ព្រឹក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​មហាសន្និបាត សហព័ន្ធ​អតីត យុទ្ធជន អាស៊ាន លើក​ទី​១៩

​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​សមាគម អតីតយុទ្ធជន កម្ពុជា នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បើក​មហា សន្និបាត​សហព័ន្ធ​អតីតយុទ្ធជន​អាស៊ាន​លើក​ទី​១៩ នៅ​វិមាន​សន្តិភាព។

សូមបញ្ជាក់ថា នៅ​ឆ្នាំ​២០១៩​នេះ កម្ពុជា ត្រូវ​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​និង ជា​ប្រធាន បន្តវេន​ពី​ប្រទេស​ឡាវ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​លើក​ទី​៣២ និង​មហា សន្និបាត សហព័ន្ធ​អតីតយុទ្ធជន​អាស៊ាន​លើក​ទី​១៩ ដែល​បាន​គ្រោងទុក​ទៅ តាម​ខ្លឹមសារ របៀប វារៈ​នៃ​កិច្ចប្រជុំ​មាន​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩។

​សហព័ន្ធ​អតីតយុទ្ធជន​អាស៊ាន​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៨០​ ហើយ​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន ១០​ប្រទេស ដូចជា​ព្រុយ​ណេ​ដា​រ៉ូ​សា​ឡឹម​, កម្ពុជា​, ឥណ្ឌូនេស៊ី​, ឡាវ​, ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា​, ហ្វីលីពីន​, សឹង្ហ​បុរី​, ថៃ​, និង​វៀតណាម​។​

សហព័ន្ធ​នេះ​បង្កើតឡើង​ដើម្បី​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​លើកកម្ពស់​ប្រណិត​ភាព​ជីវិត​ផលប៉ះពាល់​នៃ​អាយុកាល និង​ផលប៉ះពាល់​ដោយសារ​សង្គ្រាម​មកលើ​សុខភាព និង​សង្គម កិច្ច​ចំពោះ​ជនរងគ្រោះ​ដោយ​សារ​សង្គ្រាម​និង​ផ្សព្វផ្សាយ​ឲ្យ​បាន​យល់ដឹង​ស៊ី ជម្រៅ​ដល់ បណ្ដា​ប្រជាជន ដើម្បី​សម្រេច​កិច្ច​សហ ប្រតិបត្តិ​ការឈានទៅរក​ភាពសុខដុមរមនា យុត្តិធម៌ សង្គម និង​សន្ដិភាព​។​

សហព័ន្ធ​នេះ​ក៏មាន​បេសកកម្ម​ផ្សព្វផ្សាយ​ឲ្យ​បាន​យល់ដឹង​ស៊ីជម្រៅ​ជាស​កល​នូវ ទស្សនៈ​ស្មារតី ការលើកសរសើរ និង​អត្ថប្រយោជន៍​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ជំរុញ ការពារ​ភាពស្របច្បាប់​នៃ​អត្ថប្រយោជន៍​អតីតយុទ្ធជន​ដោយសារ​សង្គ្រាម និង​ជនរងគ្រោះ ដោយសារ​សង្គ្រាម ជាមួយនឹង​ការទទួលស្គាល់​ផ្លូវច្បាប់ នៃ​សមាគម​អតីតយុទ្ធជន បណ្ដា ប្រទេស ជា​សមាជិក​សហព័ន្ធ​។​

លើសពីនេះ ក៏​ជំរុញ​ការផ្លាស់ប្ដូរ​អតីតយុទ្ធជន និង​ជនរងគ្រោះ​ដោយសារ សង្គ្រាម​ក្នុង តំបន់ ដោយ​រៀបចំ​ជា​កម្មវិធី​អភិវឌ្ឍន៍ សិក្ខាសាលា ការ​ចែកចាយ​ព័ត៌មានវិទ្យា និង​សកម្មភាព ដ៏ទៃទៀត​ដែលជា​គុណប្រយោជន៍​សម្រាប់​សមាជិក ហើយ​សហព័ន្ធ​នឹង ពង្រឹង​វិសាលភាព នៃ​ការលើកទឹកចិត្ត និង​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​បណ្ដា​ប្រទេស​ជា​សមាជិក​នីមួយៗ ដើម្បី​ការ ពារ​សិទ្ធិ​រស់រានមានជីវិត សាមគ្គីភាព និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​។​
ចំពោះ​សកម្មភាព និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សហព័ន្ធ​អតីតយុទ្ធជន​អាស៊ាន ត្រូវ បានទទួល​ស្គាល់​ដោយ​អាស៊ាន​ថា ជា​អង្គភាព​មនុស្សធម៌ ដែល​បាន​និង​កំពុង​ធ្វើ សកម្មភាព ដោយផ្ទាល់​ជាមួយ​អតីតយុទ្ធជន​ដោយសារ​សង្គ្រាម និង​ក្រុមគ្រួសារ​អតីត យុទ្ធជន ដោយ សារ​សង្គ្រាម​។ ជាមួយគ្នានេះ អាស៊ាន​បាន​និង​កំពុង​ពិនិត្យ​លក្ខណៈសម្បត្តិ​របស់​សហ​ព័ន្ធ ដើម្បី​ដាក់បញ្ចូល​សហព័ន្ធ​អតីតយុទ្ធជន​អាស៊ាន​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​អាស៊ាន​។​

ជាមួយគ្នានេះ​សមាជិក​សហព័ន្ធ​អតីតយុទ្ធជន​អាស៊ាន តែងតែ​អនុវត្ត​ជាប្រចាំ នូវ​គោល បំណង​របស់​សហព័ន្ធ​មានដូចជា​៖ ការផ្លាស់ប្តូ​ទស្សនកិច្ច​ប្រតិភូ​បណ្តា​ប្រទេស​ជា​សមាជិក ដើម្បី​ស្វែងយល់ និង​ដកស្រង់​បទពិសោធន៍​អំពី​ការផ្តល់សេវា និង​ការលើក កម្ពស់​ដល់ អតីត យុទ្ធជន​។ ប្រទេស​ជា​សមាជិក​តែងតែ​សហការ និង​ផ្តល់​ការហ្វឹកហ្វឺន បំប៉ន​ជំនាញ ទៅវិញ ទៅមក ដល់​អតីតយុទ្ធជន​។ ប្រទេស​ជា​សមាជិក​តែងតែ​សហការ និង​ផ្តល់​ការ​ហ្វឹកហ្វឺន​បំប៉ន ជំនាញ​ទៅវិញទៅមក​ដល់​អតីត​យុទ្ធជន ដោយ​យោងតាម​ពិធីសារ​នៃ​ការ​យោគ យល់​រវាង ប្រទេស និង​ប្រទេស​ជា​សមាជិក និង​ការ​ផ្តល់ជំនួយ​ឧបត្ថម្ភ​ដោយផ្ទាល់ ដល់​អតីតយុទ្ធជន រវាង ប្រទេស​សមាជិក៕
ណា រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114