មេរៀនធំៗ​ក្នុងពិភពលោក​ដែលបង្ហាញថា អាមេរិកកំពុងបាត់បង់តំណែង

វីរុសកូវវីដ១៩ដែលទើបតែមកដល់ ក្នុងរយៈពេល ៣ ខែបានឆ្លងដល់មនុស្ស ១ លាន ៩ សែននាក់និងបានសម្លាប់មនុស្សជិត ១០០.០០០ នាក់។ ប្រជាជនរាប់លាននាក់ ៩០ ភាគរយនៅលើពិភពលោករស់នៅក្នុងការ​ដាក់កម្រិតលើការធ្វើដំណើរ ។

ប្រទេសចំនួន ៧០ កំពុងដាក់កម្រិតលើការនាំចេញទំនិញពេទ្យ ឧបករណ៍វេជ្ជសាស្ត្រ​ហើយប្រទេសជាច្រើនកំពុងដេញថ្លៃគ្នាទៅវិញទៅមក នៅលើទីផ្សារពិភពលោក ដើម្បីធានាដណ្តើម​យកបាននូវរាល់​ការផ្គត់ផ្គង់បន្ទាន់។

សញ្ញាប្រកាសអាសន្ននៃសេដ្ឋកិច្ចឆ្នាំ​២០២០

«ភាពអាត្មានិយម»នៃប្រជាជាតិទាំងអស់គឺដោយសារតែការគំរាមកំហែងប្រថុចញ៉ុចនៃមេរោគដែលអាចសម្លាប់ជីវិត បានធ្វើឱ្យ​ធនាគារកណ្តាលនៅជុំវិញពិភពលោក ធ្វើការរួមគ្នាដើម្បីស្ថេរភាពទីផ្សារហិរញ្ញវត្ថុ។ ពួកគេដឹងថា ស្ថិរភាពហិរញ្ញវត្ថុជាតិនិមួយៗ ទាមទារស្ថេរភាពហិរញ្ញវត្ថុសកលសិនទើបទៅរួច​។ ហើយនេះជាមូលហេតុដែលអ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោកកំពុងធ្វើការរួមគ្នាដើម្បីរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ព្រោះ​ពួកគេដឹងថាគ្មានការព្យាបាលថ្នាក់ជាតិទៅរួច​សម្រាប់ជំងឺរាតត្បាតនេះទេ វាមានតែវិធីព្យាបាលជាសាកលតែប៉ុណ្ណោះ។

ជាការពិត ​ភាពជាគំរូ​ល្អរបស់អាមេរិក​ធ្លាក់ចុះជ្រៅឡើងៗ!

សហរដ្ឋអាមេរិក មិនបាន​ឆ្លើយតបជាសកលចំពោះជំងឺរាតត្បាតលើកនេះឡើយ យើងគ្រប់គ្នាឃើញ ! មិនដូចនៅក្នុងវិបត្តិសេដ្ឋកិច្ចពិភពលោកកាលពីលើកមុនៗទេ ក្រុងវ៉ាស៊ីនតោនមិនបានកោះប្រជុំមេដឹកនាំអន្តរជាតិនានា ដើម្បីឆ្ពោះទៅរកសកម្មភាពរួមទាល់តែ​សោះ។ ផ្ទុយទៅវិញ អាមេរិក​បានស្តីបន្ទោស ចិននិងអឺរ៉ុប ចុងក្រោយ WHO​ដែលជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ហើយ​បានបដិសេធធ្វើការជាមួយអ្នកដទៃរួមគ្នា។

គេថែមទាំងត្រូវបានសង្ស័យអំពីការ​បង្វែរ ឧបករណ៍ការពារ វេជ្ជសាស្រ្តដែលកំពុង​មាន​គោលដៅផលិត​សម្រាប់ប្រទេសដទៃទៀត។

វិភាគបកក្រោយ​លើបរិបទចាស់

អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ នយោបាយអន្តរជាតិត្រូវបានរៀបចំឡើងដោយតថភាពជាក់ស្តែងពីរ គឺអំណាចដែលមិនមានការប្រកួតប្រជែងរបស់អាមេរិក និងកម្លាំងនៃសាកលភាវូបនីយកម្ម។

