សំណាក​សរុប​ជាង​៥០០​នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​ប្រមូល​បញ្ជូន​ទៅ​ពិនិត្យ

ត្បូងឃ្មុំ ​៖ ​សំណាក​សរុប​ជាង​៥០០​នាក់ នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើការ​ប្រមូល បញ្ជូន​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ជាតិ​បាស្ទ័រ ហើយ​លទ្ធផល​គិត​ត្រឹម​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០២០ នៅតែ​រក្សា​រក​ឃើញ​អ្នក​ឆ្លង​៤​នាក់​ដដែល​ ប៉ុន្តែ​ត្រូវ​បាន​ជាសះស្បើយ​ទាំង​៤​នាក់​វិញ​ផង​ដែរ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ ស្ដីពី​«​វិធានការ​ប្រយុទ្ធ​នឹង​ជំងឺ Cvid-19 និង​ពលករ​មកពី​ក្រៅ​ប្រទេស​ចូល​ខេត្ត​ត្បូងឃ្មុំ​» គិត​ត្រឹម​ម៉ោង​២០:០០ ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០២០ បាន​បញ្ជាក់​ថា នៅ​ខេត្ត​ត្បូងឃ្មុំ ក្រុម​គ្រូពេទ្យ បាន​ប្រមូល​យក​សំណាក​ទៅ​ពិនិត្យ​សរុប​ចំនួន​៥២១​នាក់ (​ស្រី​២០៤​នាក់​) ទទួល​បាន​លទ្ធផល អវិជ្ជមាន​ចំនួន​៥០២​នាក់ (​ស្រី​១៨៥​នាក់​) និង​វិជ្ជមាន ចំនួន​៤​នាក់​(​ប្រុស​)​។ ប៉ុន្តែ​ពួកគេ ត្រូវ​បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​វិញ​ទាំងអស់។ សល់​ពី​នេះ ​មិន​ចេញ​លទ្ធផល​អស់​ទេ។

ចំពោះ ពលករ​វិលត្រឡប់​ពី​ក្រៅ​ប្រទេស​មកកាន់​ខេត្ត​ត្បូងឃ្មុំ របាយការណ៍​បញ្ជាក់​ថា មាន​ចំនួន​សរុប​មាន 1.967​នាក់ ស្រី 831​នាក់ ក្នុងនោះ​រួមមាន ១.​ប្រទេស​ថៃ ចំនួន 1.631​នាក់ កើន 78 នាក់​។ ២.​ម៉ាឡេស៊ី ចំនួន 192​នាក់ កើន 0 នាក់​។ ៣.​ប្រទេស​កូរ៉េ ចំនួន 57​នាក់ កើន 7​នាក់​។​៤.​ប្រទេស​ចិន ចំនួន 40​នាក់ កើន ០​នាក់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114