អត្ថាធិប្បាយ៖កូវីដមិនខ្លាចអាវុធឬកម្លាំង​យោធាទេ វាចុះចាញ់គម្លាតសង្គមនិង​អនាម័យ​

សាយពេជ្រ៖ ជាការពិតប្រទេសទាំងអស់ត្រូវការកងទ័ពដើម្បីការពារពីការវាយប្រហារនានាហើយកងកម្លាំងយោធា​សហរដ្ឋអាមេរិកកន្លងមក បាន​ដើរតួយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ​និង​ពាណិជ្ជកម្មពិភពលោក ប៉ុន្តែសហរដ្ឋអាមេរិកខ្លួនឯងបានភ្លេចថាការគំរាមកំហែងដល់សុវត្ថិភាពពិតក្នុងលោកនេះ គឺ​ជំងឺរាតត្បាត ការផ្លាស់ប្តូរអាកាសធាតុនិងការបំផ្លាញបរិស្ថាន។

បងប្អូនជនរួមជាតិជាទីមេត្រី!

ការថែរក្សាខ្លួនឱ្យមានសុវត្ថិភាព គឺជាការទទួលខុសត្រូវខ្ពស់បំផុតមួយ ដើម្បី​ញាំងឱ្យ​គ្រប់គ្នា​មាន​សុខភាពល្អ និងទទួលបាននូវជីវិតសេរី សេចក្តីថ្លៃថ្នូរមានសុវត្ថិភាព និងវិបុលភាពផ្នែកសេដ្ឋកិច្ចបន្ត​កិច្ច​ការ​អាជីព​ទៅមុខ​តទៅទៀត​បាន!

តើ​រដ្ឋមួយៗលើលោកយើងនេះ គ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ​តាម​របៀបម៉េចហើយតើពួកគេបានត្រៀមលក្ខណៈយ៉ាងណាសម្រាប់ដោះស្រាយ​វិបត្តិនេះ៕

ចាប់តាំងពីឆ្នាំ ២០០៣ មកពិភពលោក​យើងបានផ្ទុះឡើងនូវជំងឺផ្តាសាយជ្រូក ជំងឺផ្តាសាយបក្សី MERS ជំងឺអេបូឡា និងវីរុសហ្សីកា។ល។ ខណៈរដ្ឋាភិបាលជាច្រើនបានធ្វើសកម្មភាព​គ្រប់គ្រាន់ដើម្បីវាយបកទៅ​លើការរាតត្បាត។

បើសិនរថក្រោះ យន្តហោះចម្បាំងនិងនាវាដឹកយន្តហោះដែលសមាជិកនាវិកជាច្រើនបានធ្លាក់ខ្លួនឈឺ ប្រយោជន៍អ្វីប្រឆាំងនឹងរោគរាតត្បាតទេ។ កងទ័ពដែលធំនិង​ខ្លាំង​ជាងគេបំផុតនៅលើពិភពលោក​អាវុធដែលសាហាវបំផុត​ក្នុងលោក  នៅតែ​មិនបានធ្វើឱ្យយើងមានសុវត្ថិភាពឡើយ ផ្ទុយទៅវិញការចំណាយលើប្រព័ន្ធថែទាំសុខភាព បណ្តាញហេដ្ឋារចនាសម្ព័ន្ធនិងការអប់រំ​ទើបជា​វិធានការណ៍ការពារដ៏មុតស្រួចមួយ។ អ្នកទំាង​អស់គ្នាជាកម្លាំង​ផ្សព្វផ្សាយបន្តគ្នា នូវ​ការអប់អំពីវិធីការពារខ្លួន ការទទួលខុសត្រូវ និង​ការប្រឆាំងកូវីថដដោយ​អនាម័យ​ព្រមជាមួយ​ស្មារតីភ្លឺស្វាងមិនប្រហែសលើ​​គម្លាតសង្គម។

