BREAKING NEWS
Search

Updated ៖ ករណីឆេះផ្សារសំរោងយ៉ោង បណ្តាលមកពីផ្ទុះហ្គាស៍ និងឆេះតូប​២៣០

តាកែវ ៖ អាជ្ញាធរស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងថា ករណីអគ្គីភ័យឆាបឆេះផ្សារសំរោងយ៉ោង ស្ទើរទាំងស្រុង នៅបណ្តាយផ្លូវជាតិលេខ២ ស្ថិតក្នុងឃុំត្រពាំងសាប នាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ គឺបណ្ដាលមកពីផ្ទុះហ្គាស៍។

​គិតត្រឹមម៉ោង២២យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ​កម្លាំងពន្លត់អគ្គីភ័យគ្រប់គ្រងបានទាំងស្រុង ដោយមិនបណ្តោយឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅជិតផ្សារឡើយ។

លោក អ៊ូច ភា អភិបាលខត្តតាកែវ ដែលបានចុះដល់កន្លែងកើតហេតុ បានមានប្រសាសន៍ថា សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីទំហំនៃតម្លៃខូចខាត នៃការឆេះផ្សារសំរោងយ៉ោង នៅឡើយនោះទេ។

លោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានបញ្ជាក់ជាជំហ៊ានដំបូងថា តូបអាវីវករចំនួន ២៣០តូប ក្នុងចំណោមតូបទាំងអស់២៨៣តូប ត្រូវបានអគ្គិភ័យលេបត្របាក់។

សូមជម្រាបថា គ្រោះអគ្គិភ័យឆេះផ្សារសំរោងយ៉ោងនេះ បានកើតឡើង កាលពីម៉ោងប្រមាណជាង១៩យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ (ភ្ជុំធំ)៕

អត្ថបទ ៖ វីរៈ

ចុចអាន ៖ អគ្គីភ័យ​​ភ័យ​ កំពុង​ឆាបឆេះ​ផ្សារសំរោងយ៉ោង ក្នុង​ស្រុក​បាទី ខេត្តតាកែវ​​