៏សែនអភ័ព្វមួយ ដែលជួបតែការប្រយុទ្ធគ្នារវាងជាតិសាសន៍ឯង អស់ពេលរាប់រយឆ្នាំមកហើយ ធ្វើឱ្យកម្ពុជាខ្ទេចខ្ទាំស្ទើរគ្មានសល់។ រហូតដល់ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបកម្ពុជាអាចមានលទ្ធភាពបង្រួបបង្រួមគ្រប់កម្លាំងភាគី ឱ្យក្លាយជាកម្លាំងជាតិតែមួយ ទទួលបានការឯកភាពជាតិពេញលេញ នាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យជូនសង្គមជាតិ។ សូមបងប្អូន ជនរួមជាតិទាំងអស់ រួមគ្នាថែរក្សា សុខសន្តិភាព ជូនប្រទេសជាតិ មាតុភូមិ អោយបានគង់វង្ស ឋិតថេរចីរកាល ជារៀងរហូត ។ អរគុណ សន្តិភាព” ។

សម្ដេចពិជ័យសេនា ទៀ បាញ់លើកឡើងដែរថា ទម្រាំមានថ្ងៃនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ និងពុះពារគ្រប់ឧបសគ្គ ដើម្បីអនុវត្តនូវនយោបាយឈ្នះឈ្នះ។ វត្តមានរបស់នយោបាយឈ្នះឈ្នះ និងការតស៊ូគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានផ្តល់លទ្ធភាពឱ្យកម្ពុជាធ្វើការបង្រួបបង្រួមកម្លាំងដែលបែកខ្ញែកឱ្យក្លាយជាកម្លាំងជាតិតែមួយ ទទួលបានការឯកភាពជាតិពេញលេញ ដែលជាកត្តាយ៉ាងសំខាន់បំផុតក្នុងដំណើរការស្វែងរកសុខសន្តិភាពនិងការអភិវឌ្ឍជូនសង្គមជាតិ។ បើគ្មានវត្តមាននយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រហែលជាយើងកំពុងបន្តរស់នៅដោយការភ័យខ្លាច គ្មានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតឱ្យបានពេញលេញ មិនហ៊ានសូម្បីតែធ្វើដំណើរទៅតំបន់មួយចំនួន នៃមាតុភូមិកំណើតរបស់ខ្លួននោះឡើយ។

សូម្បីតែសាសនា ក៏មានការលំបាកក្នុងការប្រតិបត្តិតាមជំនឿសាសនាដែរ និងមិនមានលទ្ធភាពទទួលបានការអប់រំសមរម្យ និងមិនអាចចូលរួមអបអរសាទរយ៉ាងសប្បាយរីករាយក្នុងឱកាសបុណ្យនានាដូចសព្វថ្ងៃនេះឡើយ៕

អត្ថបទ៖ កោះកែវ

ចុចអាន៖ អ្នកវិភាគ៖ សង្រ្គាមពាក្យសំដីរវាងចិន និងអាមេរិក មិនអាចវិវត្តន៍ឈានទៅរកភ្លើងសង្រ្គាមលោកថ្មីទេ នៅក្នុងសតវត្សរ៍ទី២១នេះ