សង្គ្រាម​និងកងទ័ពអាមេរិក

បន្ទាប់ពីសហរដ្ឋអាមេរិក បានបង្កើនកម្លាំងប្រដាប់អាវុធ ធ្វើសង្គ្រាមប្រឆាំងនឹងក្រុមអ៊ិស្លាមរ៉ាឌីកាល់ទាំងចំពោះនិងទំាង​ប្រយោល ឥឡូវនេះបើនិយាយពីសោកនាដកម្មត្រឡប់លើការវាយលុកលើអគារភ្លោះ អាចមិនសូវសំខាន់ ព្រោះធៀបទៅនឹងតួលេខ​ដែលស្លាប់ដោយសារកូវីដ គឺនៅឆ្ងាយពីគ្នា​ ។ សហរដ្ឋអាមេរិកមានមនុស្សជិត២ម៉ឺននាក់ដែលបានស្លាប់ដោយសារកូវីដនេះ ត្រឹមពេលតែ២ខែ ចំណែក​តួលេខមរណភាពថ្មីរាប់ពាន់នៅតែបន្តកើតមាន​ជារៀងរាល់ថ្ងៃ។

សហរដ្ឋអាមេរិកកន្លងមក ក្នុងនាមជាមហាអំណាចដែលមានកម្លំាងយោធាក្នុងទំហំធំជាងប្រទេសដទៃ១០រួមបញ្ចូលគ្នា ចុចអានពិស្តារ ហើយក៏ជាប្រទេសតែមួយគត់ដែលមានលទ្ធភាពហិរញ្ញវត្ថុ​ធំជាងគេបង្អស់​ក្នុងពិភពលោកទាំងមូល។

ដោយអាងថា សេដ្ឋកិច្ចរបស់ខ្លួនមានចំនួនជាងមួយភាគបួននៃផលិតផលសរុបក្នុងសកលលោក ទោះបីជាជនជាតិអាមេរិកមានចំនួនតិចជាង ៥ ភាគរយនៃចំនួនប្រជាជនពិភពលោកក៏ដោយគេបានធ្វើជាប្រជាជាតិដែលមិនអាចខ្វះបាន​លើផ្នែកនយោបាយ ក៏ជាអ្នកធានាស្ថេរភាពពិភពលោក ។ តែវីរុសកូវីដ​ បាន​បង្ហាញថា គេមិនបានគិតទុកមុនអំពី​កិច្ច​ការពារ​ពីជំងឺរាតត្បាតដែលយើងកំពុងប្រឈមមុខនិង​បានបង្ហាញយ៉ាងច្បាស់ថាតើពិភពលោករបស់យើងមានលក្ខណៈជាសកលយ៉ាងដូចម្តេចនាពេលបច្ចុប្បន្ន។

អាមេរិកត្រូវតែរៀនពីកំហុស ហើយ​មក​រួបរួមជាមួយគេឯងពិសេសប្រទេសចិន

កូវីដ១៩​គឺជាប្រភេទវីរុសប្រភេទថ្មីនៃអម្បូរកូរ៉ូណា​ដែលពីមុនមកគ្មានអ្នកវិទ្យាសាស្ត្រណាអាច​រកឃើញវ៉ាក់សាំំង​ប្រឆាំំ​ងអម្បូរនេះនៅឡើយ​ទេ។ ចុចអានពិស្តារ

ក្នុងដំណើរការនេះ ប្រទេសចិនបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិនានា ក្នុងគោលដៅគ្រប់គ្រងនិងប្រយុទ្ធប្រឆាំងរោគរាតត្បាតដោយស្មារតីបើកចំហ តម្លាភាពនិងទំនួលខុសត្រូវ ។

ប្រទេសចិនបានកំណត់អត្តសញ្ញាណភ្នាក់ងារបង្ករោគក្ហើយបានចេញនូវហ្សែនរបស់ខ្លួនទៅអ្នកវិទ្យាសាស្ត្រ។ ការធ្វើបច្ចុប្បន្នភាពអង្គការសុខភាពពិភពលោកនិងសហគមន៍អន្តរជាតិស្តីពីស្ថានភាពកូវីដ ១៩ ចាប់តាំងពីថ្ងៃទី ៣ ខែមករាមកមានចំណែក ប្រទេសចិនដែលបានចេញផ្សាយផែនការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលចំនួន ៧ លើក និងផែនការបង្ការនិងត្រួតពិនិត្យចំនួន ៦ លើកដែលមានច្រើនភាសា។

