កម្មវិធី​ជួប​មិត្ត ថៅកែ​ណ​យ នៅ​កម្ពុជា កក្រើក​ផ្សារ​អ៊ី​អន ព្រោះ​វត្តមាន​ក្រុម​ចម្រៀង SBFIVE

ភ្នំពេញ ៖ សារាយ​សមុទ្រ​ដែល​គ្រប់ៗ​គ្នា តែង​ចូលចិត្ត​ជា​មួយ​នឹង​រស​ជាតិ​ឆ្ងាញ់​ផ្សេងៗ​គ្នា ជាច្រើន នោះ​គឺ ថៅកែ​ណ​យ​។ ថៅកែ​ណ​យ តែងតែ​នាំមក​នូវ​ភាព​រីករាយ​ក្នុងការ​ញ៉ាំ​សារាយ និង​ការ​បង្កើត​រសជាតិ​ថ្មី​របស់​ថៅកែ​ណ​យ​។ ថៅកែ​ណ​យ បាន​នាំមក​នូវ​វត្តមាន​នៃ​ក្រុម SBFIVE ដែល​អគ្គរដ្ឋទូត​ម៉ាក​អន្តរជាតិ​របស់​ខ្លួន​ដើម្បី​បង្កើន​នូវ​ភាព​រីករាយ និង​ភ្ញាក់ផ្អើល​ជូន​ដល់​អ្នក​ចូលចិត្ត​ញ៉ាំ​សារាយ និង​អ្នកគាំទ្រ​ថៅកែ​ណ​យ​ទាំងអស់​នៅ​កម្ពុជា​។​



កម្មវិធី​ដ៏​សប្បាយរីករាយ​នេះ ​ត្រូវបាន​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​អ្នកគាំទ្រ អ្នក​សារព័ត៌មាន ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ នៅ​ទីតាំង តាំង​បង្ហាញ​ នៃ​រោងភាពយន្ត Major Cineplex AEON I​។​

​កម្មវិធី​ដ៏​សប្បាយរីករាយ​នេះ បាន​ចាប់ផ្ដើម​ពី​ម៉ោង​៥និង​០០​នាទី​ ដល់​ម៉ោង​៧និង​០០​នាទី​ល្ងាច ជា​មួយ​នឹង​សកម្មភាព « បង្កើត​មុខម្ហូប​ជាមួយ​ថៅកែ​ណ​យ​» រួម​ជាមួយនឹង​កម្មវិធី​សប្បាយៗ​ជាច្រើន​ទៀត​ដូចជា ការលេង​ហ្គេម ការជួប​ផ្ទាល់​រវាង​អ្នកគាំទ្រ និង​ក្រុម​ចម្រៀង SBFIVE រួម​ជាមួយនឹង​ការ​សម្ដែង​ផ្ទាល់​ទៀត​ផង​។ ការលេង​ហ្គេម និង​ការផ្តល់ជូន​ពិសេស បាន​ចាប់ផ្តើម​តាំងពី​មុនពេល​ដែល​កម្មវិធី​ចាប់ផ្ដើម​ទៅទៀត។

ចាប់​តាំងពី​ឆ្នាំ​២០០៤ មក ថៅកែ​ណ​យ បាន​ប្ដេជ្ញា​ចិត្ត​ក្នុងការ​ផ្តល់​ជូន​អតិថិជន​នូវ​អាហារសម្រន់​សមុទ្រ​ដែល​មាន​សុខភាព​ល្អ​បំផុត និង​មាន​រសជាតិ​ឆ្ងាញ់​បំផុត​នៅ​លើ​ទីផ្សារ​។ ថៅកែ​ណ​យ​ខ្លួនឯង ធ្វើ​ការអប់រំ​អ្នកប្រើប្រាស់ អំពី​អត្ថប្រយោជន៍​សុខភាព​របស់​សារាយ​សមុទ្រ និង​បន្ត​អភិវឌ្ឍន៍​ផលិតផល​ថ្មីៗ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អ្នក​បរិភោគ។

ថៅកែ​ណ​យ បាន​ប្ដេជ្ញា​ចិត្ត ក្នុង​ការ​ផ្តល់​ជូន​នូវ​ភាព​រីករាយ​ជាមួយនឹង​សារាយ​សមុទ្រ ដែល​មាន​គុណ​ភាព​ល្អ​បំផុត ហើយ​នេះ​ជា​មូល​ហេតុ​ដែល ថៅកែ​ណ​យ នាំមក​នូវ​កម្មវិធី​ផ្សេង ដែល​រួមមាន ការ​ភ្លក្ស​អាហារ និង​ការ​លេង​ហ្គេម​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ផ្សេងទៀត បន្ថែម​លើ​សកម្មភាព​ផ្សព្វផ្សាយ​។ អតិថិជន​អាច​រីករាយ និង​ចូលរួម ក្នុង​ការ​សកម្មភាព​ផ្សេង​របស់​យើង មុន​ពេល​ការ​ចាប់ផ្ដើម​កម្មវិធី​រ​បស់​ថៅកែ​ណ​យ និង​ការ​សម្ដែង​ នៃ ក្រុម​SBFIVE។

