BREAKING NEWS
Search

អារ៉ាប់ប៊ីសាអូឌីត​បញ្ចប់​ការបែងចែកភេទ​នៅ​តាមភោជនីយដ្ឋាន


ប្រទេស​អារ៉ាប៊ីសាអូឌីត ​បាន​ចេញ​សេចក្ដី​ប្រកាសកាលពីថ្ងៃអាទិត្យ​ថា ចាំ​ពី​ពេល​នេះ​តទៅ​នៅ​តាម ​ភោជនីយដ្ឋាន ​នៅ​ក្នុង​ប្រទេស​នេះ​មិន​​​ត្រូវ​បែងចែក​ច្រក​ចេញ​ចូល​សម្រាប់​ ​បុរស​និង​ស្ត្រី​ ដាច់​ដោយ​ឡែក​ទៀត​ទេ ។ នេះ​ជាវិធានការ​មួយ​ក្នុងចំណោមវិធានការ​ថ្មីៗ​មួយ​ចំនួន​ដើម្បី​ការ​កាត់​បន្ថយ​ភាព​តឹងរ៉ឹង លើ​ស្ត្រីក្នុង​ប្រទេស​នេះ ។

នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ គេ​បាន​ប្រើ​ប្រាស់​ច្បាប់​នេះ​អស់ ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​សម្រាប់​ការ​បែងចែក​ភេទ ។ កាល​ពី​ខែ​សីហា ​រដ្ឋាភិបាល​បាន​លុប​ចោល​បម្រាម​លើ​ស្ត្រី​អារ៉ាប៊ីសាអូឌីត​ ដែល​កាន់​លិខិត​ឆ្លងដែន​និង​ធ្វើ​ដំណើរ​ទៅ​បរទេស​ដោយ​គ្មាន​ការ​យល់​ព្រម​ ពី​បុរស​ជា​ស្វាមី​របស់​ខ្លួន។ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ស្ត្រី​ នៅ​ក្នុង​ប្រទេស​នេះ​បាន​ហាម​ឃាត់​ក្នុង ​ការ​បើកបរ​រថយន្ត​ដោយ​ខ្លួន​ឯង ទើប​តែ​ក្នុង​ឆ្នាំ ២០០៧ ដែល​រដ្ឋាភិបាល​បាន​ចេញ​សិទ្ធិ​ឱ្យ ​បើក​បរ​ខ្លួន​ឯង​ហើយ​នឹង​បាន​ចេញ​ប័ណ្ណ​បើកបរ​លើក​ទី ១ នៅ​ឆ្នាំ ២០១៨ ប៉ុន្តែ​នេះ​ក៏​បាន​បង្កើន​ការ​ជំរុញ​ដើម្បី​ លុប​បំបាត់​ការ​ប្រឆាំង​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ ​នេះ​សម្រាប់​ស្រ្តី​នៅ​ក្នុង​ប្រទេស​នេះ ។

នៅ​ឆ្នាំ ២០១៨ សកម្មជន​ស្ត្រី​ជា​ច្រើន រួម​ទាំង​អ្នក​ដែល​ធ្វើ​យុទ្ធនាការ​ ដើម្បី​សិទ្ធិ​បើកបរ​ត្រូវ​បាន​ជាប់​ពន្ធនាគារ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ដោះ​លែង​បន្ទាប់​ពី​មាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ ។ អារ៉ាប៊ីសាអូឌីត ​ជា​ប្រទេស​ដែល​កាន់​សាសនា​មូស្លីម ​ដែល​មាន​កិច្ចការ​ជា​ច្រើន​ដែល​ប្រទេស​នេះ​ ធ្វើ​ការ​ហាមឃាត់​ទៅ​កាន់​ប្រជាជន​របស់​គេ​ជា​ពិសេស​ស្រ្តី ត្រូវ​បាន​បិទ​សិទ្ធិ​ជា​ច្រើន​ចំពោះ​ដែល​ពួក​គេ​មិន​អាច​ធ្វើ​បាន ៕

ប្រែសម្រួល៖ សន ផានិត