ប៉ុន្តែ អាមេរិកនៅតែបន្តដាក់ការសង្ស័យ ហើយ​ប្រឆាំង​រាល់ការរួបរួម។ នៅចុងសប្តាហ៍មុន នៅពេលមេដឹកនាំជាច្រើនប្រជុំជាមួយWHO​អាមេរិកបានអវត្តមាន​ចុចអានពិស្តារ 

ការចែករំលែកព័ត៌មានជាបន្ទាន់របស់ចិនគឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះឯកភាពនិងកិច្ចសហប្រតិបត្តិការដែលអាចឱ្យសហគមន៍អន្តរជាតិទទួលបានការចាប់ផ្តើមឈានមុខគេក្នុងការស្វែងរកកិច្ច​ការពារនិងប្រយុទ្ធប្រឆាំងកូរ៉ូណាថ្មីនេះ។

គ្មាន​អ្នកណាអាចកាន់ជើងចិនដោយមិនមាន​អង្គហេតុជាក់ស្តែង​ឡើយ

គិតចាប់ពីថ្ងៃទី ១ ខែមីនាដល់ថ្ងៃទី ១០ ខែមេសា ប្រទេសចិនបាននាំចេញ​(ម៉ាស់)​ចំនួន ៧,១២ ពាន់លានគ្រឿង សម្លៀកបំពាក់ការពារក្នុងពេទ្យ​ ៥៥,៥៧ លានសម្រាប់ និងប្រដាប់ស្ទង់កម្តៅ ៣.៥៩ លានទែម៉ូម៉ែត្រ អ៊ីនហ្វ្រារ៉េដខ្យល់ ២០.១០០ និងវ៉ែនតាការពារ ១៣,៦៩ លានគ្រឿង។

ប្រធានាធិបតីចិនលោកស៊ីជីនពីងបាននិយាយថា មានតែកិច្ច​សហការនិងការឆ្លើយតបជាមួយគ្នាប៉ុណ្ណោះទើបសហគមន៍អន្តរជាតិអាចយកឈ្នះលើរោគរាតត្បាតបាន។

ពិភពលោកនេះត្រូវការយុទ្ធសាស្ត្ររួមពុំមែនអាវុធគម្រាមគ្នាឡើយ

សេដ្ឋកិច្ចពិភពលោកនិង​សុខុមាភាពប្រទេសទាំងអស់កំពុង​ស្ថិតនៅលើទូកតែមួយ។ ប្រទេសនានាពិសេស​អាំមេរិក ត្រូវការជំរុញនិងសម្របសម្រួលគោលនយោបាយម៉ាក្រូរបស់ពួកគេដើម្បីទប់ទល់នឹងផលប៉ះពាល់អវិជ្ជមានសម្របសម្រួលបទបញ្ញត្តិហិរញ្ញវត្ថុឱ្យបានប្រសើរជាងមុនធ្វើឱ្យសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់ពិភពលោកមានស្ថេរភាពដូច្នេះមហាអំណាចត្រូវ​ បញ្ជូនសញ្ញាដ៏រឹងមាំនិងស្តារទំនុកចិត្តឡើងវិញ សម្រាប់ការស្តារសេដ្ឋកិច្ចសកល។

អ្នកនយោបាយលោកខាងលិចខ្លះដែលកន្លងមក កំពុងធ្វើឱ្យអ្នកដទៃមើលងាយពីភាពអាត្មានិយមនឹងអាច​ធ្វើឱ្យអន្តរាយដល់កិច្ចសហប្រតិបត្តិការជាសកលក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ បាន ព្រោះ​គ្មានប្រទេសណាអាចឈរនៅតែឯងដោយគ្មានការប៉ះពាល់ឡើយ។ ការរួបរួមនិងកិច្ចសហប្រតិបត្តិការគឺជាមធ្យោបាយល្អបំផុតសម្រាប់មនុស្សជាតិហើយយើងមិនត្រូវការកម្លំាងទ័ពទេ។

សាយ ពេជ្រ​

 

WHO ព្រមានវិបត្តិកូវីដ១៩នឹងអូសបន្លាយយូរទៀត ស្របពេលអ្នកស្លាប់ឈានដល់ ១៨ម៉ឺននាក់ទូទាំងពិភពលោក