ស្មា​ត​ហ្វូ​ន​ស៊េរី​A របស់ សាម​សុង ផ្តល់​ជូន​លោកអ្នក​នូវ​ភាព​ស៊ីវិល័យ ទាន់សម័យ និង​ទាក់ទាញ​ឥត​ខ្ចោះ​...!
BREAKING NEWS
Search

ស្មា​ត​ហ្វូ​ន​ស៊េរី​A របស់ សាម​សុង ផ្តល់​ជូន​លោកអ្នក​នូវ​ភាព​ស៊ីវិល័យ ទាន់សម័យ និង​ទាក់ទាញ​ឥត​ខ្ចោះ​…!

ភ្នំពេញ ៖ ទូរស័ព្ទ Samsung ចេញ​មក​មួយៗ​គឺ​ថា​កប់​ៗ​ម៉ង់​…​មិនដែល​ធ្វើ​ឲ្យ​អតិថិជន​របស់​ខ្លួន ​ខ​ក​ចិត្ត​នោះ​ទេ​ ជា​មួយ​នឹង​មុខងារ​ទំនើប​ទាន់សម័យ ក៏ដូចជា​តម្លៃ​គឺថា​ស័ក្ដិសម​គ្រប់​ទម្រង់​របស់​អតិថិជន​ចង់បាន​។​

​និយាយ​ទៅ​បើ​អត់​ទាន់​ដក​ស្មា​ត​ហ្វូ​ន Samsung ចេញ​មក​គេ​អត់​ទាន់​ដឹង​ទេ​…​ទាល់តែ​បាន​ឃើញ​ទើប​គេ​នាំគ្នា​សួរ​ថា​… “​ទូរស័ព្ទ​ម៉ាក​អី​ហ្នឹង​រាង​ឡូយ​ម្ល៉េះ​?”… “​ទូរស័ព្ទ​ស៊េរី​អី​ហ្នឹង​ថត​ស្អាត​យ៉ាង​នេះ​…​ហើយ​ថ្លៃ​ម៉ាន់​…​វា​មិនដែល​តម្លៃ​ប៉ុណ្ណឹង​?” ឥឡូវនេះ​ពួកគាត់​ ដែល​ជា​អ្នក​សួរ​សំណួរ​ទាំង​អស់​នេះ ​ជា​មួយ​នឹង​ក្រុម​គ្រួសារ និង​អ្នក​ស្គាល់​គ្នា​ទាំងអស់​បាន​ក្លាយ​ជា​អតិថិជន​ ដែល​ស្រឡាញ់​ចូលចិត្ត ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី របស់​ក្រុមហ៊ុន សាម​សុង អស់ហើយ​! ធម្មតា​ទេ​ទាំង​ខ្ញុំ​…​ទាំង​គេ​អ្នកណា​ដែល​មិន​ជាវ​នោះ​បើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ទាន់សម័យ​ហើយ​មានតម្លៃ​សមរម្យ កាមេរ៉ា​ថត​ច្បាស់​ឥត​ខ្ចោះ ផ្ទុក​ក៏បាន​ច្រើន ដើរ​ក៏​លឿន ហើយ​ថ្ម​ក៏​កាន់​បាន​យូរ​ទៀត​…​អ្នកណា​ដែល​មិន​ទិញ​យក​មក​ប្រើ​នោះ​!

​ដោយសារតែ​ភាព​ខ្លាំង និង​លក្ខណៈ​ពិសេសៗ​ដូច​នឹង​កំពូល​ស្មា​ត​ហ្វូ​ន​មួយ​ចំនួន​ផង​ដែរ​ទាំងអស់​នេះ​ហើយ ​ទើប​បាន​ជា​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​តម្លៃ​មធ្យម​ស៊េរី Samsung Galaxy A11, A21s, និង A31 ក្លាយ​ជា​ស្មា​ត​ហ្វូ​ន​ដែល​លក់ដាច់​បំផុត និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​លើស​លុប​ពី​អតិថិជន ហើយ​ម្ចាស់​ហាង​វិញ​ក៏​លាន់មាត់​ថា លក់ដាច់​ខ្លាំងៗ បើ​ធៀប​ទៅ​នឹង​ផលិតផល​ស្មា​ត​ហ្វូ​ន​ក្រុមហ៊ុន​ដទៃ​ទៀត ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​!

​នេះ​គឺជា​ភាព​ភ្ញាក់ផ្អើល​ជាទី​មោទន​បំផុត និង​ក៏​ជោគជ័យ​ដ៏​អស្ចារ្យ​បន្ថែម​ទៀត ​ក្នុង​ឆ្នាំ​២០២០ សម្រាប់​ក្រុមហ៊ុន សាម​សុង​! ជា​មួយ​នឹង​ការ​ស្រឡាញ់​ជឿជាក់​ដ៏​សម្បើម​របស់​អតិថិជន និង​អ្នក​និយម​ស្មា​ត​ហ្វូ​ន​ទាំងអស់​នា​ពេល​នេះ​ក្រុមហ៊ុន សាម​សុង នឹង​ប្ដេជ្ញា​ចិត្ត​ខ្ពស់​បំផុត​ធ្វើ​យ៉ាង​ណា​នឹង​ផ្តល់​ជូន​នូវ​ជម្រើស​ស្មា​ត​ហ្វូ​ន​ដ៏​ល្អ​ស័ក្ដិសម​បន្ត​ទៀត​ ដោយ​មិន​ផ្តោត​លើ​ផល​ចំណេញ​ខ្ពស់​ធ្វើ​យ៉ាង​ណា​ឲ្យ​អតិថិជន​ទាំងអស់​ ទទួល​បាន​នូវ​ភាព​រីករាយ​…​ភាព​ងាយ​ស្រួល និង​បទពិសោធន៍​នៃ​ការ​ផ្លាស់​ប្តូរ​ពិភព​ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​អស្ចារ្យ​នា​ពេល​អនាគត​របស់​ខ្លួន​! សូម​ធានា Samsung Galaxy A11, A21s, និង A31 ពិតជា​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ដែល​ល្អ​ទាំង​តម្លៃ​…​ទាំង​គុណភាព និង​ស័ក្ដិសម​បំផុត​សម្រាប់​លោកអ្នក​! ចង់បាន​ស្មា​ត​ហ្វូ​ន​ដ៏​ល្អ​មួយ​គ្រឿង​ប្រើ​…​មានអី​ទៅ​ពិបាក​ទៀត​នោះ​!! ប្រញាប់​រួសរាន់​ជាវ​ថ្ងៃនេះ​ឲ្យ​លឿន​ភ្លាម​ទៅ​ណា៎​!! សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​ទៅ​សាកសួរ​ដោយ​ផ្ទាល់​ នៅ​តាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅកាន់​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ទូរស័ព្ទ​៖ 1800-203232 !