BREAKING NEWS
Search

អបអរសាទរ…! ដល់ក្រុមទាំង 10 ដែលបានជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រពីកម្មវិធី Samsung Awesome Challenge ជាមួយ OMG

ភ្នំពេញ  ៖ គិតចាប់ពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ នៃការបើកការប្រកួតក្បាច់រាំបែប K-POP ក្នុងកម្មវិធី Samsung Awesome Challenge ជាមួយ OMG កម្ពុជា រួចមកយើងឃើញមានការចូលរួម និងគាំទ្រជាច្រើនក្រុមជាពិសេសគឺយុវវ័យដែលគាំទ្រស្មាតហ្វូនជំនាន់ថ្មីស៊េរីចុងក្រោយ Samsung Galaxy A51 និង A71 តែម្តង! ឆ្លងកាត់តាមការដាក់ពិន្ទុយ៉ាងសុក្រឹតពីគណៈកម្មការជាច្រើនរូបយើងបានរកឃើញអ្នកឈ្នះចំនួន ១០ ក្រុម ចុងក្រោយហើយ!

សូមរំឭកផងដែរថារង្វាន់ដែលទទួលបានរួមមានដូចជា៖
– ជ័យលាភីលេខ ១ ៖ ឈ្នះដំណើរកម្សាន្តទៅចូលរួមការប្រគំតន្ត្រី K-POP នៅបរទេស (ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកំណត់ពេលវេលា និងទីតាំងប្រទេសនោះ)
– ជ័យលាភីលេខ ២ ៖ ទូរស័ព្ទ Galaxy A51 ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!
– ជ័យលាភីលេខ ៣ ៖ ទូរទស្សន៍ Samsung TV32” ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!
– ជ័យលាភីលេខ ៤ ដល់លេខ ១០ ៖ ឆ្នាំងសាក Samsung Wireless Battery Pack ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!

ចង់ដឹងណាស់ថាតើក្រុមណាខ្លះទៅដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រនេះ! ដូច្នេះសូមចូលរួមអបអរសាទរដល់ក្រុមជ័យលាភីទាំង១០ ក្រុម៖

No. FB Name Group Name Member
1 Phor Phor Kim (Solo dance) Solo
2 Empress Empress 5
3 Nita twinsister 2
4 Reonce Reonce 4
5 Emperor Emperor 5
6 Raksa Haro EYES WINK Dance Crew 2
7 MjM-앰제앰 MjM-앰제앰 5
8 RNB RNB 4
9 Keven Tong Tzar_DanceCrew 5
10 TheOne DanceCrew TheOne DanceCrew 4

បញ្ជាក់៖
* រាល់រង្វាន់ទាំងអស់មិនអាចប្តូរជាទឹកប្រាក់បានទេ!
* រង្វាន់ទាំងអស់មិនអាចផ្ទេរឱ្យអ្នកដទៃបានឡើយ!
*សមាជិកក្រុមដែលនឹងចូលរួមវគ្គផ្តាច់ព្រ័ត្រ ត្រូវមានចំនួនដូចនៅក្នុងវីដេអូ Dance Awesome ដែលបានផុសចុះឈ្មោះ
* ក្រុមហ៊ុន សាមសុង រក្សាសិទ្ធិក្នុងការកែប្រែកម្មវិធីដោយពុំចាំបាច់ជូនដំណឹងជាមុន
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114