BREAKING NEWS
Search

នគរបាល​ក្រុង​កំពង់ចាម​ បង្ហាញ​មុខ​សញ្ញា​ដើរ​ល្បួង​ក្មេង​តូច​ៗ ដោះ​យក​គ្រឿងអលង្ការ តាម​សាលារៀន

កំពង់ចាម​ ៖ ​អធិការ​នគរបាល​ក្រុង​កំពង់ចាម កាលពី​យប់​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១២០​ម្សិលមិញ​នេះ បាន​បង្ហាញ​មុខសញ្ញា ដើរ​ល្បួង​ក្មេង​តូច​ៗ ដោះ​យក​ក្រវិល ខ្សែក ខ្សែ​ជើង តាម​សាលារៀន និង​អំពាវនាវ​ឲ្យ​សាធារណជន​សហការ​ផ្ដល់​ព័ត៌មាន​ដើម្បី​ឈាន​ទៅ​ចាប់ខ្លួន​ជនល្មើស។

អធិការ​នគរបាល​ក្រុង​កំពង់ចាម បាន​ប្រកាស​ដំណឹង និង​អំពាវនាវ​តាម​ផេក​ផ្លូវការ​របស់​ខ្លួន​ដូច្នេះ​ថា «អធិការ​នគរបាល​ក្រុង​កំពង់ចាម​សូម​ជម្រាប​ដល់​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​ថា ​៖ ស្ត្រី​ម្នាក់​នេះ ជា​មុខសញ្ញា​ដើរ​ល្បួង​ក្មេង​តូចៗ ដោះ​យក​ក្រវិល ខ្សែក ខ្សែ​ជើង តាម​សាលារៀន បើ​បងប្អូន​ណា​ស្គាល់ ឬ​បាន​ឃើញ​ស្ត្រី​រូប​នេះ សូម​រាយការណ៍​មក​សមត្ថកិច្ច តាមរយៈ​លេខ​:088 7991665 និង 061 888872»។

បង្ហោះ​ភ្ជាប់​ជាមួយ​រូប​ថត​មុខ​សញ្ញា​ដើរ​ល្បួង​ក្មេងៗ​ចំនួន​២​សន្លឹក, ​ អធិការ​នគរបាល​ក្រុង​កំពង់ចាម បាន​​បញ្ជាក់​ទៀត​ថា «ការ​រាយការណ៍​របស់​បងប្អូន ជា​ការ​ជួយ​សង្គ្រោះ​ដល់​ក្មេង​តូចៗ កុំ​ឲ្យ​រងគ្រោះ​បន្ត​ទៀត​!​ កូន​គេ​កូន​យើង សហការ​គ្នា​ចាប់​ជនខិលខូច​ឲ្យ​បាន​! សូម​អរគុណ​ចំពោះ​ការ​រាយការណ៍ និង​ការ​សហការ (​យើងខ្ញុំ​នឹង​រក្សា​ការ​សម្ងាត់​ជូន​) ដោយ​សេចក្តី​គោរព ស្រលាញ់»៕

អានបន្ត ៖ សិស្សសាលា​២​នាក់​ ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ លួងលោម​ដោះ​យក​គ្រឿងអលង្ការ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114