លោក Wachira Yarnthasanakij នាយក​ពាណិជ្ជកម្ម​អន្តរជាតិ​ក្រុមហ៊ុន TaoKaeNoi Food & Marketing Public Company Limited noted បាន​មានប្រសាសន៍ថា ​៖ «​ពិត​ជា​មាន​កិត្តិយស​ណាស់ ដែល​បាន​បង្ហាញ ថៅកែ​ណ​យ នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ហើយ​យើង​នៅទីនេះ ដើម្បី​បង្កើត​នូវ​ភាព​សប្បាយ​រីករាយ និង​កម្មវិធី​ដែល​មិនអាច​បំភ្លេចបាន​សម្រាប់​អ្នក​ចូលចិត្ត​សារាយ​សមុទ្រ ដោយ​នាំ​មក​នូវ​ល្បែង​កម្សាន្ត​សប្បាយៗ ជាច្រើន​។ ហើយ​ដែល​កាន់តែ​អស្ចារ្យ​ទៀត​នោះ គឺ​វត្ត​មាន នៃ​ឯក​អគ្គរដ្ឋទូត​ម៉ាក​អន្តរជាតិ SBFIVE របស់​យើង។​»

លោក ហ័​រ ណា​រិ​ទ្ធ នាយក​ក្រុមហ៊ុន នួន អា​ណុង អាហរ័ណ​នីហរ័ណ​ខូ​អិ​ល​ធី​ឌី ដែល​ជា​អ្នក​ចែក​ចាយ​អាហារសម្រន់​ថៅកែ​ណ​យ សារាយ​សមុទ្រ​បំពង បាន​មានប្រសាសន៍ថា ៖
«​យើង​មាន​វត្តមាន​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា អស់​រយៈពេល​ជា​យូរ​មកហើយ ហើយ​ថ្ងៃនេះ​ គឺជា​ការ​ចូល​រួម​លើកដំបូង សម្រាប់​យើង​នៅក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ននេះ យើង​កំពុង​លក់​ផលិតផល​ថ្មីៗ​របស់​យើង ដែល​រួមមាន ដុំ​រមូរ​ធំ ដែល​មាន​រសជាតិ​ដូចជា ថៅកែ​ណ​យ​គីម​ឈី​ និង​ ថៅ​កែណ​យ​ទឹកឃ្មុំ។ សារាយសមុទ្រ​បំពង​ស្រួយ សារាយ​បន្ទះ​ធំ សារាយ​រមូរ​ដុំ​ធំ Big Bang Tempura ជាមួយ​រស​ជាតិ​ផ្សេងៗ​ជាច្រើន​មុខ ដូចជា ៖ ​រសជាតិ​ដើម រសជាតិ​ហឹរ រសជាតិ​តុម​យ៉ាំ រសជាតិ​គ្រឿង​សមុទ្រ រសជាតិ​ប៉េងប៉ោះ ជាដើម​។ អាហារសម្រន់​ថៅកែ​ណ​យ សារាយសមុទ្រ​បំពង អាច​រក​បាន​នៅ​ផ្សារ​ទំនើប និង​ហាង​លក់ទំនិញ ក៏ដូចជា​នៅ​ហាង​តូចៗ​នៅក្បែរ​លោកអ្នក​។​»

គួរបញ្ជាក់​ផងដែរ​ថា សព្វថ្ងៃ​ថៅកែ​ណ​យ ជា​ក្រុមហ៊ុន​អាហារសម្រន់​សមុទ្រ​លេខ​មួយ​ដែលមាន​ចំណែក​ទីផ្សារ និង​ប្រាក់ចំណូល​លក់​ខ្ពស់បំផុត​នៅ​ប្រទេស​ថៃ​។ ហើយ​បាន​ក្លាយជា​អ្នក​ផលិត​គ្រឿង​សមុទ្រ​កែច្នៃ​ឈានមុខ​គេ​នៅ​ប្រទេស​ថៃ​។ អាជីវកម្ម​របស់​យើង​បាន​កើនឡើង​និ​យោ​ជិ​ត​ចំនួន ២,០០០ នាក់ ​ជាមួយនឹង​រោងចក្រ​ទំហំ ១៦,០០០ ម៉ែត្រការ៉េ ដែល​មាន​ទីតាំងនៅ ខេត្ត Pathumthani និង​ការិយាល័យ​ពាណិជ្ជកម្ម​ស្ថិតនៅ​ទីក្រុង​បាងកក​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114