ខណៈពេលនេះ អំណាច​ជាក់ស្តែងទាំងពីរត្រូវបានគំរាមគំហែងដោយសេចក្តីស្លាប់នៃជំងឺ​(COVID-១៩)ដែលជាហេតុធ្វើឱ្យ​អាមេរិក​បង្ហាញចេញនូវ​ចំណុចខ្សោយ​នៃដំណោះស្រាយរបស់ខ្លួន។

ប្រវត្តិនយោបាយ​ពិភពលោក

ចេញពីសង្គ្រាមត្រជាក់នៅឆ្នាំ ១៩៩០ អាមេរិកក្នុងនាមជាមហាអំណាចតែមួយគត់ដែលនៅសល់គេមានកម្លំាងយោធាក្នុងទំហំធំជាងប្រទេសដទៃ១០រួមបញ្ចូលគ្នា ហើយក៏ជាប្រទេសតែមួយគត់ដែលមានលទ្ធភាពហិរញ្ញវត្ថុ​ធំជាងគេបង្អស់​ក្នុងពិភពលោកទាំងមូល។

សេដ្ឋកិច្ចរបស់ប្រទេសនេះ មានចំនួនជាងមួយភាគបួននៃផលិតផលសរុបក្នុងសកលលោក ទោះបីជាជនជាតិអាមេរិកមានចំនួនតិចជាង ៥ ភាគរយនៃចំនួនប្រជាជនពិភពលោកក៏ដោយ។

លើផ្នែកនយោបាយ សហរដ្ឋអាមេរិកគឺជា“ ប្រជាជាតិដែលមិនអាចខ្វះបាន” ក៏ជាអ្នកធានាស្ថេរភាពពិភពលោក និងជាអ្នកដឹកនាំដែលដឹកនាំស្ថាប័នពហុភាគីនិងសកម្មភាពពហុជាតិ។

ទន្ទឹមនឹងអំណាចនៅចុងកំពូល ដែលមិនមានអ្នកណាប្រកួតប្រជែងបាននេះ អាមេរិកបានធ្វើ​សាកលភាវូបនីយកម្ម ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកដោយ​ភាពក្រីក្រជាសកលបានធ្លាក់ចុះពីជិត ៣៦ ភាគរយក្នុងឆ្នាំ ១៩៩០ មកនៅត្រឹម ១០ ភាគរយនៅថ្ងៃនេះ។

គំនិត​ប្រជាធិបតេយ្យនៅលើពិភពលោកបានកើនឡើងជិតទ្វេដង។ បដិវត្ដដ៏រឹងមាំ នៃ​ប្រព័ន្ធអ៊ីនធើណេត ពាសពេញពិភពលោកបានបង្កើតសហគមន៍ឆ្លងដែនថ្មីដែល​សូម្បីតែ​អ្នករស់នៅជាមួយហ្វេសប៊ុកសព្វថ្ងៃគឺទំហំ​មួយភាគបីនៃមនុស្សជាតិ។

ប៉ុន្តែសង្គ្រាមត្រជាក់កំពុងឈានដល់ទីបញ្ចប់

ខណៈដែលអាមេរិកនៅតែជាប្រទេសដែលមានឥទ្ធិពលបំផុតនៅក្នុងពិភពលោក  ឥទ្ធិពលរបស់ចិនត្រូវបានគេឃើញ​​កើនឡើងយ៉ាងឆាប់រហ័សផងដែរ​ដោយសកលភាវូបនីយកម្ម ហើយ​សង្គ្រាមដែលអូសបន្លាយរាប់ទសវត្សរបស់អាមេរិក ទៅលើអាហ្វហ្កានីស្ថាននិងមជ្ឈឹមបូព៌ាបានធ្វើឱ្យជនជាតិអាមេរិកអស់កម្លាំង។

វិធីសាស្ត្រចុងក្រោយ ដ៏អាត្មានិយម របស់ប្រធានាធិបតីដូណាល់ត្រាំបានធ្វើឱ្យមានការ«ដាក់រាជ្យ»ដោយចេតនានូវតួនាទីដឹកនាំពិភពលោក ដែលអាមេរិកបានក្តោបក្តាប់អស់ជាច្រើនទសវត្សមកហើយ។

សាយ​ពេជ្រ

អត្ថបទសំខាន់ដទៃទៀត

​គូសវាសអនាគត​យើងបែបណាក្នុងសភាពមិនប្រាកដប្រជានេះ?

អត្ថាធិប្បាយ៖ ឧត្តមភាពជាសកលរបស់សហរដ្ឋអាមេរិកកំពុង​ត្រូវបានបំផ្លាញ​